ថៃ្ងនេះ​កម្ពុជាឆ្លងថ្មីបន្តធ្លាក់​ចុះនៅត្រឹម១​០១ករណី​ជា​សះ​ស្បើយថ្មីមាន​​ចំនួន២​៣៧​និង​ករណីស្លាប់​​ថ្មី៧នាក់

កម្ពុជា​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ចំនួន​១០១នាក់(PCR)ខណៈ​ឣ្នកជាសះស្បើយចំនួន​២៣៧នាក់ និងករណីស្លាប់៧នាក់(៥នាក់មិនបានចាក់វ៉ាក់សាំង)។នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជានៅព្រឹក​ថ្ងៃ​សុក្រ​ទី​២៩ ខែតុលាឆ្នាំ២០២១នេះ​។ក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​នៅថ្ងៃទី​២៨ខែតុលា​​​​​​ឆ្នាំ​២០២១​រកឃើញ​អ្នកឆ្លងថ្មី ១០១នាក់ទៀតជាសះស្បើយ២៣៧នាក់និងស្លាប់​៧នាក់។
-ករណីឆ្លងសហគមន៍៨៣នាក់
-អ្នកដំណើរពីបរទេស១៨នាក់
គិតត្រឹមព្រឹកថ្ងៃទី២៩ខែតុលាឆ្នាំ២០២១
-អ្នកឆ្លងសរុប=១១៨,៣២១នាក់
-អ្នកជាសះស្បើយ=១១៤,៣០០នាក់
-អ្នកស្លាប់= ២,៧៧៣នាក់
សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងមកទូរសព្ទទាន់ហេតុការណ៍ក្រសួងសុខាភិបាលលេខ១១៥