ជនជាតិ​​ម៉ាឡេស៊ី៤នាក់ដែល​រងគ្រោះពី​ការបោ​កប្រាស់អោ​យ​ធ្វើការងា​រ​ខុសច្បាប់នៅ​​កម្ពុជា​បានត្រឡប់​ម​កផ្ទះវិញ

ជនជាតិម៉ាឡេស៊ី៤នាក់ក្នុងចំណោម១៦នាក់ដែលអះអាងថាជាជនរងគ្រោះដែលត្រូវគេបោកប្រាស់អោយធ្វើការងារខុសច្បាប់នៅកម្ពុជាបានត្រឡប់មកប្រទេសម៉ាឡេស៊ីវិញហើយកាលពីម្សិលមិញដោយបានជាសះស្បើយពីជំងឺកូវីដ១៩ដែលបានពន្យារពេលត្រឡប់ទៅប្រទេសម៉ាឡេស៊ីវិញជាមួយនឹងជនរងគ្រោះ១២នាក់ផ្សេងទៀត។ក្រសួងការបរទេសម៉ាឡេស៊ីបាននិយាយថា អ្នកទាំងបួនមិនអាចធ្វើដំណើជាមួយ១២ នាក់ផ្សេងទៀតនៅលើជើងហោះហើរត្រឡប់មកវិញនៅថ្ងៃទី១១ខែមេសាដោយសារតែពួកគេមានតេស្តវិជ្ជមានកូវីដ-១៩ មុនពេលចេញដំណើរ។លោក Wisma Putra បាននិយាយនៅក្នុងសារបង្ហោះនៅលើទំព័រ Facebook ផ្លូវការរបស់ខ្លួនកាលពីថ្ងៃពុធថា “ពួកគេត្រូវបានអនុញ្ញាតឱ្យត្រឡប់ទៅប្រទេសម៉ាឡេស៊ីវិញ បន្ទាប់ពីឆ្លងកាត់ការដាក់ឱ្យនៅដាច់ដោយឡែករយៈពេលប្រាំពីរថ្ងៃនៅក្នុងប្រទេសកម្ពុជា ក្រោមការត្រួតពិនិត្យរបស់ស្ថានទូតម៉ាឡេស៊ីនៅទីនោះ”។ក្រសួងការបរទេសក៏បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលកម្ពុជា និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធដែលផ្តល់ដោយស្ថានទូតម៉ាឡេស៊ី ក្នុងការសម្របសម្រួលកិច្ចការពាក់ព័ន្ធនានាដើម្បីឱ្យពួកគេត្រឡប់ទៅប្រទេសកំណើតវិញដោយសុវត្ថិភាព។លើសពីនេះលោកWismaPutraក៏បានណែនាំដល់ប្រជាជនម៉ាឡេស៊ីឱ្យប្រុងប្រយ័ត្នជានិច្ចចំពោះការផ្តល់ការងារនៅបរទេស ដើម្បីធានាថា ពួកគេមិនត្រូវបានចាញ់បោកដោយក្រុមបោកប្រាស់។ ទោះយ៉ាងណាក៏ដោយ ពុំមានការលើកឡើងអំពីស្ថានភាពនៃជនជាតិម៉ាឡេស៊ីរហូតដល់ ១០០ នាក់ ដែលនៅតែជាប់គាំងជាមួយក្រុមឆបោកផ្សេងៗក្នុងប្រទេសកម្ពុជា។ជនរងគ្រោះទាំង ១៦ នាក់បានអះអាងថា ពួកគេត្រូវបានផ្តល់ការងារដ៏គួរឱ្យទាក់ទាញ នៅក្នុងប្រទេសកម្ពុជា ប៉ុន្តែនៅពេលមកដល់ប្រទេសកម្ពុជាពួកគេត្រូវបានគេឃុំឃាំងដូចនៅក្នុងពន្ធនាគារ ហើយបង្ខំឱ្យធ្វើការហៅទូរស័ព្ទទៅកាន់មនុស្សដោយប្រើមធ្យោបាយបោកប្រាស់មួយចំនួនដូចជាការក្លែងបន្លំខ្លួនជាប៉ូលីស។ក្រសួងបាននិយាយថាបេសកកម្មម៉ាឡេស៊ីនៅក្រៅប្រទេសតែងតែត្រៀមខ្លួនជាស្រេចក្នុងការផ្តល់ដំបូន្មានសមស្របលើបញ្ហានេះ ក៏ដូចជាជួយដល់ពលរដ្ឋម៉ាឡេស៊ីដែលជួបការលំបាក៕KhmerTime, Wisma Putra

អ្នកទាំង៤នៅKLIA2។ពួកគេត្រូវបានប៉ូលីសសួរចម្លើយមុនពេលដោះលែងឱ្យត្រឡប់ទៅផ្ទះវិញ។រូបភាពKhmerTime