តើពិតដែរទេ​អ្នក​កាសែ​ត​មានអំណាច​ទី៤ខណៈ​ដាក់ក្នុងបញ្ជីរ​កប្រា​ក់​ចំ​ណេញ?

ជារឿយៗបងប្អូនអ្នកក្រសែតតែងតែសម្តែងនូវកង្វល់ក្នុងការចុះបញ្ជីពាណិជ្ជកម្មខណៈដែលបងប្អូនអ្នកក្រសែតខ្លះលោកមានតែទូរស័ព្ទចិនមួយតែប៉ុណ្ណោះគ្រាន់ផលិតព័ត៌មាននិងអ្នកខ្លះទៀតជំពាក់លុយធនាគារវ័ណ្ឌករកព្រឹកខ្វះល្ងាចនិងគ្មានពាណិជ្ជកម្មថែមទៀតផង។យើងដឹងហើយថាតាំងពីបរមបុរាណមកអ្នកក្រកាសែតត្រូវបានគេចាត់ទុកថាជាអង្គការព័ត៌មានឯករាជ្យមួយនិងមានអំណាចទី៤មិនរកប្រាក់ចំណេញតែរកចំណូល។មាត្រា៤១:ប្រជាពលរដ្ឋខ្មែរមានសេរីភាពខាងបញ្ចោញមតិរបស់ខ្លួនសេរីភាពខាងសារពត៌មានសេរីភាពខាងការបោះពុម្ពផ្សាយសេរីភាពខាងការប្រជុំ។ជនណាក៏ដោយមិនអាចឆ្លៀតប្រើសិទ្ធិនេះដោយរំលោភនាំអោយប៉ះពាល់ដល់កិត្តិយសរបស់អ្នកដទៃដល់ទំនៀមទំលាប់ល្អរបស់សង្គមដល់សណ្តាប់ធ្នាប់សាសាធារណៈនិងដល់សន្តិសុខជាតិបានឡើយ។របបសារពត៌មានត្រូវរៀបចំឡើងដោយច្បាប់។ចុះបើយើងមានច្បាប់សារព័ត៌មានទៅហើយម្តេចក៏មិនអនុវត្តន៏ចាំបាច់ការចុះបញ្ជីពាណិជ្ជកម្មធើ្វអី?
១-ការចុះបញ្ជីពា​ណិជ្ជកម្ម“គឺសំដៅដ​ល់ការស្នើសុំរបស់អតិថិជនជារូបវន្តបុគ្គលឬនី​តិបុគ្គលដែលមានបំណងចង់បើកក្រុមហ៊ុនសហគ្រាសឬអាជីវកម្មផ្សេងៗស្វែងរកប្រាក់ចំណេញ”។ អ្នកស្នើសុំត្រូវបញ្ជាក់ពីមុខជំនួញរបស់ខ្លួនដែលចង់រកស៊ីកំណត់ម៉ាកសញ្ញាឬសញ្ញាសម្គាល់ឲ្យបានច្បាស់លាស់និងត្រូវទៅដាក់ពាក្យស្នើសុំនៅនាយកដ្ឋានចុះបញ្ជីនៃក្រសួងពាណិជ្ជកម្ម។បន្ទាប់មកសាម៉ីខ្លួនត្រូវដាក់ពាក្យស្នើសុំចុះម៉ាកសញ្ញាឬសញ្ញាសម្គាល់នៅនាយកដ្ឋានកម្មសិទ្ធិបញ្ញានៃក្រសួងពាណិជ្ជកម្មមួយផ្នែកទៀត។បន្ទាប់ពីបានបំពេញបែបបទខាងលើនិងពិនិត្យដោយមន្ត្រីជំនាញរួចរាល់ហើយក្រសួងពាណិជ្ជកម្មនឹងចេញប្រកាសលិខិតអនុញ្ញាតឬវិញ្ញាបនបត្រអនុញ្ញាតជូនដល់សាម៉ីអ្នកស្នើសុំដើម្បីទទួលបានសិទ្ធិប្រកបអាជីវកម្មស្របច្បាប់និងសិទ្ធិការពារម៉ាក(កម្មសិទ្ធិបញ្ញា)ស្របតាមនីតិវិធីផ្លូវច្បាប់។ម្ចាស់ក្រុមហ៊ុន ឬម្ចាស់សហគ្រាសឬម្ចាស់អាជីវកម្មត្រូវមានកាតព្វកិច្ចក្នុងការបង់ពន្ធប៉ាតង់(ពន្ធអាជីវកម្ម)ជូនរដ្ឋ។
២-ម៉ាក“សំដៅដល់សញ្ញាដែលមើលឃើញហើយអាចសម្គាល់លក្ខណៈខុសគ្នានៃសេវារបស់ក្រុមហ៊ុន ឬសហគ្រាសនីមួយៗ ឬអាជីវកម្មនីមួយៗ”។៣-ពាណិជ្ជនាម “សំដៅដល់ឈ្មោះ ឬសញ្ញាសម្គាល់សម្រាប់បញ្ជាក់និងសម្គាល់លក្ខណៈខុសគ្នា នៃក្រុមហ៊ុន ឬសហគ្រាសនីមួយៗ ឬអាជីវកម្មនីមួយៗ”។៤-តើការប្រកបអាជីវកម្មរវាងអ្នកពាណិជ្ជករនិងអ្នកសារព័ត៌មានខុសគ្នាដូចម្តេចខ្លះ ?
