កម្ពុជាផ្ត​ល់វ៉ាក់សាំងប្រឆាំង​កូវីដ-១៩ជូនរដ្ឋាភិបា​លវៀតណាម

ប្រមុខរដ្ឋាភិបាលកម្ពុជាសម្តេចហ៊ុនសែនបានសម្រេចបានផ្តល់វ៉ាក់សាំងស៊ីណូហ្វាមចំនួន២០ម៉ឺនដូស ជូនដល់សាធារណៈរដ្ឋប្រជាមានិតវៀតណាមនៅព្រឹកថ្ងៃទី២៩ខែតុលាឆ្នាំ២០២១ខាងមុខនេះ។ពិធីប្រគល់នឹងទទួលប្រព្រឹត្តទៅក្រោមអធិបតីភាពលោកស្រីឱវណ្ណឌីនរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងសុខាភិបាលនិងជាប្រធានគណកម្មការចាក់វ៉ាក់សាំងចំពោះកិច្ចក្នុងក្របខណ្ឌទូទាំងប្រទេស តំណាងដ៏ខ្ពង់ខ្ពស់សម្តេចហ៊ុន សែន ទីតាំងប្រារព្ធពិធីព្រំដែនកម្ពុជា-វៀតណាម (បាវិត- ម៉ុកបាយ)។
សូមជម្រាបជូនថាការសម្រេចផ្ដល់វ៉ាក់សាំងរបស់កម្ពុជាជូនរដ្ឋាភិបាលប្រទេសវៀតណាមខាងលើនេះ គឺជាការបង្ហាញនូវសមានចិត្តមនុស្សធម៌សប្បុរសធម៌របស់សម្តេចហ៊ុន សែន ចំពោះសុខភាព និងសុខមាលភាពប្រជាពលរដ្ឋនៃប្រទេសទាំង២ដែលរស់នៅជាប់ព្រំដែនជាមួយគ្នាក៏ដូចជាប្រជាពលរដ្ឋរស់នៅក្នុងតំបន់។ការផ្ដល់វ៉ាក់សាំងជូនរដ្ឋាភិបាលវៀតណាមនៅពេលនេះ នឹងសំដៅការលើកកម្ពស់ផ្នែកសុខមាលភាពកាន់តែល្អប្រសើរថែមទៀតសម្រាប់ប្រជាជនវៀតណាម ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ក្នុងនាមជាប្រទេសជិតខាងភូមិផងរបងជាមួយគ្នា៕សហការី