ប្រធានា​​ធិបតីZelenskyចង់​ចរចាបញ្ចប់ជ​ម្លោះជាមួ​យ​ប្រធា​នាធិបតីPutin

ប្រធានាធិបតីអ៊ុយក្រែនលោកVolodymyrZelenskyបានប្រកាសថាលោកត្រៀមខ្លួនជាស្រេចដើម្បីចរចាដោយផ្ទាល់ជាមួយប្រធានាធិបតីរុស្ស៊ីលោកVladimirPutinចំពេលមានភាពតានតឹងសង្រ្គាមកាន់តែខ្លាំងឡើង។លោកប្រធានាធិបតីបាននិយាយនៅក្នុងបទសម្ភាសន៍មួយថា”ខ្ញុំនៅតែរឹងមាំនិងប្តេជ្ញាចិត្តទោះបីជាខ្ញុំចង់បានឬមិនចង់។ខ្ញុំត្រៀមខ្លួនរួចជាស្រេចក្នុងការចរចាដោយផ្ទាល់ជាមួយប្រធានាធិបតីPutin។ ប្រសិនបើយើងត្រៀមខ្លួនរួចជាស្រេចដើម្បីពិភាក្សាអំពីការបញ្ចប់សង្រ្គាមនេះតាមរបៀបដ៏ធ្ងន់ធ្ងរ”។ កាសែត Financial Times បានចេញផ្សាយនៅថ្ងៃទី០៧ខែមិថុនា។ប្រធានាធិបតី Zelensky បាននិយាយថា លោក “មិនមានពេលវេលា”ដើម្បីពិភាក្សាជាមួយទីក្រុងម៉ូស្គូលើបញ្ហាដែលមិនទាក់ទងនឹងការបញ្ចប់ជម្លោះ រួមទាំងអ៊ុយក្រែនចូលជាសមាជិករបស់អង្គការណាតូ។លោកប្រធានាធិបតីអ៊ុយក្រែនបានបន្ថែមថា “ប្រសិនបើយើងមិននៅក្នុងអង្គការណាតូទេនោះវានឹងមិនមានមូលដ្ឋានបរទេសនៅលើទឹកដីរបស់យើងទេ។ ប្រសិនបើអ្នកចង់ទទួលយកពួកយើងចូលទៅក្នុងអង្គការណាតូសូមអញ្ជើញពួកយើង ។ប៉ុន្តែយើងមិនពិភាក្សាអំពីវានៅពេលនេះទេ” ។លោក Zelensky បាន​ទទួល​ស្គាល់​ថាអ៊ុយក្រែន​មិន​អាច​វាយ​បក​វិញ​បាន​ទេព្រោះ​វា​ស្ថិត​នៅ​ក្រោម​ប្រទេស​រុស្ស៊ី​ខាង​ផ្នែក​សម្ភារៈ​យោធា។លោក Zelensky បាននិយាយថា “យើងអន់ជាង(បើធៀបនឹងរុស្ស៊ី)ក្នុងបរិក្ខារយោធា ដូច្នេះយើងមិនអាចវាយប្រហារបានទេ។ យើងរងការខូចខាតច្រើនជាងនេះខណៈដែលការសង្គ្រោះជីវិតមនុស្សគឺជាអាទិភាពចម្បងរបស់ខ្ញុំ”។ Zelensky បានបន្ថែម។ប្រធានាធិបតីZelenskyជាថ្មីម្តងទៀតបានអំពាវនាវឱ្យប្រទេសលោកខាងលិចបង្កើនការផ្គត់ផ្គង់អាវុធដល់អ៊ុយក្រែន ហើយបានរិះគន់ពួកគេថាមិនមានភាពតឹងរ៉ឹងគ្រប់គ្រាន់ជាមួយទីក្រុងម៉ូស្គូ។លោក Zelensky បាននិយាយថា”ពួកគេគាំទ្រអ៊ុយក្រែន។ប៉ុន្តែក្នុងពេលជាមួយគ្នានេះកំពុងសម្លឹងមើលនូវអ្វីដែលអាចធ្វើបានដើម្បីបន្ធូរបន្ថយទណ្ឌកម្មដើម្បីកុំឱ្យអាជីវកម្មរបស់ពួកគេរងផលប៉ះពាល់” ។ .