CPPដាក់បេក្ខជ​ន​ក្រុមប្រឹក្សាឃុំ-សង្កាត់​​ជាង៣០​ភាគរ​យ​ជា​យុវជន​បន្តវេន

​បេក្ខជន​ក្រុមប្រឹក្សាឃុំ/សង្កាត់ប្រហែល​ ៣​៥​ភាគរយ​នៃ​គណបក្សប្រជាជន​កម្ពុជា​ដែល​កំពុង​កាន់អំណាច​សម្រាប់​ការបោះឆ្នោត​នៅថ្ងៃទី​៥​ ​ខែ​មិថុនាខាងមុខ​គឺជា​«​ឈាម​ថ្មី​»​ ​ដែល​សំដៅ​ទៅដល់​មេដឹកនាំ​មូលដ្ឋាន​ដែល​មាន​អាយុ​វ័យក្មេង។​ប៉ុន្តែ​ពោ​ពេញ​ទៅ​ដោយ​ចំណេះ​ដឹង​ ខណៈ​​៣​២​ភាគរយ​នៃ​មេឃុំ​ចៅសង្កាត់ចាស់នឹង​ត្រូវ​បាន​ជំនួស​។​ការផ្លាស់ប្តូរ​នេះ​គឺជា​ផ្នែក​មួយ​នៃ​យុទ្ធសាស្ត្រ​របស់​គណបក្ស​ក្នុង​ការ​ប្រមូលផ្តុំ​យុវជន​ដែល​មាន​ទេពកោសល្យ​ និង​ការអប់រំ​ល្អ​ដើម្បី​ជំនួស​មេដឹកនាំ​មូលដ្ឋាន​ជើងចាស់​មួយ​ចំនួន​។​​យោង​តាម​ឯកសារ​គណបក្ស​ដែល​ទទួល​បាន​ដោយ​ខ្មែរ​ថា​ម​ស៍គណបក្ស​បាន​ចុះឈ្មោះ​បេក្ខជន​ពេញ​សិទ្ធិ​ ​និង​បម្រុង​ជាង​ ​២​៨​.២​០​០​ ​នាក់​ ​ក្នុង​នោះ​មាន​ស្ត្រី​ចំនួន​ ​៧.៣៦​២​នាក់​នៅ​ឃុំ​សង្កាត់​ទាំង​ ​១​.៦​៥​២​ ​នៅ​ទូទាំង​ប្រទេស​ ​សម្រាប់​ការបោះឆ្នោត​ថ្នាក់ក្រោម​ជាតិ​។​ក្នុងចំណោម​នោះមានបេក្ខជន​ជាយុវជនចំនួន​ ​១​០​.១​១​៣​ ​នាក់​ ​ឬ​ ​៣​៥​,៨១​ ​ភាគរយ​​ ​ខណៈមេឃុំចៅ/សង្កាត់ចាស់ បន្ដឈរនៅលេខរៀងទី១ មានចំនួន៦៧,១៧ភាគរយ ពោលគឺថយចុះចំនួន​ ​៣​២​,​៨​៣​ ​ភាគរយ​​។​លោក​ ​សុខ​ ​ឥ​សាន​ ​អ្នកនាំពាក្យ​គណបក្សប្រជាជន​កម្ពុជាបាន​និយាយ​ថា​ ​ការ​ជ្រើសរើស​«ឈាម​ថ្មី​» ​គឺជា​ផ្នែក​មួយ​នៃ​យុទ្ធសាស្ត្រ​របស់​គណបក្ស​ ​ដើម្បី​បង្កើត​ភាព​ស្មោះត្រង់​ក្នុងចំណោម​មេដឹកនាំ​មូលដ្ឋាន​។​យុវជន​CPP​បច្ចុប្បន្ន​ដឹកនាំ​ដោយ​លោក ​ឧត្តមសេនីយ៍​ឯក​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​ដែល​ជា​អគ្គ​មេបញ្ជាការ​រងនៃ​កងយោធពលខេមរភូមិន្ទ​។​ ​លោក​ត្រូវ​បាន​គណៈកម្មាធិការ​កណ្ដាល​បក្ស​ ជ្រើស​រើស​ជាឯក​ច្ឆ័ន្ទ ​ដើម្បី​ឈរ​ឈ្មោះ​ជាបេក្ខជន​នាយក​រដ្ឋមន្ត្រី​នា​ពេល​អនាគត​កំពុង​ជួប​យ៉ាង​សកម្ម​ជាមួយ​យុវជន​គណបក្សប្រជាជន​ក្នុង​ប្រទេស​។​
លោក​ធ្លាប់បាន​អំពាវនាវ​ឲ្យ​យុវជន​មាន​ជំហររឹង​មាំ​ ​និង​គាំទ្រ​ផលប្រយោជន៍​ប្រទេសជាតិ​ ​ក្នុង​ការ​ថែរក្សា​សន្តិភាព​ ​បម្រើ​ប្រជាពលរដ្ឋ​ ​និង​អភិវឌ្ឍ​សង្គម​ឲ្យ​កាន់តែ​រីក​ចម្រើន​។​
