សម្តេចហ៊ុនសែនបញ្ជាក់ថាក​ម្ពុជាទទួលបានទ​ង់ស៊ីហ្គេម(Sea​ Game)ជាផ្លូវកា​រហើយ

កម្ពុជាបានទទួលទង់ជ័យរបស់ក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ដែលហៅកាត់ថា«ទង់ស៊ីហ្គេម» ជាផ្លូវការហើយដើម្បីនាំយកមករាជធានីភ្នំពេញនិងរៀបចំពិធីដង្ហែនាល្ងាចថ្ងៃទី២៤ខែឧសភាសសម្រាប់ត្រៀមខ្លួនធ្វើម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេមលើកទី៣២និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២នាឆ្នាំ២០២៣ ខាងមុខ។ នេះជាការលើកឡើងលើផេករបស់សម្តេចហ៊ុន សែននាយករដ្ឋមន្ត្រីនៃកម្ពុជានៅព្រឹកថ្ងៃទី២៤ ខែឧសភាឆ្នាំ២០២២។ សម្តេចហ៊ុនសែនបានរៀបរាប់ថាពិធីប្រគល់-ទទួលទង់ស៊ីហ្គេមនេះ បានធ្វើឡើងក្នុងពិធីបិទព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣១នៅទីក្រុងហាណូយនៅរាត្រីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ ដោយមានការអញ្ជើញចូលរួមដ៏ខ្ពង់ខ្ពស់របស់សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ (CAMSOC) ផងដែរ ។សម្តេចបន្តថាក្រោយទទួលបានទង់ស៊ីហ្គេមហើយនៅល្ងាចថ្ងៃទី២៤ ខែឧសភាឆ្នាំ២០២២CAMSOCនិងNOCCនឹងរៀបចំពិធីដង្ហែទង់ស៊ីហ្គេមនេះពីអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ តាមមហាវិថីសំខាន់ៗមួយចំនួន ក្នុងរាជធានីភ្នំពេញ ឆ្ពោះទៅវិមានឯករាជ្យ ហើយបន្ដដង្ហែរទៅបញ្ចប់នៅទីស្នាក់ការ NOCC ដែលសបញ្ជាក់ថាស៊ីហ្គេមបានទៅដល់កម្ពុជា ដើម្បីរួមចំណែកឆ្ពោះទៅព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រនាឆ្នាំ២០២៣ទាំងអស់គ្នា៕សហការី