
ក្រសួងកសិកម្មចេញសារាចរណ៍ណែនាំស្តីពីការថែទាំស្រូវរដូវវស្សាឆ្នាំ២០២២
ថ្ងៃចេញផ្សាយៈ May 27, 2022
ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទនៅល្ងាចថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ បានចេញសារាចរណែនាំស្តីពីការថែទាំស្រូវរដូវវស្សាឆ្នាំ២០២២ ។នៅរដូវវស្សាឆ្នាំ២០២២ ដោយទឹកភ្លៀងបានចាប់ផ្ដើមធ្លាក់លឿនជាងបណ្តាឆ្នាំមុនៗនិងរាយប៉ាយស្ទើរគ្រប់ តំបន់ដែលបានផ្ដល់អំណោយផលដល់ការដាំដុះដំណាំស្រូវដើមរដូវ។ គិតត្រឹមថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២នេះ កសិករសម្រេចដាំដុះដំណាំស្រូវវស្សាបានចំនួន ៥០២ ៧៩៩ហិកតា ស្មើនឹង១៩,១៩% នៃផែនការ ២ ៦១៩ ៥០០ ហិកតា ក្នុងនោះស្រូវស្រាលចំនួន ៣១៧ ៦៦៣ហិកតា ស្រូវកណ្តាលចំនួន ៩៩ ៣១១ហិកតា ស្រូវធ្ងន់ចំនួន ៧៩ ០៤៥ ហិកតា ស្រូវចម្ការចំនួន ៦៣៧ហិកតា និងស្រូវឡើងទឹកចំនួន ៦១៤៣ហិកតា។បើប្រៀបធៀបនឹងឆ្នាំ២០២១ក្នុងរយៈពេលដូចគ្នាការដាំដុះដំណាំស្រូវវស្សាមានភាពយឺតជាង ព្រោះតំបន់មួយចំនួនលិចទឹក និងជោកជាំពេកមិនអាច ភ្ជួររាស់កើត។