សម្តេចហ៊ុន​សែន៖ឈាមខា​ប់ជាងទឹក

សម្តេចហ៊ុនសែននាយករដ្ឋមន្ត្រីនៃកម្ពុជាបានបង្ហោះថាខ្ញុំចង់និយាយដល់មនោសញ្ចេតនាបងប្អូនដែលប្រសូត្រពីផ្ទៃម្តាយតែមួយដែលករណីជាក់ស្តែងគឺមរណៈភាពបងប្រុសខ្ញុំដែលទើបធ្វើបុណ្យបញ្ចុះនៅព្រឹកមិញនេះ។សម្តេចហ៊ុនសែនបន្តថាទោះបីខ្ញុំបានបំពេញភារកិច្ចជាប្អូនប្រុសជាប្អូនថ្លៃជាឪពុកមារអស់រយៈពេល៥ថ្ងៃរួចមកហើយក្តីតែខ្ញុំហាក់នៅមិនទាន់បានសម្រេចរួចនូវកិច្ចការដែលខ្ញុំត្រូវធ្វើនៅឡើយនោះគឺខួប៧ថ្ងៃនៃថ្ងៃមរណៈភាពរបស់បងប្រុសខ្ញុំ។សម្តេចលើកឡើងថាទោះបីភរិយាខ្ញុំកូនខ្ញុំបន្តស្ថិតនៅជាមួយបងថ្លៃក្មួយៗនិងចៅៗខ្ញុំក៏ដោយក៏ខ្ញុំពិតជាពិបាកឈានជើងចេញនៅពេលក្រឡេកឃើញមុខបងថ្លៃក្មួយៗដែលហៅខ្ញុំថាពុកចៅៗដែលហៅខ្ញុំថាតាមានទឹកមុខក្រៀមក្រំលាយឡំដោយទឹកភ្នែក។ភារកិច្ចប្រទេសជាតិតម្រូវអោយខ្ញុំចាកចេញដោយខានមិនបាននោះគឺដឹកនាំប្រតិភូទៅចូលរួមប្រជុំអាស៊ាន-អាមេរិកនៅវ៉ាស៊ីនតោន។កាលពីឆ្នាំ២០១៩ ខ្ញុំអាក់ខានទៅប្រជុំអាស៊ាន-កូរ៉េ និង មេគង្គ-កូរ៉េ ម្តងរួចហើយ ដោយសារពេលនោះម្តាយក្មេកខ្ញុំកំពុងសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យ។លើកនេះមិនអាចអាក់ខានបានទេ ដោយខ្ញុំមានតួនាទីជាប្រធានអាស៊ានដែលត្រូវមានមុខគ្រប់អង្គប្រជុំដែលរៀបចំឡើងដោយប្រទេសម្ចាស់ផ្ទះ។ខ្ញុំមិនអាចចាត់តាំងតំណាងអោយចូលរួមប្រជុំដូចកាលមិនទាន់ធ្វើជាប្រធានអាស៊ានបានឡើយ។ ដោយមិនអស់អាល័យនិងនឹកដល់បងប្រុសខ្ញុំបញ្ជាអោយអាកាសយានិកហោះឧទ្ធម្ភាគចក្រហោះឆ្វែលមួយជុំជាការគោរពលាទាំងអាល័យ។ខ្ញុំធ្លាប់បាត់បង់កូនបង្កើតឪពុកម្តាយបង្កើតពេលនេះបាត់បងបង្កើត រស់ជាតិនៃការឈឺចាប់គឺដូចគ្នា។នោះហើយដែលខ្ញុំចង់និយាយថាឈាមខាប់ជាងទឹក៕សហការី