តម្លៃ​ប្រេ​ងឥ​ន្ធនៈ​នៅ​​កម្ពុជា​បន្ត​ឡើង​ថ្លៃ​

​សេចក្តីជូនដំណឹងរបស់ក្រសួង​ពាណិជ្ជកម្ម​នៅ​ព្រឹក​ថ្ងៃទី​១១ ខែឧសភា ឆ្នាំ​២០២២នេះ​ ស្តីពី​ថ្លៃ​លក់រាយ​ប្រេងឥន្ធនៈ​នៅតាម​ស្ថានីយ៍បានឱ្យដឹងថា​តម្លៃ​លក់រាយ​ប្រេងឥន្ធនៈ​នៅ​កម្ពុជាគិត​ចាប់ពី​ថ្ងៃទី​១១ដល់​ថ្ងៃទី២០ ខែឧសភា​ ឆ្នាំ​២០២២​បាន​បន្ត​កើន​ថ្លៃ​ជា​បន្តបន្ទាប់​រហូត​ថ្លៃ ៥.៥៥០​រៀល ក្នុង​១​លីត្រ សម្រាប់​ប្រេងសាំង​ធម្មតា។សេចក្តីជូនដំណឹងរបស់ក្រសួង​ បានបញ្ជាក់បន្ថែមថា​ផ្អែក​តាម​តម្លៃ​មធ្យម​ប្រេងឥន្ធនៈ​លើ​ទីផ្សារ​អន្តរជាតិ ថ្លៃ​លក់រាយ​ប្រេងឥន្ធនៈ​ចាប់ពី​ថ្ងៃទី​១១ ដល់​២០ ខែឧសភា​ ឆ្នាំ​២០២២ នឹងត្រូវ​លក់ ៥.៧១០០​រៀល ក្នុង​១​លីត្រ សម្រាប់​ប្រេងសាំង​ធម្មតា EA92 និង៥.៩៦០​រៀល ក្នុង​១​លីត្រ សម្រាប់​ប្រេងម៉ាស៊ូត​DO50ppm។

រូបភាពសហការី