ឯកឧត្តមវេ​ងសាខុនប្រធានក្រុមការងាររាជរដ្ឋាភិបាលបន្តដំណើរ​មក​ឃុំក្រឡាដើម្បីជួប​សំណេះសំ​​ណាលជាមួ​យប្រជា​ពលរដ្ឋ

អញ្ជើញចេញពីឃុំវិហារធំឯកឧត្តមវេងសាខុនប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់សៀមនិងសមាជិកក្រុមការងារបានបន្តដំណើរមកឃុំក្រឡាដើម្បីជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅឃុំចំនួន១៥០០ នាក់ នៅឃុំក្រឡា រួមជាមួយបេក្ខជនក្រុម ប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ទាំងបេក្ខជនពេញសិទ្ធិ និងបម្រុង។ ពិធីនេះបានរៀបចំក្នុងបរិវេណវត្តអង្គួញដីសិរីសុខា និងមានការចូលរួមពីឯកឧត្តមអនុប្រធានក្រុមការ ងារចុះស្រុកកំពង់សៀម ឯកឧត្តមប្រធានក្រុមការងារ និងសហការីចុះឃុំវិហារធំ ឃុំក្រឡា ឃុំគគរ និងឃុំហាន់ជ័យ លោក លោកស្រីសមាជិកក្រុមប្រឹក្សាស្រុក លោកស្រីអភិបាលរង ស្រុក កងកំលាំងប្រដាប់អាវុធ អាជ្ញាធរស្រុក ឃុំ និងភូមិយ៉ាងច្រើនកុះករ។
សម្រាប់ឃុំក្រឡាលោកបានសួរសុខទុក្ខនិងសួរនាំអំពីការផ្តល់សេវាសាធារណ:របស់អាជ្ញាធរមូលដ្ឋានជូនប្រជាពលរដ្ឋ និងការទទួលបាននូវការឧបត្ថម្ភក៣ព្រមជាមួយការជួយដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋ និងងការចូលរួមអភិវឌ្ឍមូលដ្ឋានរបស់ក្រុមការងារថ្នាក់ជាតិចុះជួយឃុំក្រឡា។ល។ ហើយបានណែនាំឲ្យសមាជិកក្រុមការងារ និងអាជ្ញាធរមូលដ្ឋានគ្រប់ជាន់ ថ្នាក់ត្រូវបង្កើនសកម្មភាពការងារចុះមូលដ្ឋាន និងគិតគូរឲ្យបានស៊ីជម្រៅអំពីបញ្ហាជីវភាព និងការអភិវឌ្ឍមូលដ្ឋានឲ្យកាន់តែសកម្ម និងមានប្រសិទ្ធភាព។
ចុងបញ្ចប់ ឯកឧត្តមបានណែនាំ ក្រើនរំលឹកឲ្យសមាជិកបក្សឃុំក្រឡាទៅបោះឆ្នោតជូនគណបក្ស ប្រជាជន ហើយការបោះឆ្នោតជូនគណបក្សប្រជាជនគឺបោះឆ្នោតឲ្យខ្លួនឯង ធ្វើជាម្ចាស់លើជោគ វាសនារបស់ប្រទេសជាតិបន្តអភិវឌ្ឍសង្គមនិងសេដ្ឋកិច្ចនិងជាពិសេសការពារបាននូវសន្តិភាពឲ្យស្ថិតស្ថេរជានិច្ចនិរន្តនិងបានជូនពរឲ្យបងប្អូនទាំងអស់ទទួលបាននូវពុទ្ធពរទាំង ៤ប្រការកុំបីឃ្លៀងឃ្លាតឡើយ៕សហការី