
ប្រជាពលរដ្ឋអំពាវនាវចាត់វិធានការបង្ក្រាបល្បែងស៊ីសងចំណុចក្រោមចំការស្វាយក្នុងភូមិចង្ហោនសង្កាត់ព្រែកត្នោតក្រុងបូកគោខេត្តកំពត
កំពត៖ប្រជាពលរដ្ឋអំពាវនាវដល់លោកស្នងការនិងលោកអភិបាលខេត្តកំពតចាត់វិធានការបង្ក្រាបល្បែងស៊ីសង! ទីតាំងសង្វៀនជល់មាន់និងអាប៉ោងដុះស្លែឈ្មោះនីជា(ម្ចាស់សង្វៀន)បានបើកសង្វៀនបញ្ជល់មាន់និងវង់បៀរ អាប៉ោង ទ្រង់ទ្រាយធំ ដែលកំពុងដំណើរការយ៉ាងរលូនដែលមានផ្លូវចូលពីផ្លូវជាតិចម្ងាយប្រហែលកន្លះគីឡូម៉ែត្រជាប់ផ្លូវរថភ្លើងនៅចំណុចក្រោមចំការស្វាយក្នុងភូមិចង្ហោនសង្កាត់ព្រែកត្នោតក្រុងបូកគោ ខេត្តកំពតដែលបាននឹងកំពុងបើកដំណើរការយ៉ាងរលូនលេងជារាងរាល់ថ្ងៃ ដោយមិនញញើត និងអាជ្ញាធរ និងសមត្ថកិច្ច ក្នុងមូលដ្ឋានឡើយ ដែលផ្ទុយពីគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ទាំង៧ចំណុច របស់រដ្ឋាភិបាលដែលដាក់ចេញដោយក្រសួងមហាផ្ទៃ។ប្រភពពីអ្នកចេញចូលលេងល្បែងស៊ីសងបានលួចខ្សឹបប្រាប់អ្នកសារព័ត៌មានយើងថា៖ ទីតាំងគេបើកលេងជាយូរណាស់មកហើយ ឈ្មោះ នី ជាម្ចាស់សង្វៀន បានរត់ការគ្រប់ច្រកល្ហក ដើម្បីឲ្យអាជ្ញាធរ និងសមត្ថកិច្ច ពាក់ពន្ធ័ ជួយរក្សាភាពស្ងៀមស្ងាត់ ពោលគឺបើកលេងយ៉ាងសេរី ចំពោះ អាជ្ញាធរមានសមត្ថកិច្ចមិនចាំបាច់ព្រួយបារម្ហឡើយ ។
ប្រភពពីប្រជាពលរដ្ឋដែលរស់នៅជិតទីតាំងជល់មាន់នឹងអាប៉ោងបានឲ្យដឹងថា៖ ចំពោះទីតាំងល្បែងស៊ីសងខុសច្បាប់មួយនេះ ពីមួយថ្ងៃទៅមួយថ្ងៃ គេឃើញមានមនុស្សចេញចូល លេងយ៉ាងពពាក់ពពួនគ្នាដោយមិនខ្លាចញញើតអ្វីទាំងអស់ ហាក់បីដូចប្រទេសគ្មានច្បាប់។ពលរដ្ឋមានក្តីបារម្ភព្រោះការបើកសង្វៀនបញ្ជល់មាន់ និងវង់បៀរ អាប៉ោងយ៉ាងគគ្រឹកគគ្រេងនេះបង្កឲ្យមានបទល្មើស ចោរកម្ម លួច ឆក់ ប្លន់ និង អំពើហិង្សាក្នុងគ្រួសារ។ទោះជាយ៉ាងណាក្ដី បងប្អូនប្រជាពលរដ្ឋសំណូមពរដល់អាជ្ញាធរពាក់ព័ន្ធទាំងអស់ មេត្តាមានវិធានការបង្ក្រាបនូវល្បែងស៊ីសង ជល់មាន់ និងអាប៉ោងខាងលើនេះ។ ហើយបងប្អូនប្រពលរដ្ឋ មានសង្ឃឹមនឹងជឿជាក់លើលោក ស្នងការខេត្ដកំពតនិងអភិបាលខេត្តកំពតនឹងមានចំណាត់ការចំពោះករណី ល្បែងស៊ីសងខាងលើនេះ ដើម្បីឲ្យស្របតាម គោលនយោបាយភូមិ ឃុំ មានសុវត្ថិភាពទាំង៧ចំណុច៕នាយរ៉េត
រូបភាពសហការី