ប្រព័ន្ធផ្សព្វផ្សាយដើរតួនាទីយ៉ាងសំ​ខាន់ក្នុងការ​លើកកម្ពស់ចក្ខុវិ​ស័យនិងគោល​ដៅ​អា​ស៊ាន

រដ្ឋមន្ត្រីក្រសួងព័ត៌មានលោកខៀវកាញារីទ្ធបាននិយាយថាខណៈដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ានក្នុងខែវិច្ឆិកា ឆ្នាំនេះ ប្រព័ន្ធផ្សព្វផ្សាយនានា ដូចជាប្រព័ន្ធផ្សព្វផ្សាយបោះពុម្ព ប្រព័ន្ធផ្សព្វផ្សាយអេឡិចត្រូនិក និងប្រព័ន្ធផ្សព្វផ្សាយថ្មី កំពុងដើរតួយ៉ាងសំខាន់ក្នុងការលើកកម្ពស់ការយល់ដឹងអំពីអាស៊ានដល់សាធារណជន។
លោករដ្ឋមន្ត្រីបានថ្លែងដូច្នេះ ក្នុងពិធីបើកព្រឹត្តិការណ៍ប្រព័ន្ធផ្សព្វផ្សាយ ERIA-Khmer Times ស្តីពីការរាយការណ៍អំពីភាពជាប្រធានអាស៊ានឆ្នាំ២០២២ របស់កម្ពុជា ដែលធ្វើឡើងនៅថ្ងៃពុធនេះ។
ថ្លែងទៅកាន់អ្នកសារព័ត៌មានរាប់សិបនាក់មកពីបណ្តាញសារព័ត៌មាននានាក្នុងប្រទេសកម្ពុជា លោក កាញារីទ្ធបាននិយាយថាប្រព័ន្ធផ្សព្វផ្សាយកម្ពុជាមានតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកដល់ស្ថិរភាពអាស៊ាន ការអភិវឌ្ឍន៍សេដ្ឋកិច្ច និងការកសាងសហគមន៍អាស៊ាន ជាពិសេសក្នុងអំឡុងពេលធ្វើជាប្រធានរបស់កម្ពុជា។លោកបានបន្ថែមថា ប្រព័ន្ធផ្សព្វផ្សាយមានតួនាទីផ្តល់ព័ត៌មានអប់រំនិងកម្សាន្តហើយវាជាដៃគូដែលមិនអាចជៀសបានក្នុងការសម្រេចបាននូវចក្ខុវិស័យនិងគោលដៅរបស់អាស៊ាន។
លោក ខៀវ កាញារីទ្ធ បានសង្កត់ធ្ងន់ថា “ប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា ដែលរួមមានប្រព័ន្ធផ្សព្វផ្សាយបោះពុម្ព ប្រព័ន្ធផ្សព្វផ្សាយអេឡិចត្រូនិក និងប្រព័ន្ធផ្សព្វផ្សាយថ្មី កំពុងដើរតួយ៉ាងសំខាន់ក្នុងការលើកកម្ពស់ការយល់ដឹងអំពីអាស៊ាន ដល់សាធារណជន។ «វា​ក៏​ត្រូវ​បាន​បម្រើ​ជា​យន្តការ​ដើម្បី​ធ្វើ​ឲ្យ​ប្រជាជន​កម្ពុជា​មាន​ទំនាក់ទំនង​ជាមួយ​ប្រជាជន​អាស៊ាន និង​ប្រជាជន​ទូទាំង​ពិភពលោក»។សិក្ខាសាលារយៈពេលមួយថ្ងៃដែលសហការរៀបចំដោយ ERIA និង Khmer Times មានគោលបំណងបង្កើនសមត្ថភាពរបស់អ្នកសារព័ត៌មានក្នុងស្រុកពីគ្រប់វេទិកាប្រព័ន្ធផ្សព្វផ្សាយដើម្បីយល់ និងរាយការណ៍អំពីបញ្ហាទាំងនេះអោយបានទូលំទូលាយ។នាយកការសែតខ្មែរថាមស៍ លោក Mohan Bandam បាននិយាយថា ការលើកកម្ពស់លទ្ធភាពទទួលបានព័ត៌មានអំពីអាស៊ាន និងសម្រាប់ឆ្នាំនេះ យ៉ាងហោចណាស់រហូតដល់ខែវិច្ឆិកាគឺជាផ្នែកសំខាន់ដែលអ្នកសារព័ត៌មានត្រូវពិភាក្សាដើម្បីបង្កើនការយល់ដឹងអោយកាន់តែច្បាស់អំពីកម្ពុជានិងបញ្ហាប្រឈមដែលខ្លួនកំពុងជួបប្រទះ ហើយនឹងត្រូវប្រឈមមុខក្នុងជុំទីបីបន្តទៀតក្នុងឋានៈជាប្រធានក្រុមប្រឹក្សាប្រទេសទាំងដប់​(ten countries caucus)។លោកបានសង្កត់ធ្ងន់ថា “យើងត្រូវវាយតម្លៃពីសារៈសំខាន់នៃភាពជាប្រធានរបស់កម្ពុជា និងរបៀបដែលយើងរាយការណ៍អំពីព្រឹត្តិការណ៍ដែលនឹងកំណត់មុខមាត់របស់កម្ពុជាក្នុងអាណត្តិបច្ចុប្បន្ន និងរួមចំណែកធ្វើយ៉ាងណាអោយអ្នកនៅខាងក្រៅប្រទេសយល់ដឹងបន្ថែមអំពីកម្ពុជា។
កម្ពុជា​បាន​ចូល​កាន់​តំណែង​ជា​ប្រធាន​អាស៊ាន​នៅ​ឆ្នាំ​នេះ​ចំ​ពេល​មាន​ការ​អភិវឌ្ឍ​ថ្មី​ក្នុង​តំបន់ និង​អន្តរជាតិ ក្រោម​ប្រធានបទ “ASEAN A.C.T: ដោះស្រាយ​បញ្ហា​ប្រឈម​ជាមួយ​គ្នា”។
ក្រោម​ប្រធានបទ​នេះ កម្ពុជា​មាន​គោលបំណង​កសាង​សហគមន៍​អាស៊ាន​ប្រកបដោយ​សុខដុមរមនា​ ​សន្តិភាព ស្ថិរភាព និង​វិបុលភាព។ដោយកំណត់បញ្ហានយោបាយ សន្តិសុខ សេដ្ឋកិច្ច សង្គម និងវប្បធម៌ជាអាទិភាពសំខាន់ ប្រធានអាស៊ានចង់ពង្រឹងការចូលរួមរបស់អាស៊ានជាមួយនឹងតំបន់ផ្សេងទៀតអោយកាន់តែទូលំទូលាយ ដើម្បីប្រឈមនឹងបញ្ហាជាសកល។លោករដ្ឋមន្ត្រី កាញារីទ្ធ បានលើកទឹកចិត្តអ្នកសារព័ត៌មានមកពីវិស័យសារព័ត៌មានបោះពុម្ព ប្រព័ន្ធផ្សព្វផ្សាយអេឡិចត្រូនិក និងប្រព័ន្ធផ្សព្វផ្សាយថ្មីនៅកម្ពុជា និងពិភពខាងក្រៅ ឱ្យធ្វើអ្វីៗគ្រប់យ៉ាងដែលពួកគេអាចធ្វើបាន ដើម្បី ផ្សព្វផ្សាយព័ត៌មានវិជ្ជមានបន្ថែមទៀតអំពីការធ្វើជាប្រធានរបស់កម្ពុជាឆ្នាំ២០២២ ដើម្បីបង្កើតនូវភាពអស្ចារ្យបំផុតរបស់មេដឹកនាំយើងក្នុងតំណែងជាប្រវត្តិសាស្ត្ររបស់អាស៊ាន៕KhmerTime, Chea Vannak – AKP

រដ្ឋមន្ត្រីក្រសួងព័ត៌មានលោកខៀវកាញារីទ្ធ។រូបភាពAKP,KhmerTime