សម្ដេច​ក្រ​ឡាហោម​ស​ខេងបានអញ្ជើញជួបសំ​​ណេះ​សំណាល​ជាមួយថ្នាក់ដឹក​នាំនិង​សមាជិក​​សមាជិការ​គណៈក​ម្មា​ធិការគ​ណបក្សប្រ​ជា​ជនកម្ពុជាគ​.២៧

នៅព្រឹកថ្ងៃសៅរ៍ ១៤រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ខេត្តព្រៃវែង និងបាត់ដំបង បានអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងសមាជិក សមាជិការគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា គ.២៧ នៅវិមាន៧មករា នៃទីស្នាក់ការកណ្ដាលគណបក្សប្រជាជនកម្ពុជា។
ពិធីនេះ មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជាថ្នាក់ដឹកនាំ និងសមាជិកគណៈកម្មាធិការ គ.២៧ គណៈសាខាបក្សចំណុះ គណៈចលនាយុវជនគណបក្ស គ.២៧ សមាជិក សមាជិការនៃគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា គ.២៧ ដែលមានតួនាចាប់ពីថ្នាក់ប្រធាននាយកដ្ឋានឡើង។
សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍វាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងសមាជិក សមាជិការគណៈកម្មាធិការគណបក្ស គ.២៧ ទាំងអស់ ដែលបានយកអស់កម្លាំងកាយ ចិត្តលះបង់ពេលវេលា ប្រាជ្ញាស្មារតី និងធធាន រួបរួមសាមគ្គីគ្នាចុះទៅបំពេញការងារគណបក្ស គ.២៧ ទាំងក្រុមការងារគណបក្ស ក្រុមការងាររាជរដ្ឋាភិបាល និងកិច្ចការស្នូលនៅអគ្គនាយកដ្ឋាន និងអង្គភាពនានានៅក្រសួងមហាផ្ទៃ៕សហការី