ឯកឧត្តមវេងសាខុនបានដឹកនាំគណៈប្រតិភូអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសពឯកឧត្តមហ៊ុនណេង
ថ្ងៃចេញផ្សាយៈ May 6, 2022
នៅរសៀលថ្ងៃសុក្រ៦កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម វេងសាខុនរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនិងជាតំណាង ឯកឧត្តម យឹមឆៃលីឧបនាយករដ្ឋមន្ត្រីនិងជាប្រធានក្រុមប្រឹក្សាស្តារ ងអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ បានដឹកនាំគណៈប្រតិភូអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ហ៊ុន ណេង សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ជាប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ នៃរដ្ឋសភានិងជាតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម។ឯកឧត្តមសូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក តាមជួយបីបាច់ថែរក្សាដួងវិញ្ញាណក្ខន្ធសព ឯកឧត្តម ហ៊ុន ណេង បានទៅសោយសុខក្នុងសុគតិភពជានិច្ចនិរន្តរ៍តរៀងទៅ៕