រដ្ឋាភិបាល​បានប្រកាស​គ្រឿង​ស្រវឹង​ហាមបរិ​ភោគ២​ថ្ងៃ​ពេល​បោះ​ឆ្នោត​ឃុំ​ស​ង្កាត់

រដ្ឋាភិបាលបានប្រកាសកាលពីម្សិលមិញថានឹងអនុវត្តបម្រាមរយៈពេល២ថ្ងៃលើការទទួលទានគ្រឿងស្រវឹងក្នុងអំឡុងពេលបោះឆ្នោតឃុំសង្កាត់នាពេលខាងមុខដើម្បីលើកកម្ពស់បរិយាកាសសេរី យុត្តិធម៌ និងគ្មានអំពើហិង្សា។លោកនាយករដ្ឋមន្រ្តីហ៊ុនសែនក្នុងការចុះហត្ថលេខាលើសេចក្តីណែនាំស្តីពីការហាមប្រាមការប្រើប្រាស់គ្រឿងស្រវឹង ពីថ្ងៃទី៤ និងទី៥ ខែមិថុនា បានកត់សម្គាល់ថា កន្លងមករដ្ឋាភិបាលបានសង្កេតឃើញថា ការពិសារគ្រឿងស្រវឹងក្នុងការបោះឆ្នោតឃុំសង្កាត់ បានបង្កឲ្យមានអំពើហិង្សាគ្រោះថ្នាក់ចរាចរណ៍ ខូចសណ្ដាប់ធ្នាប់សាធារណៈ និងបទល្មើសផ្សេងៗ។យោងតាមច្បាប់បទបញ្ជានិងនីតិវិធីសម្រាប់ការបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០២២បានឲ្យដឹងថា សេចក្តីណែនាំនេះ បញ្ជាឱ្យម្ចាស់គ្រឹះស្ថានលក់គ្រឿងស្រវឹង ត្រូវបិទ១ថ្ងៃ មុនការបោះឆ្នោត និងនៅថ្ងៃបោះឆ្នោត ហើយមិនត្រូវលក់គ្រឿងស្រវឹងគ្រប់ប្រភេទ ដើម្បីបង្ការអំពើហិង្សា គ្រោះថ្នាក់ចរាចរណ៍ និងការខូចសណ្តាប់ធ្នាប់សាធារណៈដែលអាចបណ្តាលមកពីការផឹកស្រា។
រដ្ឋាភិបាលក៏បានបញ្ជាឱ្យអាជ្ញាធរពាក់ព័ន្ធត្រួតពិនិត្យគ្រឹះស្ថានទាំងនេះក្នុងអំឡុងពេលហាមឃាត់រយៈពេល២ថ្ងៃ និងចាត់វិធានការសមស្របចំពោះអាជីវកម្មដែលលួចលក់គ្រឿងស្រវឹងផងដែរ។
រដ្ឋាភិបាល ក៏បានណែនាំដល់ក្រសួង កងយោធពលខេមរភូមិន្ទ និងអគ្គស្នងការនគរបាលជាតិ រួមនឹងរដ្ឋបាលថ្នាក់ក្រោមជាតិ ផ្សព្វផ្សាយដល់សាធារណជនអំពីការហាមឃាត់ការពិសារគ្រឿងស្រវឹង និងធ្វើឱ្យដំណើរការបោះឆ្នោតប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងអហិង្សា។ក្រសួងព័ត៌មាន ដែលធ្វើការជាមួយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងក្រសួងពាក់ព័ន្ធ ក៏នឹងធ្វើការផ្សព្វផ្សាយការហាមប្រាមគ្រឿងស្រវឹងជាសាធារណៈ ដោយប្រើប្រព័ន្ធផ្សព្វផ្សាយសាធារណៈ និងឯកជនផងដែរ។លោក ស្រេង ម៉េងឡា អាយុ៤២ឆ្នាំ អ្នកគ្រប់គ្រងភោជនីយដ្ឋានឫស្សី និង KTV មានប្រសាសន៍ថា ម្ចាស់ហាង និងបុគ្គលិកតែងតែគោរពតាមការណែនាំរបស់រដ្ឋាភិបាល ហើយខ្ញុំគិតថា ការផ្អាកការលក់ និងប្រើប្រាស់គ្រឿងស្រវឹង គឺល្អ ពីព្រោះការបោះឆ្នោតមានសារសំខាន់ណាស់ និងជៀសវាងគ្រោះថ្នាក់ចរាចរណ៍ផងដែរ។លោកបន្តថា៖«​ការ​ហាម​លក់​គ្រឿង​ស្រវឹង​នៅ​ថ្ងៃ​បោះឆ្នោត ​គឺ​ល្អ ពី​ព្រោះ​វា​អាច​ការពារ​អំពើ​ហិង្សា និង​បញ្ចៀស​គ្រោះថ្នាក់​ចរាចរណ៍។ ២ថ្ងៃមិនយូរប៉ុន្មានទេ។ យើងគួរតែបំពេញកាតព្វកិច្ចរបស់យើង ហើយបុគ្គលិករបស់យើងក៏អាចឆ្លៀតពេលសម្រាក និងបោះឆ្នោតផងដែរ។ ​ខ្ញុំ​អត់​ទាន់​បាន​ឃើញ​ព័ត៌មាន​នេះ​ទេ ប៉ុន្តែ​បើ​មាន​ការ​ប្រកាស​ហាម​លក់ និង​ប្រើប្រាស់​គ្រឿង​ស្រវឹង​គ្រប់​ប្រភេទ​រយៈពេល២​ថ្ងៃ ខ្ញុំ​នឹង​គោរព​តាម​។ យ៉ាង​ណា​ក៏​ដោយ អាជ្ញាធរ​មូលដ្ឋាន​មិន​ទាន់​បាន​ជូន​ដំណឹង​យើង​នៅ​ឡើយ​ទេ»៕KhmerTime

រូបភាពសហការី