លោកហ៊ុន​ម៉ានី៖គណ​បក្សប្រជា​ជនកម្ពុជាមិ​នមែ​នស្រឡាញ់ប្រជា​ជ​នតាម​រដូវកាល​នោះទេ

លោកហ៊ុនម៉ានីបានលើកឡើងលើផេកផ្ទាល់ខ្លួនថាគណបក្សប្រជាជនកម្ពុជា(CPP)មិនមែនស្រឡាញ់ប្រជាជនតាមរដូវកាលនោះទេ។លោក ហ៊ុន ម៉ានីបានលើកឡើងថា” នៅក្នុងខេត្តកំពង់ស្ពឺនេះមិនថាខ្ញុំផ្ទាល់ ឬក្រុមការងារចុះជួយនោះទេតែងតែមកនៅរួមរស់ជាមួយប្រជាពលរដ្ឋរហូតមកស្រាប់ទៅហើយ មិនមែនឃើញមុខតែក្នុងរដូវកាលបោះឆ្នោតនោះទេ។ជារឿយៗប្រជាពលរដ្ឋតែងតែទទួលបានអំណោយផ្សេងៗ មិនថា ជាសម្ភារបរិក្ខារបច្ចេកទេស ឬវត្ថុអនុស្សាវរីយ៍ការចែករំលែកពេលមានគ្រោះអាសន្ននានា មិនថាពេលទឹកជំនន់ ខ្យល់កន្រ្តាក់ ក៏ដូចជា សមិទ្ធផលនានាទូទាំងខេត្ត និងទូទាំងប្រទេសរហូតមកហើយ “។ជាមួយគ្នានោះដែរលោកក៏បានលើកឡើងទៀតថា អនាគតក្រុមគ្រួសារ និងអ្នកជំនាន់ក្រោយរបស់យើង ត្រូវការគណបក្សដែលធ្វើពិតប្រាកដហើយមានបទពិសោធន៍ និងការអនុវត្តជាក់ស្តែង នោះគឺ គណបក្សប្រជាជនកម្ពុជា។គួរឲ្យដឹងថាលោកហ៊ុនម៉ានីក្នុងជំនួបជាមួយក្រុមគ្រួសារគណបក្សប្រជាជនកម្ពុជានៅឃុំយាយម៉ៅពេជ្រនិលស្រុកភ្នំស្រួចខេត្តកំពង់ស្ពឺនៅថ្ងៃពុធ ទី២៥ ខែឧសភា ឆ្នាំ២០២២៕សហការី