
ភ្លើងទៀននឹងប្តឹងឧទ្ធរណ៍លើការចោទប្រកាន់ចែកលុយបេក្ខជន
សមាជិកគណបក្សភ្លើងទៀនខេត្តកំពង់ចាមនិយាយថាលោកគ្រោងនឹងដាក់បណ្តឹងសាទុក្ខទៅកាន់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)បន្ទាប់ពីត្រូវបានផាកពិន័យពីបទចែកថវិកាដល់អ្នកបោះឆ្នោតក្នុងការបោះឆ្នោតឃុំសង្កាត់។លោក គង់ រ៉ៃយ៉ា ប្រធានក្រុមទ្រទ្រង់ស្រុកកងមាស និងជាប្រធានគណបក្សភ្លើងទៀនឃុំស្តៅ បាននិយាយកាលពីម្សិលមិញថា ការផាកពិន័យលោកជារឿងអយុត្តិធម៌ ហើយលោកចាត់ទុកថានេះជាការបំភិតបំភ័យដោយគណបក្សប្រជាជនកម្ពុជា (CPP) ដែលកំពុងកាន់អំណាច។លោកត្រូវបានគណៈកម្មាធិការរៀបចំការបោះឆ្នោតខេត្តផាកពិន័យប្រមាណ ១២៣២ ដុល្លារ ជុំវិញការចែកថវិកាដល់បេក្ខជនចំនួន១១ឃុំ។ លោកបន្តថាបណ្ដឹងដែលប្ដឹងដោយអ្នកស្រីជឹនដាវីតំណាងគណបក្សប្រជាជនកម្ពុជាមិនមានយោងទៅតាមច្បាប់នោះទេ តែនេះជាប់ពាក់ព័ន្ធនឹងបញ្ហានយោបាយច្រើនជាង។លោកពន្យល់ថាការចែកថវិកានាពេលកន្លងមក គឺចែកដល់បេក្ខជនដែលឈរឈ្មោះមិនមែនចែកឲ្យប្រជាពលរដ្ឋជាម្ចាស់ឆ្នោតឡើយ។លោកបន្ថែមថា៖ «ខ្ញុំកំពុងរៀបចំប្តឹងទៅ គ.ជ.ប ប្រឆាំងនឹងគណៈកម្មាធិការរៀបចំការបោះឆ្នោតខេត្តកំពង់ចាម ជុំវិញការផាកពិន័យចំពោះការចែកថវិកាដល់បេក្ខជនចំនួន១១ឃុំ»។
បេក្ខជនគណបក្សភ្លើងទៀនបានបង្ហាញខ្លួនកាលពីថ្ងៃសុក្រនៅចំពោះមុខគណៈកម្មាធិការរៀបចំការបោះឆ្នោតខេត្តកំពង់ចាម ជុំវិញការចោទប្រកាន់ថាពួកគេបានចែកថវិការឲ្យអ្នកបោះឆ្នោត។
គណបក្សប្រជាជនបានចោទថាថវិការនោះត្រូវបានប្រើប្រាស់ជាការទិញសាំង អាហារ និងសម្ភារៈផ្សេងៗ ហើយទាមទារឲ្យមានការដកឃុំទាំង ១១ ចេញ។បដិសេធការចោទប្រកាន់នេះ លោក គង់ រ៉ៃយ៉ា បានឲ្យដឹងថា៖ «ខ្ញុំបានយកថវិការចំនួន ១១០០ ដុល្លារពីគណបក្ស និងក្រុមគាំទ្រផ្សេងទៀតទៅគាំទ្រតំណាងនៅឃុំស្តៅ និងឃុំទាំង ១១ ក្នុងស្រុកកងមាស។ ខ្ញុំបានបរិច្ចាគ ១០០ ដុល្លារក្នុងមួយឃុំដើម្បីចំណាយលើការឃោសនាបោះឆ្នោត»។
លោក ឈឹម ចាន់ធឿន ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតខេត្តកំពង់ចាម និយាយថា លោកបានសម្រុះសម្រួលបញ្ហានេះរួចហើយ។លោកបន្តថាបេក្ខជនទាំង ១៤ រូបមកពីឃុំចំនួន ១១ ក្នុងស្រុកកងមាស នឹងតំណាងឲ្យ CP ដោយសារពួកគេមិនពាក់ព័ន្ធនឹងការរំលោភបំពានណាមួយឡើយ។ចំណែកលោក គង់ រ៉ៃយ៉ា នឹងត្រូវពិន័យព្រោះលោកជាអ្នករៀបចំ ប៉ុន្តែលោក ចាន់ ធឿន ថាលោកមិនដឹងថាលោក រ៉ៃយ៉ា ប្តឹងទៅ គ.ជ.ប ឬយ៉ាងណាទេ។អ្នកស្រី ជឹន ដាវី តំណាងគណបក្សប្រជាជនកម្ពុជា មិនអាចទាក់ទងសុំការបំភ្លឺជុំវិញបញ្ហានេះបានទេ។លោក សំ គន្ធាមី នាយកប្រតិបត្តិអង្គការនិកហ្វិច (NICFEC) និយាយថាប្រសិនបើពួកគេបានចែកថវិការដូចការចោទប្រកាន់នោះ គណៈកម្មាធិការរៀបចំការបោះឆ្នោតខេត្តកំពង់ចាម គួរចេញលិខិតព្រមាន និងធានាជាលាយលក្ខណ៍អក្សរ មុននឹងធ្វើការសម្របសម្រួលបញ្ចប់បញ្ហា៕Khmer Times
លោក គង់ រ៉ៃយ៉ា នៃគណបក្សពន្លឺភ្លើងទទួលលិខិតចេញដោយគណៈកម្មាធិការរៀបចំការបោះឆ្នោតខេត្តកំពង់ចាម ជុំវិញការចោទពីបទចែកថវិការនៅស្រុកកង់មាស។Khmer Times,ហ្វេសប៊ុក