ជាទូទៅអ្នកពាណិជ្ជករគេធ្វើពាណិជ្ជកម្មក្នុងគោលបំណងតែមួយគត់គឺស្វែងរកប្រាក់ចំណេញ បើមិនចំណេញគេមិនធ្វើ។ចំពោះអ្នកសារព័ត៌មានការប្រកបអាជីវកម្មលើវិស័យសារព័ត៌មាននិងសោតទស្សន៍ដើម្បីស្វែងរកប្រាក់ចំណូលឬប្រាក់កម្រៃតាមរយៈការស៊ីឈ្នួលផ្សាយពាណិជ្ជកម្មឲ្យអ្នកពាណិជ្ជករ ឬការប្រើនូវចំណេះវិជ្ជាផ្នែកវិជ្ជាជីវៈសរសេរលក់ព័ត៌មានជាដើម។ប៉ុន្តែក្រៅពីការស្វែងរកប្រាក់ចំណូល ឬប្រាក់កម្រៃដូចបានពណ៌នាខាងលើអ្នកសារព័ត៌មានបានដើរតួនាទីយ៉ាងសំខាន់មិនអាចខ្វះបានក្នុងការរួមចំណែកជួយអភិវឌ្ឍន៍ដល់សង្គមជាតិតាមរយៈការផ្សព្វផ្សាយព័ត៌មានក្នុងនាមជាអ្នកនាំពាក្យពីប្រជាពលរដ្ឋទៅរដ្ឋាភិបាលនិងពីរដ្ឋាភិបាលទៅប្រជាពលរដ្ឋនូវព្រឹត្តិការណ៍ដែលបានកើតឡើងក្នុងសង្គមក៏ដូចជាព្រឹត្តិការណ៍ជុំវិញពិភពលោកផងដែរ។អំណាចសារព័ត៌មានត្រូវបានចែងកំណត់ក្នុងច្បាប់ជាអំណាចទី៤ បន្ទាប់ពីអំណាចបញ្ញត្តិអំណាចប្រតិបត្តិនិងអំណាចតុលាការ។សូមបញ្ជាក់ថាក្នុងឱកាសចូលរួមសន្និសីទសារព័ត៌មានស្តីពី«ការចុះបញ្ជីពាណិជ្ជកម្មកិច្ចការពារម៉ាកនិងពាណិជ្ជនាមសម្រាប់អាជ្ញាប័ណ្ណលើវិស័យសារព័ត៌មាន និងសោតទស្សន៍» ដែលរៀបចំឡើងដោយក្រសួងព័ត៌មានកាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០តំណាងក្រសួងពាណិជ្ជកម្មបានបញ្ជាក់យ៉ាងច្បាស់ថាបើមិនស្វែងរកប្រាក់ចំណេញមិនចាំបាច់ចុះបញ្ជីពាណិជ្ជកម្មទេ។ បានន័យថាបើអ្នកសារព័ត៌មានពុំមានបំណងបើកក្រុមហ៊ុន ឬសហគ្រាស ឬអាជីវកម្មនានា ដើម្បីស្វែករកប្រាក់ចំណេញ ឧបករណ៍ដូចជា បើករោងចក្រផលិតសំលៀកបំពាក់, សណ្ឋាគារ, ផ្ទះសំណាក់, រង្គសាល, សហគ្រាសផលិតនំ ស្ករគ្រាប់, សហគ្រាសផលិតទឹកបរិសុទ្ធ ឬអាជីវកម្មសេវាដឹកជញ្ជូនផ្សេងៗជាច្រើនទៀត…។ល។ និង។ល។ គឺមិនចាំបាច់ចុះបញ្ជីពាណិជ្ជកម្មទេ។
ដោយឡែកក្នុងជំនួបរយៈពេលខ្លីជាមួយលោក តូ រិត អនុប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា នៃក្រសួងពាណិជ្ជកម្ម កាលពីព្រឹកថ្ងៃព្រហស្បតិ៍ បន្ទាប់ពីបញ្ចប់សន្និសីទសារព័ត៌មាន លោក តូ រិត បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មានថា ការចុះបញ្ជីពាណិជ្ជកម្ម និងកិច្ចការពារម៉ាក (កម្មសិទ្ធិបញ្ញា) មិនមានការបង្ខិតបង្ខំឡើយចង់ចុះក៏បានមិនចុះក៏បាន។លោកបញ្ជាក់បន្ថែមថា ប៉ុន្តែក្នុងករណីបើបងប្អូនអ្នកសារព័ត៌មានមានបំណងចង់ការពាឈ្មោះម៉ាកសញ្ញា នៃអង្គភាពរបស់ខ្លួនមិនឲ្យមានការប្រើប្រាស់ដូចគ្នាទៅក្នុងអាជីវកម្មផ្សេងៗទៀត ក្រៅពីវិស័យសារព័ត៌មាន គឺបងប្អូនអាចស្នើសុំចុះបញ្ជីការពារម៉ាក ឬការពារឈ្មោះ (កម្មសិទ្ធិបញ្ញា) នៅនាយកដ្ឋានកម្មសិទ្ធិបញ្ញា នៃក្រសួងពាណិជ្ជកម្មបានគ្រប់ពេលវេលា។គួររំលឹកឲ្យដឹងដែរថាយើងទាំងអស់គ្នា​ជាជនរួមជាតិខ្មែរតែ​តែធ្លាប់ឮប្រសាសន៍សម្តេចតេជោហ៊ុនសែននៅលើកញ្ចក់ទូរទស្សន៍តាមវិទ្យុនិងទំព័រកាសែតថាអ្នកកាសែតប្រៀបបាននិងអ្នកឆ្លុះកង្កែបធ្វើការទៅតាមឆន្ទៈមិនមានប្រាក់បៀវត្សរ៍មានតែប្រាក់ឃើញតែប៉ុណ្ណោះមានន័យថាកាំម៉េរ៉ាគឺជាភ្លើងពន្លឺសម្រាប់អ្នកកាសែតដើរឆ្លុះកង្កែបឃើញមួយវា​យមួយឃើញពីរវាយពីរនោះហើយគឺជាប្រាក់ឃើញ។នៅក្នុង​សង្គម​មួយមិន​ថាជា​សង្គម​ប្រជាធិបតេយ្យឬ​ជា​សង្គម​ពាក់កណ្តាល​សេរីឬ​ជា​សង្គមនិយមឬ​ជា​សង្គម​កុំ​ម្មុយ​នី​ស្ត​ក៏ដោយសារព័ត៌មាន​មាន​តួនាទី​មិនអាច​កាត់ថ្លៃ​បាន​ក្នុងការ​រួមចំណែក​អភិវឌ្ឍ​ប្រទេសមួយ​អោយ​ដើរ​នៅលើ​ផ្លូវ​យុត្តិធម៌ ស្អាតស្អំ គ្មាន​អំពើពុករលួយគ្មាន​គំនិត​បក្ខពួកនិយមមាន​សីលធម៌​ល្អ​។​ល​។ វត្តមាន​សារព័ត៌មាន​នៅក្នុង​សង្គម​មួយ​អាចជួយ​ជំ​រុញអោយ​មនុស្ស​ល្អរឹតតែ​ចង់​ធ្វើ​ល្អ​តាមរយៈ​ការចុះផ្សាយ​លើកទឹកចិត្តនិង​កាត់បន្ថយ​ចំនួន​មនុស្ស​ដែល​ធ្វើអំពើ​អាក្រក់តាមរយៈ​ការចុះផ្សាយ​បែបរិះគន់ស្ថាបនា​ជាដើម​។គួរឲ្យដឹងដែរថាប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា“អំណាច​ទី​៤” ។ប៉ុន្តែ​អំណាច​នេះ​ត្រូវ​តែ​ត្រូវ​បាន​គេ​គោរពមិនមែនអោយគេ​ខ្លាចទេ ​ដើម្បី​ធានា​និរន្តរភាព​របស់​ខ្លួន។

លោក​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​អគ្គមេបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ។

