កម្ពុជាស្នើមី​​យ៉ាន់​ម៉ាចូល​ជួប​លោ​កស្រីAung San S​uu Ky​i

ក្នុងជំនួបតាមប្រព័ន្ធអនឡាញជាមួយលោក Min Aung Hlaing ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋមីយ៉ាន់ម៉ា (SAC)កាលពីម្សិលមិញលោកនាយករដ្ឋមន្ត្រីហ៊ុនសែនបានស្នើសុំដំណើរទស្សនកិច្ចលើកទី២ដោយប្រេសិតពិសេសនៃប្រធានអាស៊ាននិងបានរំលឹកឡើងវិញពីសារសំខាន់នៃការចូលជួបគ្រប់ភាគីពាក់ព័ន្ធក្នុងប្រទេសមីយ៉ាន់ម៉ា រួមទាំងលោកស្រី Aung San Suu Kyi និងលោកអតីតប្រធានាធិបតី Win Myint ផងដែរ។
ក្រសួងការបរទេសបាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានថាសំណើនេះត្រូវបានធ្វើឡើងក្នុងជំនួបតាមប្រព័ន្ធអនឡាញលើកទី៣ជាមួយឧត្តមសេនីយ៍AungHlaingដែលធ្វើឡើងពីគេហដ្ឋានរបស់នាយករដ្ឋមន្ត្រីក្នុងក្រុងតាខ្មៅខេត្តកណ្តាលដើម្បីផ្លាស់ប្តូរទស្សនៈលើមាគ៌ាឆ្ពោះទៅរកការពន្លឿនការអនុវត្តការព្រមព្រៀងជា​ឯកច្ឆន្ទ៥ចំណុច។ក្រសួងបន្តថា៖ «ជាការឆ្លើយតប ឧត្តមសេនីយ Min Aung Hlaing បានសន្យាថានឹងសម្របសម្រួលកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធផ្សេងទៀត»។
លោក ហ៊ុន សែន ក៏បានស្វាគមន៍ចំពោះការដោះលែងអ្នកទោសជាង ១៦០០ នាក់នៅក្នុងអំឡុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់មីយ៉ាន់ម៉ា ពីខែមេសា ដោយបានរំលឹកឡើងវិញពីសំណើររបស់សម្តេចកន្លងមក ដែលសុំដោះលែងអ្នកទោសនយោបាយទាំងអស់ រួមទាំងសាស្ត្រាចារ្យជនជាតិអូស្ត្រាលីSeanTurnellផងដែរ។យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស លោកបានគូសបញ្ជាក់នូវបំណងប្រាថ្នាយ៉ាងមុតមាំពីគ្រប់ភាគី ក្នុងការចង់ឃើញនូវវឌ្ឍនភាពក្នុងពេលឆាប់ៗ។លោកបានគូសបញ្ជាក់ពីសារសំខាន់នៃការជៀសឲ្យបាននូវការប្រើកម្លាំងជ្រុលហួសហេតុនៅក្នុងការថែរក្សាច្បាប់និងសណ្តាប់ធ្នាប់នៅក្នុងសង្គម។លោកក៏បានលើកទឹកចិត្តឲ្យរដ្ឋាភិបាលទីក្រុងណៃពីដោធ្វើការសម្របសម្រួលបន្ថែមទៀតដើម្បីឲ្យប្រតិបត្តិការផ្តល់ជំនួយមនុស្សធម៌ដំណើរការប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលា ជាពិសេសនៅក្នុងតំបន់ជម្លោះ ដែលនេះមិនត្រឹមតែជួយសម្រាលទុក្ខលំបាករបស់ប្រជាជនប៉ុណ្ណោះទេ។ប៉ុន្តែថែមទាំងជួយដល់កិច្ចខិតខំប្រឹងប្រែងដើម្បីកាត់បន្ថយអំពើហិង្សានិងការកសាងទំនុងចិត្តក្នុងការបង្កើតកិច្ចសន្ទនាសន្តិភាពប្រកបដោយបរិយាបន្នផងដែរ។នាយឧត្តមសេនីយ៍ Min Aung Hlaing បានវាយតម្លៃខ្ពស់ចំពោះកិច្ចប្រឹងប្រែងរបស់កម្ពុជា ក្នុងការជួយគាំទ្រមីយ៉ាន់ម៉ារកដំណោះស្រាយតាមសន្តិវិធី ចំពោះវិបត្តិដែលកំពុងមាននាពេលបច្ចុប្បន្ន និងបានជម្រាបជូនលោក ហ៊ុន សែន អំពីសភាពការណ៍ថ្មីៗនៅមីយ៉ាន់ម៉ាដែលរួមមាន ការឆ្លើយតបនឹងអំពើហិង្សាជាបន្តបន្ទាប់ ការប្រកាសពីឆន្ទៈក្នុងការចរចារកិច្ចព្រមព្រៀងបទឈប់បាញ់ជាមួយក្រុមប្រដាប់អាវុធជនជាតិដើមភាគតិច (EAOs) ទាំងអស់ និងការចែកចាយជំនួយវ៉ាក់សាំងកូវីដ-១៩ ព្រមទាំងសម្ភារៈវេជ្ជសាស្ត្រ ទៅដល់មន្ទីរពេទ្យ និងមណ្ឌលសុខភាពចំនួន ៥៨ កន្លែងនៅមីយ៉ាន់ម៉ា។ លោកបានសន្យាផ្តល់នូវការសម្របសម្រួលជូនដល់ប្រេសិតពិសេសនៃប្រធានអាស៊ាន ដើម្បីជួបសន្ទនាជាមួយក្រុមប្រដាប់អាវុធជនជាតិភាគតិច ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង ដើម្បីបញ្ចប់អំពើហិង្សា។លោកបានបញ្ជាក់ពីការត្រៀមខ្លួនជាស្រេចរបស់ក្រុមប្រឹក្សារដ្ឋបាលរដ្ឋ ក្នុងការសម្របសម្រួលការចែកចាយជំនួយមនុស្សធម៌ដែលអាចអនុវត្តនៅដំណាក់កាលដំបូងក្នុងតំបន់សាកល្បងចំនួន២ដ៏ដូចជាតំបន់និងរដ្ឋចំនួនប្រាំដទៃទៀតដែលត្រូវបានកំណត់ថាជាតំបន់អាទិទេពសម្រាប់ប្រតិបត្តិការមនុស្សធម៌។ លោក ហ៊ុន សែន បានស្វាគមន៍ចំពោះកិច្ចសហប្រតិបត្តិការរបស់ក្រុមប្រឹក្សារដ្ឋបាលរដ្ឋ សម្រាប់យុទ្ធនាការផ្តល់ជំនួយមនុស្សធម៌ និងការចាក់វ៉ាក់សាំងនៅក្នុងតំបន់សាកល្បង ដែលអាចនឹងពង្រីកជាជំហានៗទៅកាន់តំបន់ផ្សេងៗទៀតនាពេលអនាគត។ពាក់ព័ន្ធនឹងកិច្ចប្រជុំពិគ្រោះយោបល់ស្តីពីជំនួយមនុស្សធម៌នៅប្រទេសមីយ៉ាន់ម៉ា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២០ នៅរាជធានីភ្នំពេញ លោក Min Aung Hlaing បានបញ្ជាក់ថាប្រធានក្រុមការងារមីយ៉ានម៉ាសម្រាប់ការសម្របសម្រួលជំនួយមនុស្សធម៌នឹងដឹកនាំគណៈប្រតិភូមកចូលរួមនៅក្នុងកិច្ចប្រជុំនេះ។លោកគិនភាប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា និយាយថាជំនួបរវាងលោក ហ៊ុន សែន និងនាយឧត្តមសេនីយ៍ Min Aung Hlaing កាលពីព្រឹកម្សិលមិញនេះត្រូវបានបែងចែកជាពីរផ្នែក។លោកបន្តថា៖ «ខ្ញុំគិតថា ផ្នែកទីមួយគឺសម្តេច (លោក ហ៊ុន សែន) បានជួបជាមួយឧត្តមសេនីយ៍ Min Aung Hlaing ដើម្បីពង្រឹង ឬបង្កើនការយល់ដឹងរវាងថ្នាក់ដឹកនាំទាំងពីរ ក៏ដូចជាពង្រឹងទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងមីយ៉ាន់ម៉ា។ ផ្នែកទីពីរ គឺសម្តេចចង់ឲ្យមានការយោគយល់ខ្លះក្នុងនាមជាប្រធានអាស៊ាននៅឆ្នាំនេះ ព្រោះនៅសប្តាហ៍ទីពីរនៃខែនេះ សម្តេចនឹងទៅចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក ហើយមីយ៉ាន់ម៉ានឹងមិនចូលរួមកិច្ចប្រជុំកំពូលនេះទេ»។លោកថាលោក ហ៊ុន សែន ចង់ឲ្យមីយ៉ាន់ម៉ាយល់អំពីតួនាទីនិងជំហររបស់កម្ពុជាក៏ដូចជាអាស៊ានឲ្យបានច្បាស់លាស់លើបញ្ហានយោបាយ និងវិបត្តិនៅមីយ៉ាន់ម៉ា។ដូចសព្វមួយដង កម្ពុជា ជាពិសេសលោក ហ៊ុន សែន ផ្ទាល់ចង់ឃើញមីយ៉ាន់ម៉ាវិលទៅកាន់ប្រទេសអាស៊ានទាំង១០។ប៉ុន្តែលក្ខខណ្ឌសំខាន់គឺមីយ៉ាន់ម៉ាត្រូវតែអនុវត្តការឯកភាពគ្នាដែលរហូតមកដល់ពេលនេះមិនមានការរីកចម្រើនគួរឲ្យកត់សម្គាល់នោះទេ៕KhmerTime