
កម្ពុជានឹងអាចបន្តមានភ្លៀងធ្លាក់ពីតិចទៅបង្គួរលាយឡំនឹងផ្គររន្ទះខ្យល់កន្រ្តាក់និងរលកសមុទ្រខ្ពស់
ថ្ងៃចេញផ្សាយៈ May 31, 2022
សេចក្តីជូនដំណឹងស្តីពីការព្យាករធាតុអាកាសចាប់ពីថ្ងៃទី១ដល់ថ្ងៃទី៧ខែមិថុនាឆ្នាំ២០២២កម្ពុជាទទួលរងឥទ្ធិពលពីជ្រលងនៃសម្ពាធទាបដែលស្ថិតនៅភាគខាងលើប្រទេសឡាវនិងប្រទេសវៀតណាមជាមួយនិងខ្យល់មូសុងនិរតីកម្រិតពីខ្សោយទៅមធ្យម។ក្ពុជានឹងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅច្រើននៅលើផ្ទៃសមុទ្រនឹងអាចមានភ្លៀងខ្យល់ផ្គររន្ទះនិងរលកសមុទ្រក្នុងកម្រិតពីមធ្យមទៅបង្គួរ។យោងលើស្ថានភាពធាតុអាកាសដូចបានជម្រាបជូនខាងលើសូមសាធារណជនជ្រាបជាព័ត៌មាន៕