អ៊ុយក្រែ​នកំណត់ទីតាំង​សម្រាប់ជំនួ​បរវាងZelensk​yនិងPutin

ទីប្រឹក្សាប្រធានាធិបតីអ៊ុយក្រែនលោកMykhailoPodolyakបាននិយាយថាZelenskyនឹងជួបសមភាគីរុស្ស៊ីលោកPutinបន្ទាប់ពីស្ថានភាពប្រយុទ្ធនៅ Donbassបានបញ្ចប់។ថ្លែងតាមទូរទស្សន៍ថ្ងៃនេះលោក Podolyak បាននិយាយថាយោធារបស់ប្រទេសនេះចាំបាច់ត្រូវរុញច្រានកងកម្លាំងរុស្ស៊ី នៅក្នុងតំបន់ Donbassភាគខាងកើតដើម្បីបង្កើនការចរចារសម្រាប់ប្រធានាធិបតីVolodymyrZelenskyមុនពេលជំនួបជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin អាចប្រព្រឹត្តទៅបាន។ទីភ្នាក់ងារព័ត៌មាន Interfax បានដកស្រង់សម្តីលោក Podolyakថា “អ៊ុយក្រែនបានត្រៀមខ្លួនរួចជាស្រេចសម្រាប់ការប្រយុទ្ធដ៏ធំ។ អ៊ុយក្រែនត្រូវតែឈ្នះជាពិសេសនៅក្នុងDonbass។ហើយនៅពេលដែលវាកើតឡើងអ៊ុយក្រែននឹងមានជំហរចរចាកាន់តែខ្លាំង”។ “បន្ទាប់ពីនោះប្រធានាធិបតីទាំង២នឹងជួបគ្នា”។ប្រទេសរុស្ស៊ីកាលពីថ្ងៃទី២៩ខែមីនាបានប្រកាសការផ្លាស់ប្តូរយុទ្ធសាស្រ្តនៅក្នុងអ៊ុយក្រែនដោយដកខ្លួនចេញពី Kiev និង Chernihiv ដើម្បីផ្តោតលើ “រំដោះ” តំបន់ Donbass នៅភាគខាងកើតអ៊ុយក្រែន។មន្ត្រីអ៊ុយក្រែនបាននិយាយថាការប្រយុទ្ធគ្នាយ៉ាងធ្ងន់ធ្ងរកំពុងកើតឡើងនៅភាគខាងកើតនៃប្រទេស ដោយមានការបាញ់ផ្លោងយ៉ាងខ្លាំងក្លាបានរាយការណ៍ពាសពេញតំបន់ Donbass រួមទាំង Donetsk និង Lugansk ។អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg បានព្រមានថា រុស្ស៊ីទំនងជានឹងបើកការវាយលុកដ៏ធំមួយដើម្បី”ដណ្តើមយកតំបន់ Donbass ទាំងមូល” ដើម្បីបង្កើតច្រករបៀងដីតភ្ជាប់ទៅកាន់ឧបទ្វីបគ្រីមៀ។បន្ទាប់ពីចាប់ផ្តើមប្រតិបត្តិការយោធាពិសេសមួយក្នុងប្រទេសអ៊ុយក្រែនកាលពីថ្ងៃទី២៤ខែកុម្ភៈ ក្រុមបំបែកខ្លួនបាននិយាយថាពួកគេនិងរុស្ស៊ីឥឡូវនេះគ្រប់គ្រង ៩៣% នៃតំបន់ Lugansk និង ៥៤% នៃទីក្រុង Donetsk ។ អ្នកវិភាគវាយតម្លៃថា រុស្ស៊ីនៅមានផ្លូវវែងឆ្ងាយដើម្បីគ្រប់គ្រងតំបន់ទាំងមូលព្រោះនេះជាកន្លែងដែលកងកម្លាំងវរជនបំផុតរបស់អ៊ុយក្រែនប្រមូលផ្តុំនិងមានទីតាំងស្មុគស្មាញ៕យោងតាម Interfax

ប្រធានាធិបតីVolodymyrZelensky(ធ្វេង)និងសមភាគីប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin។រូបភាពGetty