អ៊ុយ​ក្រែន​-រុស្ស៊ីដោះដូរអ្នក​ទោសសម្រាប់ដំ​ណាក់​កាលទី៥

អ៊ុយក្រែនបាននិយាយថាខ្លួនបានទទួលទាហាន៦០នាក់និងជនស៊ីវិល១៦នាក់នៅក្នុងការដោះដូរអ្នកទោសដំណាក់កាលទី៥របស់ខ្លួនជាមួយទីក្រុងម៉ូស្គូចាប់តាំងពីជម្លោះបានផ្ទុះឡើង។ឧបនាយករដ្ឋមន្ត្រីអ៊ុយក្រែនលោកស្រី Iryna Vereshchuk បាននិយាយនៅលើ Telegram នៅថ្ងៃនេះថា “ក្នុងចំណោមទាហានដែលយើងបានទទួលនៅថ្ងៃនេះមានមន្រ្តីចំនួន១០នាក់ ។លោកស្រីបាននិយាយថា នេះជាការដោះដូរអ្នកទោសលើកទី៥រវាងទីក្រុងគៀវនិងទីក្រុងម៉ូស្គូចាប់តាំងពីថ្ងៃទី២៤ ខែកុម្ភៈនៅពេលដែលរុស្ស៊ីចាប់ផ្តើមប្រតិបត្តិការយោធារបស់ខ្លួននៅអ៊ុយក្រែន។ទោះយ៉ាងណាក៏ដោយ ដូចការដោះដូរអ្នកទោសពីមុនឧបនាយករដ្ឋមន្ត្រីVereshchukមិនបានបង្ហាញពីចំនួនអ្នកទោសរុស្ស៊ីដែលត្រូវប្រគល់នោះទេ។រុស្ស៊ី​មិន​បាន​ធ្វើ​អត្ថាធិប្បាយ​លើ​ការ​ដោះ​ដូរ​អ្នក​ទោស​ចុង​ក្រោយ​នេះ​ទេ។កាល​ពី​សប្តាហ៍​មុនទីក្រុង​គៀវ​បាន​និយាយ​ថាខ្លួន​បាន​បញ្ជូន​អ្នក​ទោស៣០នាក់​មក​វិញ​តាម​បញ្ជា​របស់​ប្រធានាធិបតី Volodymyr Zelensky។ លោក Zelenskyក៏បានស្នើសុំដោះដូរឧកញ៉ា Viktor Medvedchuk ដែលត្រូវបានចាប់ខ្លួនបន្ទាប់ពីគេចចេញពីការឃុំខ្លួនក្នុងផ្ទះដោយជនជាតិអ៊ុយក្រែនត្រូវបានចាប់ខ្លួនដោយភាគីរុស្ស៊ី។ប៉ុន្តែមិនត្រូវបានទទួលយកទេ។កាលពីថ្ងៃទី១៨ខែមេសាភ្នាក់ងារសន្តិសុខរបស់អ៊ុយក្រែនបានចេញផ្សាយវីដេអូដែលបង្ហាញពី Medvedchuk ផ្តល់ជូនប្រធានាធិបតី Vladimir Putin និង Zelensky នូវការផ្លាស់ប្តូរមួយដើម្បីជម្លៀសជនស៊ីវិលនិងកងទ័ពចេញពីទីក្រុងកំពង់ផែ Mariupol ភាគខាងត្បូងអ៊ុយក្រែន។ការដោះដូរអ្នកទោសចុងក្រោយនេះកើតឡើងនៅពេលដែលរុស្ស៊ីបានប្រកាសពីការចាប់ផ្តើមនៃដំណាក់កាលទី២នៃប្រតិបត្តិការរបស់ខ្លួនដើម្បី “រំដោះ” ភាគខាងកើតអ៊ុយក្រែន និងស្ដារជីវិតដោយសន្តិភាព។ ប៉ុន្តែមិនបានស្វែងរកការផ្លាស់ប្តូររបបនៅក្នុងប្រទេសនោះទេ។អភិបាលតំបន់ Lugansk លោក Serhiy Gaidai បាននិយាយថាកងកម្លាំងរុស្ស៊ីបានកាន់កាប់ទីក្រុង Kreminna ភាគខាងកើត។ Kreminna ដែលជាទីក្រុងដែលមានប្រជាជនច្រើនជាង១៨,០០០ស្ថិតនៅចម្ងាយប្រហែល ១០០គីឡូម៉ែត្រភាគអាគ្នេយ៍នៃរដ្ឋធានីគៀវហាក់ដូចជាគោលដៅដំបូងដែលធ្លាក់ក្នុងដំណាក់កាលថ្មីនៃយុទ្ធនាការរបស់រុស្ស៊ី៕យោងតាមAFP

កង​កម្លាំង​អ៊ុយក្រែន​នៅ​តំបន់ Lugansk ភាគ​ខាង​កើត​អ៊ុយក្រែន​កាល​ពី​ថ្ងៃ​ទី០៨ខែ​មីនា។ រូបថត៖ AFP។