សម្ដេ​ចក្រឡា​​ហោមសខេងអញ្ជើញជា​អ​ធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប​ញ្ចុះបឋមសិលាសាងសង់ព្រះចេតិយ​ថ្វាយ​​សម្តេច​ព្រះមហា​សុ​មេ​ធាធិបតី​​កិត្តិឧទ្ទេ​សបណ្ឌិត​នន្ទង៉ែ​ត

នាព្រឹកថ្ងៃអាទិត្យ ទី១៥ ខែឧសភា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្ដីទី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ព្រះចេតិយ ថ្វាយសម្តេចព្រះមហាសុមេធាធិបតីកិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត សម្តេចព្រះសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា នៅវត្តបទុមវតី ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ពិធីបញ្ចុះបឋមសិលាសាងសង់ព្រះចេតិយ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់សម្តេចក្រឡាហោម នាយករដ្ឋមន្ត្រីស្តីទី នៃព្រះរាជាណាចក្រកម្ពុជានាព្រឹកនេះ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងឯកឧត្តម អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ព្រមទាំងពុទ្ធបរិស័ទជាច្រើនរូបផងដែរ។
សូមជម្រាបជូនផងដែរថា ចេតិយ ដែលបានធ្វើពិធីបញ្ចុះបឋមសិលាសាងសង់នាពេលនេះ មានលក្ខណៈនៃគម្រោងរួមមាន ៖ តួចេតិយមានទំហំ ១០ម ×១០ម កម្ពស់សរុប ២៩.៥០ម, ខឿនទី១ មានកំពស់ ៣.០៥ម ពីដី, តួចេតិយមានកំពស់ ៥.៤ម ពីខឿនទី១, ផ្នែកកំពូលមានកំពស់ ២១.០៥ម ពីតួចេតិយ, ខឿនទី១ ផ្នែកខាងមុខមានជណ្តើរមួយមានចម្លាក់តោមួយគូរ និងលម្អដោយបិទថ្មភ្នំធម្មជាតិមាន ទឹកធ្លាក់ រុក្ខជាតិធម្មជាតិ ផ្នែកខាងក្រោយជាខឿនមានដាំផ្កា និងមានគូរទឹកជុំវិញ, តួចេតិយផ្នែកខាងក្រៅមានខ្លោងទ្វារចំនួន៤ ដែលមានទ្វារចូលពីមុខមួយ មានទ្វារបញ្ឆោតចំនួនបី និង មានបង្អួចបញ្ឆោតចំនួន៨ ផ្នែកខាងក្នុងតម្កល់មឈូសចំកណ្ដាលនៃតួចេតិយដែលមានធាតុនៅខាងក្នុង និងផ្នែកកំពូល មានខ្លោងទ្វារបញ្ឆោតចំនួន៨ មានចេតិយចម្លងចំនួន៤ និងមានឆ័ត្ររួតនៅចុងកំពូល៕
ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា