ប្រ​ធានាធិបតីPu​tin៖ជ័យជម្នះនឹងក្លាយ​ជារបស់យើង

ប្រធានាធិបតីPutinថ្ងៃនេះបានប្រកាសថា”ជ័យជំនះនឹងក្លាយជារបស់យើងដូចនៅឆ្នាំ១៩៤៥”នៅក្នុងបរិបទនៃជម្លោះនៅអ៊ុយក្រែនដែលបន្តកើនឡើង។”សព្វថ្ងៃនេះទាហានរបស់យើងដូចជាបុព្វបុរសរបស់ពួកគេ កំពុងតែប្រយុទ្ធគ្នាដើម្បីរំដោះមាតុភូមិរបស់ពួកគេចេញពីស្នាមប្រឡាក់នៃពួកហ្វាស៊ីសដោយជឿថា ជ័យជំនះនឹងជារបស់យើងដូចនៅឆ្នាំ១៩៤៥”។បណ្តាប្រទេសនៃសហភាពសូវៀតក្នុងខួបនៃទិវាជ័យជំនះនៅថ្ងៃទី០៩ខែឧសភា។លោកPutinបាននិយាយថា”ថ្ងៃនេះភារកិច្ចរបស់យើងគឺដើម្បីទប់ស្កាត់ការកើតឡើងវិញនៃលទ្ធិហ្វាស៊ីសនិយមដែលបានបង្កឱ្យមានការឈឺចាប់យ៉ាងខ្លាំងដល់ប្រជាជននៃប្រទេសទាំងអស់” ដោយបន្ថែមថាលោកសង្ឃឹមថា”មនុស្សជំនាន់ក្រោយនឹងស័ក្តិសមសម្រាប់ការចងចាំរបស់បុព្វបុរសរបស់ពួកគេ។ប្រធានាធិបតីរុស្ស៊ីក៏បាននិយាយផងដែរថាលោកសង្ឃឹមថា”ប្រជាជនអ៊ុយក្រែនទាំងអស់នឹងមានអនាគតសន្តិភាពនិងយុត្តិធម៌”។ អ៊ុយក្រែន​ធ្លាប់​ជា​ប្រទេស​ស្ថិត​ក្រោម​សហភាព​សូវៀត​រហូត​ដល់​ប្រកាស​ឯករាជ្យ​នៅ​ឆ្នាំ១៩៩១។រុស្ស៊ី​បាន​បើក​ប្រតិបត្តិការ​យោធា​ពិសេស​មួយ​ក្នុង​ប្រទេស​អ៊ុយក្រែន​ក្រោម​លេស​នៃ​ការ«​បំបាត់​អាវុធ និង​ផ្ដាច់​ហ្វាស៊ីស» ប្រទេស​ជិតខាង។ ក្រសួងការបរទេសរុស្ស៊ីកាលពីខែមីនាបានចេញផ្សាយឯកសារស្តីពីព្រឹត្តិការណ៍បន្ទាប់ពីរដ្ឋប្រហារMaidan ឆ្នាំ២០១៤ដោយចោទប្រកាន់រដ្ឋាភិបាលអ៊ុយក្រែនថាបានប្រព្រឹត្ត “អំពើប្រល័យពូជសាសន៍” នៅក្នុងតំបន់ Donbassភាគខាងកើតអ៊ុយក្រែន។ប្រធានាធិបតីPutinកាលពីខែមុនបាននិយាយថា”សោកនាដកម្មដែលកើតឡើងនៅ Donbass” បានបង្ខំឱ្យរុស្ស៊ីចាប់ផ្តើមប្រតិបត្តិការយោធា។ លោកPutinបាននិយាយថា “ប្រតិបត្តិការនេះផ្តោតសំខាន់ទៅលើគោលដៅនៃការជួយប្រជាជននៃDonbass” ដោយបានសន្យាថារុស្ស៊ីនឹងធ្វើសកម្មភាពជាប់លាប់និងធានាការស្ដារឡើងវិញនូវសន្តិភាពនៅក្នុង Donbass ។ប្រទេសរុស្ស៊ីនៅចុងខែមីនាបានប្រកាសពីការបញ្ចប់នៃប្រតិបត្តិការដំណាក់កាលទី១ដោយដកកងទ័ពរបស់ខ្លួនចេញពីជាយក្រុងគៀវនិងភាគខាងជើងអ៊ុយក្រែនដើម្បីផ្តោតលើកងកម្លាំងរបស់ខ្លួនលើតំបន់Donbass ។ នៅពាក់កណ្តាលខែមេសារុស្ស៊ីបានចាប់ផ្តើមដំណាក់កាលទី២នៃយុទ្ធនាការយោធារបស់ខ្លួន ដោយធ្វើការវាយប្រហារតាមអាកាសដ៏ធំប្រឆាំងនឹងសមរភូមិមុខចម្ងាយជាង៤៨០គីឡូម៉ែត្រតាមបណ្តោយភាគខាងកើតអ៊ុយក្រែន៕យោងតាមAFP

ប្រធានាធិបតីរុស្ស៊ីលោកVladimirPutinបានដឹកនាំកិច្ចប្រជុំជាមួយមន្ត្រីយោធាជាន់ខ្ពស់និងនាយកប្រតិបត្តិសហគ្រាសឧស្សាហកម្មការពារជាតិនៅទីក្រុង Sochi កាលពីខែវិច្ឆិកាឆ្នាំមុន។ រូបថត៖ Reuters។