ឯកឧ​ត្តវេងសា​​ខុ​នរដ្ឋមន្រ្តីក​សិកម្មបានឈា​នចូលសួរសុខទុក្ខនិងនាំ​យក​គ្រឿងប​រិភោ​គនិង​ថវិកា​ទៅជូនចាស់​ជរា​គ្មានទី​ពឹង

មុនអញ្ជើញមកដល់កន្លែងកម្មវិធីសំណេះសំណាលនិងសាកសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋចំនួន១ ២០០នាក់ដែលបានរៀបចំក្នុងបរិវេណវត្តព្រះធាតុតេជះមានជ័យរតនារាមឯកឧត្តវេងសាខុនរដ្ឋមន្រ្តីកសិកម្មបានឈានចូលសួរសុខទុក្ខនិងនាំយកគ្រឿងបរិភោគនិងថវិកាទៅជូនលោកតា ហួយ ថៃ ចាស់ជរាគ្មានទីពឹង អាយុ ៩២ឆ្នាំ លោកយាយ យឹម លិ អាយុ ៧២ឆ្នាំ និងលោកយាយ ស្វាយ សារ៉ូ អាយុ ៧៧ឆ្នាំ ឃុំកោះរកា។ គ្រឿងបរិភោគមានជាអង្ករ ទឹកត្រី ទឹកស៊ីអ៊ីវ និងថវិការម្នាក់ៗ ២០ ០០០០រៀល។ ដោយឡែក ក្មួយស្រីដែលលោកតា ហួយ ថៃ ពឹងអាស្រ័យនៅជាមួយក៏ទទួលបានប្រាក់ឧបត្ថម្ភចំនួន ២០ ០០០០រៀលផងដែរ៕