បន្តរកឃើញករណីឆ្លងថ្មី១០៦នាក់(លទ្ធផលPCR)សះស្បើយថ្មី២៣៤នាក់ខណៈមរណភាពថ្មី៨នាក់
ថ្ងៃចេញផ្សាយៈ October 30, 2021
រហូតដល់ថ្ងៃទី៣០តុលា២០២១យើងរកឃើញករណីជំងឺកូវីដ-១៩សរុបចំនួន១០៦នាក់(ឆ្លងសហគមន៍ ៨៨និងនាំចូល១៨)និងមានជាសះស្បើយ២៣៤នាក់ ។ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកើន ១១៨៤២៧នាក់និងចំនួនជាសះស្បើយសរុបកើន១១៤៥៣៤នាក់និងស្លាប់ថ្មី៨នាក់ (ក្នុងនោះមិនបានចាក់វ៉ាក់សាំង៥នាក់)សរុបស្លាប់២៧៨១នាក់ ។សូមបន្តអនុវត្តន៍៣កុំ៣ការពារ និងទោះបានចាក់វ៉ាក់សាំងគ្រប់ដូសឬដូសជំរុញក៏ដោយ ។ សូមបញ្ជាក់ថា ប្រទេសយើងរកឃើញករណីជំងឺកូវីដ-១៩ដំបូងបំផុតនៅថ្ងៃទី ២៧ មករា ២០២០ ។
ព័ត៌មានបន្ថែមសូមទាក់ទងលេខ១១៥