ប្រធានាធិ​បតីអ៊ុយក្រែន​ធ្វើទស្សនកិ​ច្ចនៅDonbass

ប្រធានាធិបតីZelenskyបាននិយាយថាលោកបានទៅសួរសុខទុក្ខទាហានអ៊ុយក្រែនដែលការពារនៅក្នុងតំបន់ Lugansk និង Donetsk ក៏ដូចជាទីក្រុង Zaporizhzhia ។ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បាននិយាយកាលពីថ្ងៃទី០៥ខែមិថុនាថា “យើងបានទៅ Lysychansk និង Soledar” ។ “ខ្ញុំមានមោទនភាពចំពោះមនុស្សដែលខ្ញុំបានជួបចាប់ដៃគ្នានិយាយជាមួយនិងគាំទ្រ។ រឿងខ្លះបានទៅដល់យោធា។ប៉ុន្តែខ្ញុំនឹងមិននិយាយលម្អិតទេ”។Lysychansk ស្ថិតនៅក្នុងខេត្ត Lugansk ទល់មុខSeverodonetskជាកន្លែងដែលកងទ័ពអ៊ុយក្រែនកំពុងចូលរួមនៅក្នុងការប្រយុទ្ធយ៉ាងខ្លាំងក្លាជាមួយកងកម្លាំងរុស្ស៊ីនិងពួកបំបែកខ្លួន។ Soledar មានទីតាំងនៅភាគឦសាននៃតំបន់ Donetsk ។ ទីក្រុងទាំង២ដែលប្រធានាធិបតីZelenskyបានទៅទស្សនានាពេលថ្មីៗនេះត្រូវបានវាយប្រហារដោយការវាយប្រហារតាមអាកាសនិងការវាយប្រហារដោយកាំជ្រួចនិងរ៉ុក្កែតពីកងកម្លាំងរុស្ស៊ី។មុននេះ លោក Zelenskyបានទៅទីក្រុងZaporizhzhiaហើយបានជួបជាមួយមេដឹកនាំនៃទីក្រុងជាច្រើនដែលគ្រប់គ្រងដោយប្រទេសរុស្ស៊ី។លោកបានទៅទីតាំងជួរមុខមួយចំនួនរបស់ទាហានអ៊ុយក្រែន និយាយជាមួយពួកគេ និងផ្តល់រង្វាន់ដល់ពួកគេ។ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតី Zelensky ទៅកាន់តំបន់ Donbass កើតឡើងនៅពេលដែលសង្រ្គាមនៅអ៊ុយក្រែនឈានចូលដល់១០២ថៃ្ង។ ទន្លេ Siverskiy Donets និងអាចវាយប្រហារទីក្រុង Sloviansk តំបន់ Donetsk ។ក្រសួងការពារជាតិអង់គ្លេសបាននិយាយកាលពីថ្ងៃទី០៣ខែមិថុនាថា កងកម្លាំងរុស្ស៊ីកំពុងសម្រេចបាន “ជោគជ័យយុទ្ធសាស្ត្រ” នៅភាគខាងកើតអ៊ុយក្រែន ហើយអាចគ្រប់គ្រងទាំងស្រុងលើខេត្ត Lugansk ក្នុងរយៈពេល២សប្តាហ៍។ ទោះ​យ៉ាង​ណា អ៊ុយក្រែន​ទទូច​ថា​ខ្លួន​កំពុង​ទប់ទល់​យ៉ាង​ខ្លាំង។កងកម្លាំងរុស្ស៊ីក៏បានបើកការវាយប្រហារដោយមីស៊ីលទៅលើគោលដៅនៅជាយក្រុងគៀវ ។ ប្រទេសរុស្ស៊ីបានប្រកាសថា ខ្លួនបានបំផ្លាញរថក្រោះប្រយុទ្ធសំខាន់ៗ T-72 និងរថពាសដែកជាច្រើនដែលត្រូវបានដឹកជញ្ជូនទៅកាន់ប្រទេសអ៊ុយក្រែនដោយបណ្តាប្រទេសនៅអឺរ៉ុបខាងកើត៕យោងតាមCNN

ប្រធានាធិបតី​អ៊ុយក្រែន លោក Volodymyr Zelensky (ស្តាំ) ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​​ខេត្ត Zaporizhzhia ក្នុង​រូបថត​ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី0៥ ខែ​មិថុនា។ រូបថត៖ AFP។