លោក​ឥសាន​ថា​៖​ ​«​យើង​ដាក់​ឈាម​ថ្មី​ដើម្បីឲ្យ​ប​ន្ស៊ី​នឹង​ឈាម​ចាស់​នៅ​មូលដ្ឋាន​ស្រាប់​ជាង​៦​០​ភាព​រយ​។​ ​ពួកយើង​កំពុង​ធ្វើសំយោគ​រវាង​អ្នកចាស់​ ​និង​អ្នកថ្មី​»​។​លោក​បន្ត​ថា​៖​ ​«​អ្នកចាស់​មាន​បទពិសោធន៍​ ​និង​គោល​ជំហរ​នយោបាយ​ល្អ​ត្រឹមត្រូវ​ក្នុង​ការបំរើ​ប្រជាជន​ ​និង​មានការ​ជឿជាក់​ពី​ប្រជាជន​ហើយ​ ​ប៉ុន្តែ​យើង​ត្រូវ​យក​អ្នកថ្មី​ដើម្បី​ជួយ​ ​ពីព្រោះ​ពួកគេ​ចេះ​ប្រើ​កុំ​ព្យូរ​ទ័​រ​។ ​រីឯ​អ្នកចាស់​មិនសូវ​ឈ្លៀសវៃ​ខាង​ព័ត៌មាន​វិទ្យា​នេះ​ទេ​ ​ទើប​យើង​ប​ន្ស៊ី​ពួកគេ​ជា​បណ្តើរៗ​»​។​លោក​នាយករដ្ឋមន្ត្រី​ ​ហ៊ុន​ ​សែន​ ​ដែល​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ ​បាន​និយាយ​កាលពី​ខែ​មីនា​ថា​ ​លោក​នឹង​មិន​តែងតាំង​នរណា​ម្នាក់​ដែល​មិន​មានចំណេះ​ដឹង​ក្នុង​ការ​ប្រើប្រាស់​ស្មា​ត​ហ្វូ​ន​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​​ឲ្យ​ធ្វើជា​អភិបាល​ខេត្ត​នោះ​ទេ​។​​លោក​បន្ត​ថា​មន្ត្រី​ត្រូវ​មានលទ្ធភាព​ប្រើប្រាស់​កម្មវិធី​ដូចជា​ ​What​sAp​p​, ​V​i​be​r, ​LINE​, ​Telegram​ ​និង​ ​Zoo​m​ ​ក្នុងចំណោម​កម្មវិធី​ផ្សេងទៀត​ ​ដើម្បី​បំ​ពេញការ​ងារ​របស់​ពួកគេ​ប្រកបដោយ​ប្រសិទ្ធ​ភាព​ ​រួម​ទាំង​ការរៀបចំ​កិច្ចប្រជុំ​តាម​អ៊ីនធឺ​ណិ​ត​ផង​ដែរ​។​
ទោះ​​ជា​យ៉ាងណា​ល​ក្តី​លោក​ ​សុខ ឥ​សាន​ ​និយាយ​ថា​អ្នកចាស់​ ​នៅតែ​មាន​សារសំខាន់​សម្រាប់​គណបក្ស​នៅ​ក​ម្រិ​ត​មូលដ្ឋាន​។ប៉ុន្តែ​ការ​បន្ថែម​ឈាម​ថ្មី​គឺ​ជៀស​មិន​ផុត​នោះ​ទេ​។​លោក​បាន​ពន្យល់​ថា​៖​ ​«​ទោះជាយ៉ាងណា​ ​យើង​មិន​ដក​អ្នកចាស់​ចេញ​១​០​០​ភាគរយ​បានទេ​ ​ពីព្រោះ​នឹង​គ្មាន​និរន្តរភាព​ការងារ​នោះ​ទេ​។​ ​អាណត្តិ​មុន​យើង​មានយុវជន​តែ​២​២​ឬ​២​៣​ភាគរយ​ប៉ុណ្ណោះ​»​។​
លោក​ គិ​ន​ ​ភា​ ​ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិត្យសភា​កម្ពុជា​ ​បាន​ពណ៌នា​អំពី​ចំណាត់​ការ​នេះ​ថា​ការដាក់​បេក្ខជន​ឈាម​ថ្មី​ក្នុង​លេខរៀង​ទី​១​នៃ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ ​ទី​១​ ​គឺជា​ចក្ខុវិស័យ​នៃ​ការ​បន្តវេន​ក្នុង​ការ​​​ដឹកនាំ​របស់​បក្ស​ ​នៅ​កំរិត​មូលដ្ឋាន​ក៏ដូចជា​ថ្នាក់​ជាតិ​យូរអង្វែង​បន្ត​ទៅមុខ​ទៀត​។​លោក​និយាយ​ថា​៖​ ​«​ទី​២​ ​យើង​ឃើញ​ថា​បេក្ខជន​លេខរៀង​ទៅ​១​ ​ដែល​ជា​អ្នក​ជំនាន់​មុន​ដែល​ត្រូវ​បាន​ផ្លាស់ប្ដូរ​ចេញ​ ​ភាគច្រើន​នៃ​ពួកគាត់​គឺ​មិ​មែន​ដោ​សារ​មាន​កំហុស​ ​ឬ​ទទួលពិន័យ​ពី​គណបក្ស​អ្វី​នោះ​ទេ​ ​ប៉ុន្តែ​ពួកគាត់​មាន​អាយុ​ច្រើន​ ​និង​មាន​បញ្ហា​សុខភាព​ ​ទើប​គណបក្សប្រជាជន​ ​ចាប់ផ្តើម​ធ្វើការ​កែ​សម្រួល​ខ្លះ​នៅ​បេក្ខជន​របស់​ខ្លួន​»​។លោក​បន្ត​ថា​៖​ ​«​ទិដ្ឋភាព​ទី​៣​ ​ក៏​បង្ហាញ​ពី​ភាព​សម្បូរ​បែប​នៃ​ធនធានមនុស្ស​របស់​គណបក្សប្រជាជន​ ​ទាំង​នៅ​ក្នុង​ក្របខណ្ឌ​ថ្នាក់ក្រោម​ជាតិ​ ​និង​ថ្នាក់​ជាតិ​ ​ដែល​គណបក្ស​មួយ​ចំនួន​មាន​ការលំបាក​ ​សូម្បីតែ​ការ​ជ្រើសរើស​បេក្ខជន​នៅ​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ឲ្យ​គ្រប់​ឃុំ​សង្កាត់​»​។​​លោក​បន្ថែម​ថា​៖​ ​«​ទី​៤​ ​ការរៀបចំ​បែប​នេះ​ក៏​C​P​P​ ​មាន​ចេតនា​បង្ហាញ​ពី​ភាព​ខ្លាំង​របស់​ខ្លួន​ថា​ ​គណបក្ស​បាន​គិតគូរ​ដល់​យុវជន​សម្រាប់​ការងារ​បន្តវេន​ ​មិនមែន​មានតែ​ទ្រឹស្ដី​ទេ​ ។ប៉ុន្តែ​បាន​ដាក់​ចេញ​ជា​ការ​អនុវត្ត​ជាក់ស្ដែង​»​។​​លោក​ ​អ៊ូ​ ​ច័ន្ទ​រ័ត្ន ​អនុប្រធាន​គណបក្ស​កែ​ទម្រង់​កម្ពុជា​ (CR​P​) ​កាលពី​ថ្ងៃអាទិត្យ​បាន​សរសើរ​គណបក្សប្រជាជន​កម្ពុជា​ដែល​បាន​ជ្រើសរើស​មេដឹកនាំ​មូលដ្ឋាន​ជា​បេក្ខជន​វ័យក្មេង​។​លោក​និយាយ​ថា​៖​ ​«​ខ្ញុំ​យល់ថា​គណបក្សប្រជាជន​គិត​ត្រូវ​ ​ហើយ​វាក៏ជា​ពេលវេលា​មួយ​ដែល​សមស្រប​ម្យ៉ាង​ ​ព្រោះថា​យុវជន​នៅ​ក្នុង​ប្រទេស​យើង​មួយ​ទាំងមូល​ទទួល​បាន​ការអប់រំ​ក៏​ក្រាស់ក្រែល​ច្រើន​ណាស់​ហើយ​ ​ដូច្នេះ​គួរតែ​ប្រើប្រាស់​ពួកគេ​ក្នុង​ប្រព័ន្ធ​នយោបាយ​ ​ដើម្បីឲ្យ​ពួកគេ​ក្លាយ​ជាស​រស​រ​ទ្រូង​នៃ​ប្រទេសជាតិ​»​។​យ៉ាងណាក៏ដោយ​ ​លោក​បាន​កត់​សម្គាល់​ថា​ ​គណបក្ស​ផ្សេងទៀត​ក៏​កំពុង​ជ្រើសរើស​យុវជន​ដែល​មាន​សមត្ថភាព​អាច​ធ្វើជា​សមាជិក​ក្រុមប្រឹក្សា​នៅ​ថ្នាក់​មូលដ្ឋាន​ដែរ​។​លោក​បន្ត​ថា​៖​ ​«​ទោះបីជា​លំបាក​ក្នុង​ការ​ជ្រើសរើស​ ​ក៏​យើង​មាន​ការចូលរួម​ច្រើន​ពី​យុវជន​។​ ​អ្វី​ដែល​ខ្ញុំ​គិតថា​អាច​អូសទាញ​យុវជន​ដើម្បីឲ្យ​ឈរឈ្មោះ​នៅ​មូលដ្ឋាន​បាន​គឺ​ប្រាក់ខែ​ ​ប្រសិនបើ​ប្រាក់ខែ​នឹង​សមរម្យ​ ​ល្មម​ឲ្យ​គាត់​អាច​រស់​បាន​នៅ​មូលដ្ឋាន​ ​ក្នុង​ការ​បំពេញ​តួនាទី​ការងារ​បាន​ ​នឹង​អាច​មាន​យុវជន​ចូលរួម​ក្នុង​ឆាក​នយោបាយ​ច្រើន​នៅ​មូលដ្ឋាន​»​៕​​​KhmerTime

លោក ហ៊ុន ម៉ាណែត ប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល។