
អ៊ុយក្រែនខកចិត្តដែលអង្គការណាតូ”ទុកមួយឡែក”ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីទប់ស្កាត់រុស្ស៊ី
រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនបាននិយាយថាលោកមានការខកចិត្តចំពោះអ្វីដែលអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង(NATO)បានធ្វើដើម្បីទប់ទល់នឹងរុស្ស៊ី។រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនលោកDmytro Kubela បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅឯវេទិកាសេដ្ឋកិច្ចពិភពលោកនៅទីក្រុងDavosថា “NATO ក្នុងនាមជាសម្ព័ន្ធមិត្តយោធាបានឈរនៅខាងក្រៅទាំងស្រុងហើយមិនបានធ្វើអ្វីសោះ។ខ្ញុំសោកស្តាយក្នុងការនិយាយដូច្នេះ” ។Guardianបានរាយការណ៍ថាក្នុងអំឡុងពេលសុន្ទរកថារបស់លោកនៅទីក្រុង Davos កាលពីថ្ងៃទី២៥ខែឧសភារដ្ឋមន្ត្រីKubelaបានសម្តែងការខកចិត្តរបស់លោកចំពោះចំណាត់ការរបស់អង្គការណាតូក្នុងការទប់ស្កាត់សកម្មភាពយោធារបស់រុស្ស៊ីនៅអ៊ុយក្រែន។លោកKulebaបានចោទប្រកាន់ណាតូថា “ពិតជាមិនធ្វើអ្វីសោះ” ក្នុងការឆ្លើយតបទៅនឹងប្រតិបត្តិការយោធាពិសេសរបស់រុស្ស៊ីនៅអ៊ុយក្រែន។ ផ្ទុយទៅវិញរដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនបាននិយាយថាក្នុងនាមជាសម្ព័ន្ធមិត្តយោធាណាតូត្រូវបានគេដាក់ចេញទាំងស្រុង។ទោះជាយ៉ាងណាក៏ដោយ លោក Kuleba បានសរសើរសហភាពអឺរ៉ុប(EU)សម្រាប់ “ការសម្រេចចិត្តបដិវត្តន៍និងឈានមុខគេដែលសូម្បីតែពួកគេផ្ទាល់ក៏មិនបានរំពឹងទុក”។ដោយពន្យល់ពីជំហររបស់លោករដ្ឋមន្ត្រី Kuleba បាននិយាយថានៅដើមដំបូងនៃជម្លោះរុស្ស៊ី-អ៊ុយក្រែន សាធារណជនបានចែករំលែកទស្សនៈថាណាតូក្នុងនាមជាសម្ព័ន្ធមិត្តយោធាជាមួយកម្លាំងដ៏មានឥទ្ធិពលបំផុតនៅលើពិភពលោកនឹងមានការគាំទ្រយ៉ាងសំខាន់ដើម្បីការពារសន្តិសុខរបស់អ៊ុយក្រែន។យ៉ាងណាមិញ ជំនួយយោធារបស់ណាតូដល់អ៊ុយក្រែនបានធ្លាក់ចុះមិនដូចការរំពឹងទុក។ផ្ទុយទៅវិញជំនួយយោធាដ៏មានឥទ្ធិពលបំផុតដែលអ៊ុយក្រែនទទួលបានមកពីការខិតខំប្រឹងប្រែងរបស់មន្ត្រីសហភាពអឺរ៉ុប។ភ្លាមៗមិនអាចទាក់ទងមន្ត្រីអង្គការណាតូសម្រាប់ការធ្វើអត្ថាធិប្បាយរដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន Kubela នោះទេ៕យោងតាមGuardian
រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនលោកDmytroKulebaកិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉កកាលពីថ្ងៃទី២៣ ខែកុម្ភៈ។រូបភាពGetty