ឯកឧ​​ត្តម​វេ​សា​ខុនចុះម​កសួរសុខទុក្ខតាមដា​នការងាររបស់ក្រុមការ​ងារចុះ​មូលដ្ឋាននិ​​ងជួបសំ​ណេះ​សំ​ណា​លជាមួយ​ស​មាជិក​បក្ស

ចូលដល់កម្មវិធីទី៣សម្រាប់ថ្ងៃទី២នៃដំណើរបេសកកម្មរបស់ឯកឧត្តមប្រធានក្រុមការងាររាជ រដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់សៀម និងស្រុកជើងព្រៃ ខេត្តកំពង់ចាម និងស្រុកតំបែរ ខេត្តត្បូងឃ្មុំ និងសហការីជាអនុប្រធានក្រុមការងារចុះស្រុកកំពង់សៀម ចុះឃុំអំពិល ឃុំទ្រាន ឃុំកៀនជ្រៃ និងឃុំរអាង ក្នុងគោលបំណងចុះមកសួរសុខទុក្ខ តាមដានការងាររបស់ក្រុមការងារចុះ មូលដ្ឋាន និងជួបសំណេះសំណាលជាមួយសមាជិកបក្សទាំងក្នុងខេត្តត្បូងឃ្មុំ ស្រុកតំបែរ និងស្រុកកំពង់សៀម និងស្រុកជើងព្រៃ ខេត្តកំពង់ចាម។ នៅរសៀលថ្ងៃនេះ ឯកឧត្តម និងសហការីបានអញ្ជើញមកជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋចំនួន ២០៣៧នាក់ អញ្ជើញមកពី ឃុំកៀនជ្រៃ ដែលពិធីនេះបានរៀបចំក្នុងបរិវេណវត្តសេត្ថហដ្ឋិនារាមកៀនជ្រៃក្រៅ។
ខ្លឹមសាររួមនៃការសំណេះសំណាលនារសៀលថ្ងៃនេះ គឺ ៖
១- សាកសួរសុខទុក្ខ និងសួរនាំអំពីប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណ:របស់អាជ្ញាធរមូលដ្ឋាន និងការទទួលបាននូវការឧបត្ថម្ភ ក៣ ការជួយដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋ និងការចូលរួមអភិវឌ្ឍមូលដ្ឋានរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះជួយឃុំកៀនជ្រៃ។ល។ បង្កើនសកម្មភាពការងារចុះមូលដ្ឋាន និងគិតគូរឲ្យបានស៊ីជម្រៅអំពីបញ្ហាជីវភាព និងការអភិវឌ្ឍមូលដ្ឋានរបស់ ក្រុមការងារថ្នាក់ជាតិឲ្យដូចភ្លៀងរលឹម ដែលសកម្មភាពនេះគឺស្របទៅនឹងប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោថា ” ក្រុមការងាររាជរដ្ឋាភិបាល គឺជាស្ពានចម្លងតភ្ជាប់ រវាងប្រជាពលរដ្ឋ និងរាជរដ្ឋាភិបាល” ។
២- បរិយាយប្រាប់ប្រជាពលរដ្ឋអំពីដំណើរការកសាង និងអភិវឌ្ឍប្រទេសពីដំណាក់កាលមួយ មកដំណាក់កាលមួយរហូតមកទល់បច្ចុប្បន្ន ជាក់ស្តែងសមិទ្ធផលសំខាន់ៗជាច្រើនដែលរាជរដ្ឋា ភិបាលបានកសាងឡើង ក្រោមការដឹកនាំរបស់សម្តេចតេជោ ហើយភស្តុតាងជាក់ស្តែងគឺ “សន្តិភាព” ដែលមានតម្លៃមិនអាចកាត់ថ្លៃបាន ហើយទោះស្ថិតក្នុងតម្លៃណាក៏ដោយយើងត្រូវរួមគ្នារក្សា ការពារឲ្យបាន។ បន្ទាប់មកគឺ សកម្មភាពស្តារសេដ្ឋកិច្ចជាតិ ឡើងវិញបន្ទាប់ពីវិបត្តិជំងឺឆ្លងកូវីដ-១៩ របស់រាជរដ្ឋាភិបាល។
៣- រៀបចំលក្ខណសម្បត្តិឆ្ពោះទៅកាន់យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ នៅថ្ងៃទី៥ ខែមិថុនា ខាងមុខ និងត្រូវតែឈ្នះ។
យកឱកាសជួបជុំប្រកបដោយការនឹករលឹក ស្និទ្ធស្នាល សាមញ្ញ និងសោមនស្សរីករាយ បន្ទាប់ ពីការបិទខ្ទប់សង្គមដោយសារជំងឺឆ្លងស្រួចស្រាវកូវីដ-១៩ និងក្នុងនាមជាមន្រ្តីបម្រើប្រជាពលរដ្ឋដោយគ្មានលក្ខខណ្ឌ ឯកឧត្តមបានជូនពរឲ្យបងប្អូនឃុំកៀនជ្រៃ ទទួលបានជ័យជំម្នះលើគ្រប់ភារកិច្ច ពិសេសគឺឈ្នះឆ្នោតនាពេលខាងមុខ។ គ្រួសារមានសេចក្តីសុខ ចម្រើន និងសុភមង្គល និងជួបតែពុទ្ធពរទាំង៤ប្រការកុំបីឃ្លៀងឃ្លាតឡើយ។
ឯកឧត្តមបានឧបត្ថម្ភ មេឃុំកៀនជ្រៃ ១លាន អ្នករៀបចំកម្មវិធី ១លានរៀល ព្រះចៅអធិការវត្ត ២លានរៀល និងសមាជិកបក្ស ចំនួន ២ ០៣៧នាក់ ម្នាក់ៗបានទទួលថវិកា ២០ ០០០រៀល៕សហការី