ឯកឧត្តមរដ្ឋមន្ត្រីវេងសាខុននិងលោកជំទាវបានអញ្ជើញប្រគល់ផ្ទះសប្បុរសធម៌និងឧបភោគបរិភោគជូនចាស់ជរាគ្មានទីពឹង
ថ្ងៃចេញផ្សាយៈ May 15, 2022
អញ្ជើញចេញពីពិធីក្នុងឃុំអំពិល ឯកឧត្តមរដ្ឋមន្ត្រីវេងសាខុននិងលោកជំទាវ ម៉ក់ ស៊ីថាព្រមទាំងសហការី បានអញ្ជើញមកឃុំរអាង ភូមិវាលខ្សាច់ ដើម្បីមកប្រគល់ផ្ទះសប្បុរសធម៌ និងឧបភោគបរិភោគ ដែលមានជា អង្ករ ទឹកត្រី ទឹស៊ីអីវ មី និងត្រីខ និងថវិការ ចំនួន ៥០០០០០រៀល ជូនលោកតា រ៉ន អាយុ៧៥ ឆ្នាំ និងលោក យាយ ស្រេង អីម អាយុ ៧៣ឆ្នាំ ជាចាស់ជរាគ្មានទីពឹង៕