សម្ដេច​ហ៊ុន​សែ​នប្រកាសឧបត្ថម្ភថវិកាដ​ល់ក្រុមកីឡាបា​ល់ទា​​ត់ជម្រើសជា​តិកម្ពុជាចំ​នួន១​០ម៉ឺន​ដុល្លារ

សម្ដេចហ៊ុនសែននាយករដ្ឋមន្រ្តីនៃកម្ពុជាបានប្រកាសឧបត្ថម្ភថវិកាដល់ក្រុមកីឡាបាល់ទាត់ជម្រើសជាតិកម្ពុជាចំនួន១០ម៉ឺនដុល្លារអាមេរិកដែលទទួលបានទទួលជ័យជម្នះលើក្រុមកីឡាករកោះហ្គាំរបស់សហរដ្ឋអាមេរិកក្នុងជំនួបជើងទី២កាលពីរាត្រីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១នោះ។សម្តេចហ៊ុនសែននៅលើផេកផ្លូវការ នាថ្ងៃទី១៣ខែតុលាឆ្នាំ២០២១បានរៀបរាប់ថា«ខ្ញុំសូមអបអរសាទរចំពោះក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ទទួលបានជ័យជម្នះលើក្រុមកីឡាករក្រុមកោះហ្គាំរបស់អាមេរិកក្នុងជំនួបជើងទី២នៃវគ្គជម្រុះ Play-Off នៅកីឡដ្ឋាន Khalifa Sport City ប្រទេសបារ៉ែននិងសូមឧបត្ថម្ភដល់ក្រុមជម្រើសជាតិកម្ពុជា ដែលឈ្នះលើការប្រកួតនេះចំនួន ១០០ ០០០ ដុល្លារអាមេរិក ដើម្បីជាការលើកទឹកចិត្ត។ សម្ដេចបញ្ជាក់ថា ថវិកានេះសូមទទួលពីឯកឧត្តមសៅសុខាប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា។សម្ដេចក៏បានកោតសរសើរចំពោះលោក Honda ដែលបានដឹកនាំក្រុមកីឡាករជម្រើសជាតិកម្ពុជាទទួលបានជោគជ័យនេះ។
សូមជម្រាបជូនថាកម្ពុជាបានយកឈ្នះកោះហ្គាំ សរុបលទ្ធផលទាំង២ជើង ៣-១ (ជើងទី១ឈ្នះ ១-០ និងជើងទី២ ឈ្នះ ២-១) ដើម្បីទៅបង្គ្រប់កៅអី ២៤ក្រុម នៅជុំទី៣នៃពានរង្វាន់ជើងឯកទ្វីបអាស៊ីនេះ ជាមួយឥណ្ឌូណេស៊ី ដែលបានឆ្លងផុតវគ្គ Play-Off ដូចគ្នា។ វគ្គជម្រុះជុំទី៣នឹងត្រូវចាប់ឆ្នោតបែងចែកជា ៦ពូលដោយពូលនីមួយៗមាន៤ក្រុម ខណៈការប្រកួត នឹងចាប់ផ្ដើមពីដើមខែកុម្ភៈដល់ចុងខែកញ្ញា ឆ្នាំ២០២២ ដើម្បីចម្រាញ់ក្រុមខ្លាំងឡើងជុំផ្ដាច់ព្រ័ត្រ នៅប្រទេសចិន នាឆ្នាំ២០២៣៕សហការី