សម្តេចហ៊ុន ​សែនទទួ​លញញួរប្រធាន​អាស៊ាន

សម្តេចហ៊ុន សែននាយករដ្ឋមន្ត្រីនៃកម្ពុជាក៏បានទទួលញញួរដើម្បីធ្វើជាម្ចាស់នៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនាឆ្នាំ២០២២នេះ។
នៅចំពោះមុខមេដឹកនាំអាស៊ានសម្តេចហ៊ុន សែនបានថ្លែងថាក្នុងនាមប្រជាជននិងជារាជរដ្ឋាភិបាលកម្ពុជា សម្តេចមានមោទនភាពយ៉ាងក្រៃលែងក្នុងការទទួលតំណែងជាប្រធានប្តូរវេនរបស់អាស៊ានសម្រាប់ឆ្នាំ២០២២នេះ។សម្តេចបញ្ជាក់ថាក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២កម្ពុជានឹងដឹកនាំកិច្ចខិតខំប្រឹងប្រែងរួមរបស់អាស៊ានដើម្បីឈានទៅសម្រេចបាននូវសមិទ្ធផលសំខាន់ៗថែមទៀត។ជាពិសេសជំរុញសន្ទុះនៃដំណើរការកសាងសហគមន៍អាស៊ានប្រកបដោយសមធម៌រឹងមាំនិងបរិយាបន្នស្របតាមស្មារតីស្នូលរបស់អាស៊ានគឺចក្ខុវិស័យមួយ, អត្តសញ្ញាណមួយនិងសហគមន៍មួយ។
សម្តេចបញ្ជាក់ទៀតថា«ក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២កម្ពុជាប្តេជ្ញាចិត្តដឹកនាំអាស៊ានបោះជំហានទៅមុខក្រោមមូលបទ(អាស៊ានរួមគ្នាធ្វើដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា(ASEAN A.C.T. Addressing challenges Together)ដើម្បីភាពសុខដុមរមនាសន្តិភាព និង វិបុលភាពក្នុងតំបន់ទាំងមូល»៕សហការី