ការ​ថ្លែង​របស់​លោក​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​អគ្គមេបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ ដែល​តំណាង​ឲ្យ​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ឱកាស​ប្រារព្ធ​ទិវា​សេរីភាព​សារព័ត៌មាន​ពិភពលោក ឆ្នាំ​២០២២ នៅ​ថ្ងៃទី៣ ខែឧសភា​ ដែលត្រូវបានរៀបចំឡើងដោយក្រសួងព័ត៌មានសហការជាមួយអង្គការយូណេស្កូ ក្រោមប្រធានបទ «សារព័ត៌មានក្រោមការហ៊ុំព័ទ្ធឌីជីថល”Journalism Under Digital Siege”»។លោកបានគូសបញ្ជាក់បន្ថែមថា យើងត្រូវគោរព ក្រមសីលធម៌ និងច្បាប់ មានតែអ្នកសារព័ត៌មានខ្លួនឯងទេដែលអាចលើកកំពស់ និងរក្សាតម្លៃនៃ “អំណាចទី៤”។នាយឧត្តមសេនីយ៍ ម៉ាណែតបានសង្កត់ធ្ងន់លើតួនាទីសំខាន់ៗរបស់ប្រព័ន្ធផ្សព្វផ្សាយក្នុងការរួមចំណែកក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់ប្រទេសនិងបញ្ជាក់ជាថ្មីពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលចំពោះការលើកកម្ពស់សេរីភាពសារព័ត៌មាននិងការលើកកម្ពស់សុខុមាលភាពអ្នកសារព័ត៌មាន ដូចជាការចាក់វ៉ាក់សាំងកូវីដ-១៩ ដល់ពួកគាត់ដើម្បីឱ្យពួកគាត់មានសុវត្ថិភាពពីជំងឺរាតត្បាតក្នុងការបំពេញបេសកកម្មរបស់ពួកគាត់។
លោកខៀវកាញារីទ្ធរដ្ឋមន្ត្រីក្រសួងព័ត៌មានបានសម្តែងការខកចិត្តជាថ្មីរបស់ក្រសួងដែលប្រទេសមួយចំនួនមិនបានអនុវត្តស្តង់ដារតែមួយសម្រាប់សេរីភាពសារព័ត៌មានខណៈដែលពិភពលោកកំពុងពិភាក្សាអំពីវិធីដើម្បីលើកកម្ពស់សេរីភាពនៃការបញ្ចេញមតិ សេរីភាពសារព័ត៌មាន និងសេរីភាពទទួលបានព័ត៌មាន។
លោករដ្ឋមន្ត្រីបានរំលឹកថា នាពេលថ្មីៗនេះ ក្នុងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន មាននិន្នាការបិទប្រព័ន្ធផ្សព្វផ្សាយពាក់ព័ន្ធរុស្ស៊ី ដែលផ្ទុយនឹងគោលការណ៍សេរីភាពនៃការបញ្ចេញមតិ និងសេរីភាពសារព័ត៌មាន។លោក កាញារីទ្ធក៏បានសម្តែងការខកចិត្តផងដែរ ដែលសមាគមអ្នកសារព័ត៌មានមួយចំនួនបានចោទប្រកាន់អាជ្ញាធរពីបទរំលោភសេរីភាពសារព័ត៌មាន ដោយសារអ្នកសារព័ត៌មានត្រូវបានហាមឃាត់មិនឱ្យចូលតំបន់ហាមឃាត់ (អំឡុងពេលបិទខ្ទប់នៃជំងឺកូវីដ-១៩)។ប៉ុន្តែពួកគេមិនបានបញ្ជាក់ថាអ្នកសារព័ត៌មានត្រូវបានផ្តល់អាទិភាពដោយរាជរដ្ឋាភិបាលនោះទេដើម្បីទទួលបានការចាក់វ៉ាក់សាំងកូវីដ-១៩៕ពុតសាម៉ាត់

រូបឯកសារសម្តេចហ៊ុនសែនធើ្វបទសម្ភាសជាមួយអ្នកកាសែត។