សហរដ្ឋអា​មេរិកបានយល់ព្រមលើការប្រើប្រា​ស់វ៉ាក់​សាំង​Pfizer/BioNTech​​សម្រាប់កុមារអា​យុពី៥-១១​​ឆ្នាំ

រដ្ឋបាលចំណីអាហារនិងឱសថសហរដ្ឋអាមេរិក(FDA)បានផ្តល់ការអនុញ្ញាតជាបន្ទាន់សម្រាប់ការប្រើប្រាស់វ៉ាក់សាំងCovid-19របស់ Pfizer/BioNTechសម្រាប់កុមារដែលមានអាយុពី៥-១១ឆ្នាំ។FDA បានពន្យល់នៅក្នុងសេចក្តីប្រកាសថ្ងៃទី២៩ខែតុលារបស់ខ្លួនថា”ការអនុញ្ញាតនេះគឺផ្អែកលើការត្រួតពិនិត្យយ៉ាងម៉ត់ចត់និងតម្លាភាពរបស់FDAនិងពីអ្នកជំនាញនៃគណៈកម្មាធិការប្រឹក្សាឯករាជ្យដែលបានបោះឆ្នោតគាំទ្រយ៉ាងលើសលប់ក្នុងការចាក់វ៉ាក់សាំងកុមារក្នុងក្រុមអាយុនេះ” ។អាជ្ញាប័ណ្ណវ៉ាក់សាំង Pfizer/BioNTech សម្រាប់កុមារអាយុ៥-១១ឆ្នាំ។
កាលពីដើមសប្តាហ៍នេះ គណៈកម្មាធិការប្រឹក្សាវ៉ាក់សាំងរបស់ FDA បានបោះឆ្នោតគាំទ្រការប្រើប្រាស់វ៉ាក់សាំងសង្គ្រោះបន្ទាន់សម្រាប់កុមារ។ ការចាក់ថ្នាំនេះនឹងត្រូវផ្តល់អោយដាច់ពីគ្នា៣សប្តាហ៍ដោយមាន២ដូសនៃ១០មីក្រូក្រាម មួយភាគបីនៃកម្រិតថ្នាំដែលត្រូវបានណែនាំនាពេលបច្ចុប្បន្នសម្រាប់មនុស្សដែលមានអាយុចាប់ពី១២ឆ្នាំឡើងទៅ។ការសម្រេចចិត្តរបស់គណៈកម្មាធិការប្រឹក្សាគឺផ្អែកលើទិន្នន័យដែលផ្តល់ដោយPfizer ដែលបានសិក្សាលើកុមារចំនួន២,២៦៨នាក់ដែលមានអាយុពី៥-១១ឆ្នាំ។ កុមារទាំងនេះបានទទួលថ្នាំបង្ការ Pfizer/BioNTech ឬបានទទួលថ្នាំ placebo ។ មានតែកុមារ៣នាក់ប៉ុណ្ណោះក្នុងក្រុមដែលចាក់វ៉ាក់សាំង Covid-19 មានរោគសញ្ញាបើធៀបនឹងកុមារ១៦នាក់ក្នុងក្រុមplacebo។នេះបើយោងតាមការសិក្សាខែសីហាដល់ខែកញ្ញា។សេតវិមានបាននិយាយថារដ្ឋនានាបានចាប់ផ្តើមបញ្ជាឱ្យចាក់វ៉ាក់សាំងការពារកុមារ។ លោក Janet Woodcock ស្នងការ FDA ​​បាននិយាយនៅថ្ងៃទី ២៩ខែតុលាថា “ការចាក់វ៉ាក់សាំងកុមារប្រឆាំងនឹង Covid-19 នឹងនាំឱ្យយើងកាន់តែខិតទៅជិតការវិលត្រឡប់មកធម្មតាវិញ” ។
លោក Peter Marks នាយកមជ្ឈមណ្ឌលវាយតម្លៃនិងស្រាវជ្រាវជីវសាស្ត្ររបស់ FDA បាននិយាយថា ទីភ្នាក់ងារនេះគឺ”ប្តេជ្ញាចិត្តដើម្បីធ្វើការសម្រេចចិត្តដោយផ្អែកលើការស្រាវជ្រាវវិទ្យាសាស្ត្រដែលសហគមន៍វេជ្ជសាស្ត្រនិងសាធារណជនទូទៅអាចជឿទុកចិត្តបាន”។លោក Marks បានបន្ថែមថា “យើងមានទំនុកចិត្តលើសុវត្ថិភាព ប្រសិទ្ធភាព និងទិន្នន័យនៅពេលផ្តល់អាជ្ញាប័ណ្ណវ៉ាក់សាំងនេះ”៕យោងតាមRT

សហរដ្ឋអាមេរិកបានយល់ព្រមលើការប្រើប្រាស់វ៉ាក់សាំងPfizer/BioNTechសម្រាប់កុមារអាយុពី៥-១១ ឆ្នាំ។រូបភាពReuters