
គ.ជ.បទទួល៣០បណ្ដឹង
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)បានដោះស្រាយបណ្តឹងចំនួន២២ក្នុងចំណោមបណ្តឹងចំនួន៣០ដែលខ្លួនបានទទួលក្នុងរយៈពេល១០ថ្ងៃចុងក្រោយនៃយុទ្ធនាការបោះឆ្នោតឃុំសង្កាត់។
អ្នកនាំពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា បាននិយាយកាលពីម្សិលមិញថា បណ្តឹងភាគច្រើនគឺទាក់ទងនឹងការឃោសនារបស់គណបក្សផ្សេងៗការមិនពេញចិត្តនឹងគោលនយោបាយ ការប្រើភាសាប្រមាថដល់គណបក្សដទៃការចោទប្រកាន់គណបក្សផ្សេងនិងការប្រមាថដល់គណបក្សដទៃ។
លោកបន្តថា បណ្តឹងភាគច្រើនត្រូវបានគណបក្សប្រជាជនកម្ពុជាប្តឹងគណបក្សភ្លើងទៀន។ បណ្តឹង២២ករណីត្រូវបានដោះស្រាយដោយមន្ត្រីរៀបចំការបោះឆ្នោតឃុំ-ខេត្ត ហើយមន្ត្រីកំពុងស៊ើបអង្កេតករណីចំនួន៨ផ្សេងទៀត។ គណបក្សនយោបាយដឹងពីនីតិវិធីនៃការឃោសនាបោះឆ្នោត ហើយគណបក្សត្រូវតែគោរពតាមច្បាប់។ ប៉ុន្តែនៅតែមានការប្តឹងទៅមន្ត្រីរៀបចំការបោះឆ្នោតនៅថ្នាក់ឃុំ និងថ្នាក់ខេត្ត។ប៉ុន្តែមិនដល់ស្ថាប័នបោះឆ្នោតកំពូលនោះទេ។យ៉ាងណាក៏ដោយ អ្នកនាំពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា បញ្ជាក់ថា យុទ្ធនាការមិនមានអំពើហិង្សានោះទេ។លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀនបានថ្លែងថាពាក្យបណ្តឹងមានចំនួនតិច ហើយត្រូវបានដោះស្រាយតាមរយៈការសម្រុះសម្រួលដោយ គ.ជ.ប មុនថ្ងៃបោះឆ្នោត។ នៅក្នុងការបោះឆ្នោតចុងក្រោយនេះ មានបណ្តឹងជាច្រើនទៅកាន់គ.ជ.បនិងក្រុមប្រឹក្សាធម្មនុញ្ញកម្ពុជា។ប៉ុន្តែបណ្តឹងទាំងអស់ត្រូវបានដោះស្រាយដោយជោគជ័យ។លោកបន្ថែមថា ដំណើរការឃោសនាមានបញ្ហាតិចតួច ប៉ុន្តែវាមិនមែនជាបញ្ហាធំដែលពិបាកដោះស្រាយនោះទេ។ យើងសង្ឃឹមថាពាក្យបណ្តឹងអាចត្រូវបានដោះស្រាយ។
លោក សំ គន្ធាមី នាយកប្រតិបត្តិនៃគណៈកម្មាធិការអព្យាក្រឹត និងមិនលម្អៀង ដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា បាននិយាយថា បរិយាកាសនៃយុទ្ធនាការឃោសនាបោះឆ្នោត មិនសូវល្អប៉ុន្មានទេ ដោយសារតែមានការប្តឹងផ្តល់។
លោកបន្តថា ក្នុងនាមសង្គមស៊ីវិល យើងចង់ឃើញយុទ្ធនាការដ៏ល្អមួយ គ្មានការតវ៉ា និង គ្មានអំពើហិង្សា ក៏ដូចជាមានសណ្តាប់ធ្នាប់ល្អ សន្តិសុខ និងសុវត្ថិភាព ជាពិសេសនៅថ្ងៃបោះឆ្នោត ព្រោះវាជាពេលវេលាដ៏ល្អសម្រាប់ប្រជាជនកម្ពុជា។អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន មានប្រសាសន៍ថា ការប្តឹងមកនេះ ដោយសារតែបុគ្គលមួយចំនួនមិនបានធ្វើតាមការណែនាំរបស់ គ.ជ.ប ហើយ ពួកគេមិនយល់ពីច្បាប់បោះឆ្នោត។ អ្នកគាំទ្រគណបក្សទាំងអស់ត្រូវតែគោរពច្បាប់ ដើម្បីចៀសវាងការប្តឹងទៅ គ.ជ.បឬក្រុមប្រឹក្សាធម្មនុញ្ញកម្ពុជា។លោកបន្តថា ការចោទប្រកាន់ពីការគំរាមកំហែងពីគណបក្សប្រជាជនកម្ពុជា ឬអាជ្ញាធរគួរត្រូវបានបញ្ជាក់ នៅពេលដែលមានពាក្យបណ្តឹងទៅកាន់គ.ជ.ប ឬ ក្រុមប្រឹក្សាធម្មនុញ្ញកម្ពុជាដើម្បីចាត់វិធានការ៕KhmerTime
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន(ធ្វេង)និងលោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន។រូបភាពKhmerTime