រុស្ស៊ីបានរិះគន់ម្តងហើយម្តងទៀតថាជំនួយរបស់សហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តរបស់ខ្លួនចំពោះអ៊ុយក្រែនជាមួយនឹងអាវុធថាជាទង្វើដ៏គ្រោះថ្នាក់ដែលនឹងធ្វើឱ្យស្ថានការណ៍កាន់តែតានតឹងនិងអូសបន្លាយជម្លោះ។ ទីក្រុងម៉ូស្គូបានព្រមានថាក្បួនរថយន្តដឹកសព្វាវុធបរទេសទៅកាន់ទីក្រុងគៀវអាចក្លាយជា “គោលដៅស្របច្បាប់” របស់កងកម្លាំងរុស្ស៊ី។លោក David Arakhamia សមាជិកនៃក្រុមចរចារបស់អ៊ុយក្រែនជាមួយរុស្ស៊ីបានសង្កត់ធ្ងន់ថាទីក្រុងគៀវនឹងបន្តការចរចាសន្តិភាពបន្ទាប់ពីមានអាវុធទំនើបពីសម្ព័ន្ធមិត្តលោកខាងលិច។ប្រធានាធិបតី Volodymyr Zelensky បាននិយាយកាលពីខែឧសភាថាប្រធានាធិបតីVladimirPutinគឺជាមន្ត្រីរុស្ស៊ីតែមួយគត់ដែលលោកសុខចិត្តជួបដើម្បីពិភាក្សាពីរបៀបបញ្ចប់ជម្លោះ។ ទន្ទឹម​នឹង​នោះ លោក Putin ក៏​បាន​បញ្ជាក់​ថារុស្ស៊ី​បាន​ត្រៀម​ខ្លួន​ជា​ស្រេច​សម្រាប់​ការ​ចរចា​ជាមួយ​អ៊ុយក្រែន។អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Andrey Rudenko បាននិយាយថា ភាគីរុស្ស៊ីបានត្រៀមខ្លួនរួចជាស្រេចដើម្បីត្រឡប់ទៅតុចរចាជាមួយអ៊ុយក្រែនភ្លាមៗ នៅពេលដែលក្រុងគៀវបង្ហាញជំហរ និងឆ្លើយតបទៅនឹងសំណើរបស់ទីក្រុងម៉ូស្គូ។ ទន្ទឹមនឹងនេះ ទីប្រឹក្សាការិយាល័យប្រធានាធិបតីអ៊ុយក្រែន លោក Mikhail Podolyak បានបញ្ជាក់ថា អ៊ុយក្រែនអាចទទួលយកបទឈប់បាញ់ជាមួយរុស្ស៊ីបានលុះត្រាតែរុស្ស៊ីដកទ័ពចេញពីអ៊ុយក្រែនទាំងស្រុង។រុស្ស៊ី និងអ៊ុយក្រែន បន្ទោសគ្នាទៅវិញទៅមកបន្ទាប់ពីកិច្ចចរចាសន្តិភាពបានជាប់គាំងតាំងពីចុងខែមីនា។ ក្រុង​ម៉ូស្គូ​និយាយ​ថា អ៊ុយក្រែន​មិន​មាន​ឆន្ទៈ​ក្នុង​ការ​ចរចា​ឡើង​វិញ​ទេ ខណៈ​ក្រុម​មន្ត្រី​ក្នុង​ក្រុង​គៀវ​បាន​ចោទ​រុស្ស៊ី​ថា​បាន​បង្ក​ឱ្យ​កិច្ច​ចរចា​ត្រូវ​បាន​បង្កក។កិច្ចចរចាផ្ទាល់ចុងក្រោយបំផុតរវាងរុស្ស៊ី និងអ៊ុយក្រែនបានធ្វើឡើងនៅប្រទេសតួកគីនៅថ្ងៃទី២៩ខែមីនា។ ក្នុង​ការ​ចរចា​លើក​នេះ ក្រុង​គៀវ​បាន​ស្នើ​កិច្ចព្រមព្រៀង​មួយ​ស្តី​ពី​ការ​ប្តេជ្ញា​ចិត្ត​សន្តិសុខ​សម្រាប់​អ៊ុយក្រែនជា​ថ្នូរ​នឹង​ក្រុង​គៀវនឹង​ទទួល​យក​អព្យាក្រឹតភាព។ទោះបីជាយ៉ាងណាក៏ដោយក្រោយមកមន្ត្រីរុស្ស៊ីបានចោទប្រកាន់អ៊ុយក្រែនថាបានដកសំណើដំបូង៕យោងតាមTASS

ប្រធានាធិបតីរុស្ស៊ីលោកVladimirPutinនិងសមភាគីប្រធានាធិបតីអ៊ុយក្រែនលោកVolodymyrZelensky។រូបភាពGetty