
ថៃ្ងនេះករណីឆ្លងថ្មីមានតែ០១នាក់ប៉ុណ្ណោះជាសះស្បើយ០៥នាក់និងមិនមានករណីស្លាប់ថ្មី
ថ្ងៃចេញផ្សាយៈ May 6, 2022
រហូតដល់ថ្ងៃទី០៦មេសា២០២២យើងរកឃើញករណីជំងឺកូវីដ-១៩សរុបចំនួន០១នាក់(ឆ្លងសហគមន៍១ នាំចូល:០នាក់)និងមានជាសះស្បើយ៥នាក់ ។ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកើន១៣៦២៦០ និងចំនួនជាសះស្បើយសរុបកើន១៣៣១៧២នាក់និងស្លាប់ថ្មី០នាក់(មិនបានចាក់វ៉ាក់សាំង០នាក់)សរុបស្លាប់៣០៥៦នាក់ ។សូមបន្តអនុវត្តន៍៣កុំ៣ការពារនិងទោះបានចាក់វ៉ាក់សាំងគ្រប់ដូសឬដូសជំរុញក៏ដោយ ។ សូមបញ្ជាក់ថាប្រទេសយើងរកឃើញករណីជំងឺកូវីដ-១៩ដំបូងបំផុតនៅថ្ងៃទី ២៧ មករា ២០២០ ។ព័ត៌មានបន្ថែមសូមទាក់ទងលេខ១១៥