
គណបក្សភ្លើងទៀនហែក្បួនឃោសនារកសំឡេងឆ្នោតក្នុងក្រុងសៀមរាប
ថ្ងៃចេញផ្សាយៈ May 23, 2022
គណបក្សភ្លើងទៀនបានចូលរួមក្នុងយុទ្ធនាការឃោសនារកសំឡេងឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ដោយមានអ្នកចូលរួមគួរឱ្យកត់សម្គាល់។
ដ្បិតថា ទើបបង្កើតឡើងវិញនាប៉ុន្មានខែចុងក្រោយនេះតែវត្តមានគណបក្សភ្លើងទៀន អាចចាត់ទុកជាគណបក្សធំទី២ក្នុងការបោះឆ្នោតអាណត្តិនេះ។ក្បួនឃោសនារកសំឡេងឆ្នោតនាថ្ងៃទី២ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២២ មានអ្នកចូលរួមទាំងក្មេងចាស់ប្រុសស្រី ដែលតាមមន្រ្តីមានមនុស្សប្រមាណ៣ពាន់នាក់។ ក្បួនឃោសនានេះ ធ្វើនៅតាមសង្កាត់ចំនួន៣ មានសង្កាត់ជ្រាវ សង្កាត់សៀមរាប និងសង្កាត់ចុងឃ្នៀស ក្រុងសៀមរាប ខេត្តសៀមរាប៕កែវ រចនា / Khmer Times
គណបក្សភ្លើងទៀនហែក្បួនឃោសនារកសំឡេងឆ្នោតក្នុងក្រុងសៀមរាប។រូបភាពកែវ រចនា / Khmer Times