យន្តហោះដឹកម​នុស្ស២​២នាក់បានបា​ត់ស្រមោ​លនៅប្រទេស​នេប៉ាល់

យន្តហោះដឹកអ្នកដំណើរ១៩នាក់និងសមាជិកនាវិក៣នាក់របស់ក្រុមហ៊ុនTaraAirបានបាត់បង់ទំនាក់ទំនងភ្លាមៗបន្ទាប់ពីហោះចេញពីទីក្រុង Pokhara ភាគកណ្តាលនៃប្រទេសនេប៉ាល់។DHC-6 Twin Otter of Tara Air បានចេញដំណើរនៅម៉ោង៩:៥៥ព្រឹក (ម៉ោង១១:១០នាទីព្រឹកម៉ោងនៅទីក្រុងភ្នំពេញ)នៅថ្ងៃទី ២៩ឧសភាពីទីក្រុង Pokhara ទៅ Jomsomដែលមានចម្ងាយប្រហែល៨០គីឡូម៉ែត្រភាគពាយព្យ។ ការគ្រប់គ្រងចរាចរណ៍ផ្លូវអាកាសបានបាត់បង់ទំនាក់ទំនងភ្លាមៗបន្ទាប់ពីការហោះហើរ។Sudarshan Bartaulaអ្នកនាំពាក្យក្រុមហ៊ុន Tara AirបាននិយាយថាDHC-6បានដឹកមនុស្ស២២នាក់ រួមទាំងអ្នកដំណើរ១៩នាក់និងសមាជិកនាវិក៣នាក់ផងដែរ។ មន្ត្រីនេប៉ាល់បាននិយាយថា មានជនបរទេស៦នាក់នៅលើយន្តហោះក្នុងនោះមានជនជាតិឥណ្ឌា៤នាក់និងជនមិនស្គាល់សញ្ជាតិ២នាក់។អ្នកនាំពាក្យក្រសួងមហាផ្ទៃលោក Phanindra Mani Pokharel បាននិយាយថា ឧទ្ធម្ភាគចក្រ២គ្រឿងត្រូវបានដាក់ពង្រាយដើម្បីស្វែងរកយន្តហោះដែលបាត់។ លោក Pokharel បាននិយាយថា “អាកាសធាតុអាក្រក់អាចរារាំងប្រតិបត្តិការស្វែងរក។ប្រទេសនេប៉ាល់ ជាប្រទេសដែលមានទឹកដីភាគច្រើនស្ថិតនៅលើភ្នំហិម៉ាឡៃយ៉ាបានកត់ត្រាការធ្លាក់យន្តហោះជាច្រើន ដោយសារអាកាសធាតុប្រែប្រួលនិងអាកាសយានដ្ឋានជាច្រើនដែលស្ថិតនៅក្នុងទីតាំងលំបាកសម្រាប់ការហោះហើរនិងការចុះចត។ការធ្លាក់យន្តហោះដ៏ធ្ងន់ធ្ងរបំផុតនៅក្នុងប្រទេសនេប៉ាល់បានកើតឡើងក្នុងខែមីនា ឆ្នាំ២០១៨នៅពេលដែលយន្តហោះBombardier Q400 នៃក្រុមហ៊ុនអាកាសចរណ៍ US-Bangla បានធ្លាក់ខណៈពេលចុះចតនៅអាកាសយានដ្ឋាន Tribhuvan ក្រុង Kathmandu ដោយបានសម្លាប់មនុស្ស៥១នាក់និង២០នាក់ទៀតរងរបួស។Pokhara ប្រហែល២០០ គីឡូម៉ែត្រភាគខាងលិចនៃKathmanduគឺជាទីក្រុងដែលមានប្រជាជនច្រើនជាងគេទី២នៅក្នុងប្រទេសនេប៉ាល់។ Jomsomគឺជាកន្លែងឡើងភ្នំដ៏ល្បីល្បាញមួយនៅភ្នំហិម៉ាឡៃវាត្រូវចំណាយពេលប្រហែល២០នាទីដើម្បីទៅដល់ទីនេះពី Pokhara ដោយយន្តហោះ។DHC-6 Twin Otter គឺជាយន្តហោះដែលអាចហោះឡើង និងចុះចតនៅលើផ្លូវរត់ខ្លីដែលត្រូវបានអភិវឌ្ឍនិងសាងសង់ដោយ de Havilland Canada ក្នុងឆ្នាំ១៩៦៥-១៩៨៨។DHC-6 Series 400 ផលិតដោយក្រុមហ៊ុន Viking Air តាំងពីឆ្នាំ២០០៨អាចផ្ទុកអ្នកដំណើរបាន១៩នាក់ឈានដល់ល្បឿនអតិបរមា៣១៤ គីឡូម៉ែត្រក្នុងមួយម៉ោង ជាមួយនឹងការហោះហើរជិត១,៥០០ គីឡូម៉ែត្រ៕យោងតាម AFP

យន្តហោះ Tara Air DHC-6 Twin Otter នៅអាកាសយានដ្ឋាន Tenzing Hillary ក្នុងទីក្រុង Lukla ប្រទេសនេប៉ាល់ ខែមេសា ឆ្នាំ២០១៤ ។ រូបថត៖ Reuters