ឯក​ឧត្តមវេ​​ងសាខុនប្រធានក្រុមការងារចូលសួរសុខទុក្ខនិងនាំ​យកគ្រឿងបរិ​ភោគ​និងថវិ​កាជូន​ជរាគ្មាន​ទីពឹងនិង​ព្រះ​ចៅ​អ​ធិការវត្ត

អញ្ជើញចេញពីពិធីនៅឃុំវិហារធំឯកឧត្តមវេងសាខុនប្រធានក្រុមការងារបានឈានចូលមកសួរសុខទុក្ខ និងនាំយកគ្រឿងបរិភោគ និងថវិកាចំនួន៣០ម៉ឺនរៀលមកជូនលោកយាយ ភួង គីម អាយុ ៨៤ឆ្នាំ ជរាគ្មានទីពឹងស្នាក់នៅក្នុងភូមិក្រឡា ឃុំអំពិល និងព្រះចៅអធិការវត្តក្រឡាថវិកាចំនួន ១លានរៀលផងដែរ៕