កា​រ​បាញ់​ប្រហារ​នៅ​​ផ្សារ​ទំនើប​មួយ​​មនុស្ស​១០​​នាក់​បាន​ស្លាប់

ជនសង្ស័យបានផ្សាយបន្តផ្ទាល់នៅពេលដែលជននេះបានបើកការបាញ់ប្រហារទៅលើផ្សារទំនើបមួយក្នុងទីក្រុងBuffaloទីក្រុងញូវយ៉កដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់១០នាក់។ប៉ូលីសបាននិយាយថា ជនវាយប្រហារពាក់អាវការពារគ្រាប់កាំភ្លើងពាក់ឯកសណ្ឋានយោធាបានចូលទៅក្នុងផ្សារទំនើប Tops FriendlyMarketក្នុងទីក្រុងBuffaloកាលពីរសៀលថ្ងៃទី១៤ខែឧសភាហើយបានបាញ់ទៅលើមនុស្សដែលមានវត្តមាននៅទីនោះ។ការ​បាញ់​ប្រហារ​ត្រូវ​បាន​ផ្សាយ​បន្ត​ផ្ទាល់​តាម​រយៈ​កាមេរ៉ា​ដែល​បាន​បំពាក់​លើ​មួក​របស់​ជនសង្ស័យ។ស្នងការប៉ូលីសទីក្រុង Joseph Gramaglia បាននិយាយថា “ជនសង្ស័យបានទុករថយន្តជាមួយនឹងអាវុធជាច្រើន។ជនសង្ស័យក៏មានឧបករណ៍យុទ្ធសាស្ត្រផងដែរ។ ជនសង្ស័យក៏បាននាំយកកាមេរ៉ាដើម្បីផ្សាយបន្តផ្ទាល់នូវអ្វីដែលកំពុងកើតឡើង”នៅក្នុងសន្និសីទសារព័ត៌មានមួយGramaglia បាននិយាយថាខ្មាន់កាំភ្លើងបានបាញ់មនុស្ស៤នាក់នៅខាងក្រៅផ្សារទំនើប ហើយ៣នាក់ក្នុងចំណោមពួកគេបានស្លាប់។ បន្ទាប់​មក​ជន​សង្ស័យ​បាន​ចូល​ទៅ​ក្នុងនិង​បាញ់​ជន​រង​គ្រោះ​ជា​ច្រើន​គ្រាប់។សន្តិសុខម្នាក់ជាមន្ត្រីប៉ូលីស Buffalo ចូលនិវត្តន៍ បានបាញ់ជាច្រើនគ្រាប់ទៅលើខ្មាន់កាំភ្លើង។ ប៉ុន្តែបានត្រូវនឹងអាវកាក់ការពារគ្រាប់កាំភ្លើង ហើយមិនអាចបញ្ឈប់ជនសង្ស័យបាន។ បន្ទាប់មកខ្មាន់កាំភ្លើងបានសម្លាប់សន្តិសុខ។ឧបទ្ទវហេតុនេះបានកើតឡើងនៅក្នុងតំបន់លំនៅដ្ឋានមួយដែលមានការប្រមូលផ្តុំដ៏ធំនៃជនជាតិស្បែកខ្មៅដែលមានចម្ងាយពីរបីគីឡូម៉ែត្រភាគខាងជើងនៃទីក្រុង Buffalo កណ្តាល។អភិបាលក្រុង Buffalo លោក ByronBrownបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា”នេះគឺជាសុបិនអាក្រក់បំផុតដែលអាចកើតឡើងចំពោះសហគមន៍មួយ” ។ “ការឈឺចាប់ដែលគ្រួសារជនរងគ្រោះ ក៏ដូចជាប្រជាជនរបស់យើងកំពុងឆ្លងកាត់ មិនអាចសូម្បីតែពិពណ៌នាជាពាក្យសម្ដី”។អ្នកវាយប្រហារត្រូវបានគេកំណត់អត្តសញ្ញាណថាជា Payton Gendron អាយុ១៨ ឆ្នាំនៃ Conklin ដែលជាតំបន់លំនៅដ្ឋានផងដែរនៅក្នុងរដ្ឋញូវយ៉កចម្ងាយប្រហែល ៣២០គីឡូម៉ែត្រភាគអាគ្នេយ៍នៃ Buffalo។អ្នកនាំពាក្យរបស់ Twitch ដែលជាវេទិកាដែលអ្នកវាយប្រហារប្រើដើម្បីផ្សាយផ្ទាល់ការបាញ់ប្រហារនោះបាននិយាយថា វីដេអូនេះត្រូវបានគេដកចេញត្រឹមតែពីរនាទីបន្ទាប់ពីអំពើហិង្សាបានផ្ទុះឡើង។លោក John Garcia ស្នងការរង Erie County បានហៅការបាញ់ប្រហារនេះថាជាឧក្រិដ្ឋកម្មស្អប់ខ្ពើម។ លោក​បាន​ថ្លែង​ថា​៖ «​នេះ​ជា​អំពើ​ឃោរឃៅ​សុទ្ធសាធដែល​មាន​ឫសគល់​ក្នុង​ការ​ជំរុញ​ឲ្យ​មាន​ការ​រើសអើង​ជាតិ​សាសន៍។ការបាញ់ប្រហារកើតឡើងជាងមួយឆ្នាំបន្ទាប់ពីការវាយប្រហារខែមីនាឆ្នាំ២០២១ លើផ្សារទំនើប King Soopers នៅទីក្រុង Boulder រដ្ឋ Colorado ដែលបានបណ្តាលឱ្យមនុស្ស១០នាក់បានស្លាប់។ ក្រុមអ្នកស៊ើបអង្កេតមិនទាន់បានបង្ហាញពីហេតុផលថាហេតុអ្វីបានជាអ្នកវាយប្រហារនោះបានកំណត់គោលដៅលើផ្សារទំនើបនោះទេ៕យោងតាមAP

ប៉ូលិស​រារាំង​កន្លែង​កើតហេតុ​នៃ​ការ​បាញ់​ប្រហារ​នៅ Buffalo រដ្ឋ​ញូវយ៉ក សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃ​ទី​១៤ ខែ​ឧសភា។ រូបថត៖ AP ។