
កម្ពុជាប្រារព្ធពិធីបុណ្យវិសាខបូជាប្រចាំឆ្នាំ
កម្ពុជាកំពុងប្រារព្ធពិធីបុណ្យវិសាខបូជាប្រចាំឆ្នាំ ដែលជាពិធីបុណ្យដ៏ធំបំផុតមួយក្នុងព្រះពុទ្ធសាសនានៅថ្ងៃនេះ។ជាទូទៅ ពិធីសាសនានេះ ប្រារព្ធនៅលើកំពូលភ្នំព្រះរាជ្យទ្រព្យ(ឧត្តុង្គ) ស្រុកពញាឮខេត្តកណ្តាល ដែលជាកន្លែងចេតិយព្រះពុទ្ធបដិមា។
ពិធីបុណ្យឆ្នាំនេះ នឹងប្រព្រឹត្តទៅក្រោមអធិបតីភាពសម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា ដោយមានពុទ្ធសាសនិកជនរាប់ពាន់នាក់ រួមទាំងមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលចូលរួមផងដែរ។
បុណ្យវិសាខបូជាដែលជាថ្ងៃប្រសូតត្រាស់ដឹងនិងបរិនិព្វានរបស់ព្រះសម្មាសម្ពុទ្ធសម្រាប់ប្រទេសដែលកាន់ព្រះពុទ្ធសាសនារួមទាំងប្រទេសកម្ពុជាត្រូវបានទទួលស្គាល់ជាអន្តរជាតិដោយអង្គការសហប្រជាជាតិនៅឆ្នាំ២០០០។ នេះជាថ្ងៃបុណ្យឈប់សម្រាក និងជាឱកាសដែលពុទ្ធសាសនិកជនត្រូវចងចាំ ការទូម្មាន និងការបង្រៀនរបស់ព្រះពុទ្ធ៕KhmerTime, Nika – ទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP