អ៊ុយក្រែន​​​ចោទ​រុស្ស៊ី​ថា​ច​ង់​បាន​​ការ​បិទផ្លូវ​​សេដ្ឋ​កិច្ច​ទាំងស្រុង

អ៊ុយក្រែន​ចោទ​រុស្ស៊ី​ថា​ចង់​បិទ​សេដ្ឋកិច្ច​ក្រុង​គៀវ​ទាំងស្រុង​តាម​រយៈ​ការ​គ្រប់គ្រង​តំបន់​សមុទ្រ​ខ្មៅ។នៅក្នុងបទសម្ភាសន៍ជាមួយកម្មវិធី៦០Minutesរបស់ប្រទេសអូស្ត្រាលីដែលត្រូវបានចាក់ផ្សាយកាលពីថ្ងៃទី០២ឧសភាប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បាននិយាយថា អ៊ុយក្រែនអាចបាត់បង់គ្រាប់ធញ្ញជាតិរាប់សិបលានតោនដោយសារតែរុស្ស៊ីបានបិទកំពង់ផែនៅក្នុងតំបន់សមុទ្រខ្មៅនៃប្រទេសគៀវ។លោកZelenskyបានចោទប្រកាន់ថា”ភាគីរុស្ស៊ីមិនអនុញ្ញាតឱ្យនាវាចូលនិងចេញទេ (កំពង់ផែអ៊ុយក្រែន) ។ ពួកគេគ្រប់គ្រងតំបន់សមុទ្រខ្មៅ។ រុស្ស៊ីចង់បិទសេដ្ឋកិច្ចរបស់យើងទាំងស្រុង” ។លោក​បាន​ព្រមាន​ថាការ​បរាជ័យ​របស់​អ៊ុយក្រែន​ក្នុង​ការ​ដក​គ្រាប់​ធញ្ញជាតិ​ចេញ​ពី​សមុទ្រ​ខ្មៅ​អាច​បង្ក​ឱ្យ​មាន​វិបត្តិ​ស្បៀងអាហារ​សកល​ដែល​ប៉ះពាល់​ដល់​អឺរ៉ុប អាស៊ី និង​អាហ្រ្វិក។អ៊ុយក្រែន​ជា​ប្រទេស​នាំ​ចេញ​គ្រាប់​ធញ្ញជាតិនិងអាហារពិភពលោកដ៏សំខាន់។ប្រទេសជាច្រើនពឹងផ្អែកលើការផ្គត់ផ្គង់ស្រូវសាលីរបស់អ៊ុយក្រែន។ យោងតាមស្ថិតិរបស់អង្គការសហប្រជាជាតិក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ រួមជាមួយនឹងប្រទេសរុស្ស៊ី អ៊ុយក្រែនមានចំនួនប្រហែល៣០% នៃការនាំចេញស្រូវសាលីពិភពលោកនិង ២០% នៃការនាំចេញពោតពិភពលោក។មន្ត្រីកម្មវិធីស្បៀងអាហារពិភពលោករបស់អង្គការសហប្រជាជាតិ MartinFrickបាននិយាយថាអង្ករអ៊ុយក្រែនជិត៤.៥លានតោនបច្ចុប្បន្នកំពុងជាប់គាំងនៅក្នុងកំពង់ផែអ៊ុយក្រែន។ភាគីជាច្រើនក៏បានព្រមានអំពីវិបត្តិស្បៀងអាហារនៅក្នុងប្រទេសជាច្រើនផងដែរ ដោយសារតែឥទ្ធិពលនៃសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន។ ការកើនឡើងតម្លៃស្បៀងអាហារ និងការផ្គត់ផ្គង់ដែលរំខានអាចជះឥទ្ធិពលយ៉ាងខ្លាំងដល់សន្តិសុខស្បៀងរបស់ពិភពលោក។អង្គការសហប្រជាជាតិព្រមានថាជម្លោះដែលកំពុងបន្តនៅក្នុងប្រទេសអ៊ុយក្រែនមិនត្រឹមតែបង្កើតវិបត្តិមនុស្សធម៌នាពេលបច្ចុប្បន្នប៉ុណ្ណោះទេ។ប៉ុន្តែក៏ជាការគំរាមកំហែងនាពេលអនាគតផងដែរដោយសារតម្លៃអាហារកើនឡើង និងសមត្ថភាពផលិតធ្លាក់ចុះ៕យោងតាមYahoo News, Newsweek

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky ។រូបភាពAFP