
ប្រជាជនចិនត្រូវរងការវាយប្រហារដោយគ្រាប់កាំភ្លើងនៃព្រំដែនមីយ៉ាន់ម៉ា
ប្រជាជនចិនដែលរស់នៅក្បែរតំបន់ជាប់ព្រំដែនមីយ៉ាន់ម៉ាកំពុងជួបការលំបាកទ្វេរដងដោយសារជំងឺរាតត្បាត Covid-19និងការគំរាមកំហែងនៃការប្រយុទ្ធគ្នានៅម្ខាងទៀតនៃព្រំដែន។SCMP បានដកស្រង់ប្រភពរដ្ឋាភិបាលនៅទីក្រុងRuiliខេត្តYunnanប្រទេសចិនដែលជាតំបន់ជាប់ព្រំដែនមីយ៉ាន់ម៉ា បាននិយាយថាមនុស្សចំនួន២,០០០នាក់នៅក្នុងទីក្រុង Wanding ត្រូវបានគ្រោងនឹងជម្លៀសចេញ។ កាលពីដើមពាក់កណ្តាលខែនេះអ្នកស្រុកម្នាក់នៅWandingបានរងរបួសខណៈដែលផ្ទះជាច្រើនត្រូវបានបំផ្លាញដោយសារគ្រាប់កាំភ្លើងប្រយុទ្ធគ្នាជាប់ព្រំដែន។Wanding ស្ថិតនៅចម្ងាយតែ៥០ម៉ែត្រពីទីក្រុង Pang Hseng ក្នុងរដ្ឋShanនៃប្រទេសមីយ៉ាន់ម៉ា។នេះជាកន្លែងដែលកងទ័ពមីយ៉ាន់ម៉ានិងកងកម្លាំងប្រដាប់អាវុធនៃជនជាតិភាគតិចនៅShanបានប្រយុទ្ធគ្នាតាំងពីខែសីហាមក។មន្ត្រីរូបនេះបាននិយាយក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះថា៖ «យើងបានគប់បាវខ្សាច់ជុំវិញសាលានិងកន្លែងមួយចំនួនដែលអ្នកស្រុកដើរកាត់»។
បន្ទាប់ពីរដ្ឋប្រហារយោធានៅដើមខែកុម្ភៈស្ថានភាពនៅមីយ៉ាន់ម៉ានៅតែស្មុគស្មាញ។ កាលពីខែកញ្ញា ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស Michelle Bachelet បានព្រមានពីហានិភ័យនៃសង្គ្រាមស៊ីវិលនៅក្នុងប្រទេសមីយ៉ាន់ម៉ា។បន្ទាប់ពីភាពចលាចលផ្នែកនយោបាយ យោធាមីយ៉ាន់ម៉ាត្រូវប្រឈមមុខនឹងការកើនឡើងនៃការតវ៉ានិងប្រឈមមុខនឹងក្រុមប្រដាប់អាវុធជនជាតិភាគតិចនៅតំបន់ព្រំដែន ។ក្រុមជាច្រើនបានបញ្ចេញសំឡេងប្រឆាំងនឹងរដ្ឋប្រហារ។ប្រភពក៏បានបញ្ជាក់ផងដែរនូវសេចក្តីជូនដំណឹងដែលចេញដោយរដ្ឋាភិបាល Wanding កាលពីថ្ងៃទី១៩ខែតុលាថា ជម្លោះនៅ Pang Hseng បានបណ្តាលឲ្យមានមនុស្សស្លាប់និងខូចខាតទ្រព្យសម្បត្តិដល់ប្រជាជន Wanding។ រដ្ឋាភិបាលបានស្នើឲ្យប្រជាជនដាក់កម្រិតសកម្មភាពពូននៅពេលពួកគេបានឮស្នូរកាំភ្លើង។ផែនការជម្លៀសនេះបានកើតឡើងពីរខែបន្ទាប់ពីប្រទេសចិនបានជម្លៀសមនុស្សចំនួន៥,០០០នាក់នៅក្នុងCounty Jiegao, Rui Le ទៅកាន់មជ្ឈមណ្ឌលមួយចម្ងាយ១០០គីឡូម៉ែត្រ ដើម្បីបង្កើតតំបន់ការពារគ្មានមនុស្សរស់នៅដើម្បីការពារហានិភ័យនៃការរីករាលដាលនៃមេរោគ Covid-19 ដែលរីករាលដាលចូលទៅក្នុងប្រទេសចិនពីឆ្លងព្រំដែន។ទាំងស្រុក Jiegao និងទីប្រជុំជន Wanding មានទីតាំងនៅជិតស្ពានJiegaoដែលជាផ្លូវសំខាន់តភ្ជាប់មីយ៉ាន់ម៉ានិងចិន។កន្លែងនេះធ្លាប់ជាកន្លែងជួញដូរដ៏មមាញឹកសម្រាប់វត្ថុធ្វើពីត្បូងនិងសំណប៉ាហាំង។ជំងឺរាតត្បាតCovid-19 ជាមួយនឹងវ៉ារ្យ៉ង់Deltaដែលរីករាលដាលនៅក្នុងតំបន់អាស៊ីអាគ្នេយ៍បានធ្វើឱ្យអាជ្ញាធរខេត្តយូណាន “ឈឺក្បាល” ក្នុងការស្វែងរកវិធីដើម្បីកំណត់ករណីនាំចូលចូលទៅក្នុងប្រទេសចិន។ ពួកគេបានកត់ត្រាករណីនាំចូលជាប់លាប់ហើយខ្លះបានបង្កឲ្យមានការផ្ទុះឡើងជាចង្កោមក្នុងសហគមន៍។
នេះបង្កបញ្ហាប្រឈមដ៏ធំមួយសម្រាប់អ្នកដែលធ្វើអាជីវកម្មនៅតាមព្រំដែនរវាងមីយ៉ាន់ម៉ានិងចិន ដោយសារការរឹតត្បិតដ៏តឹងរ៉ឹងនិងបទបញ្ជាបិទផ្លូវដែលត្រូវបានដាក់ក្នុងរយៈពេលជាច្រើនខែកន្លងមកនេះ បានប៉ះពាល់ដល់ជីវភាពរស់នៅរបស់ពួកគេ។ បច្ចុប្បន្នប្រទេសមីយ៉ាន់ម៉ាមានអ្នកឆ្លងជំងឺCovid-19 ជាង ៥០០,០០០នាក់ និងមានអ្នកស្លាប់ចំនួន ១៨,៥០០នាក់ ដោយសារជំងឺរាតត្បាត៕យោងតាមSCMP