ប្រធានា​ធិបតីPutinប្រហែលជាបាន​តែងតាំ​ងមេបញ្ជាកា​រថ្មីស​ម្រាប់ប្រតិ​​បត្តិការ​​នៅអ៊ុយក្រែន

ប្រធានាធិបតីរុស្ស៊ីលោកVladimirPutinប្រហែលជាបានតែងតាំងមេបញ្ជាការថ្មីសម្រាប់ប្រតិបត្តិការយោធានៅអ៊ុយក្រែនបន្ទាប់ពីផ្លាស់ប្តូរយុទ្ធសាស្ត្រដោយផ្តោតលើអ៊ុយក្រែនភាគខាងកើតជំនួសឲ្យការប្រឈមមុខច្រើនក្នុងពេលតែមួយ។ទូរទស្សន៍BBCបានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី០៩ ខែមេសាថា ប្រធានាធិបតីរុស្ស៊ីលោកVladimirPutinបានតែងតាំងឧត្តមសេនីយ៍AlexanderDvornikovជាមេបញ្ជាការថ្មីនៃប្រតិបត្តិការយោធានៅអ៊ុយក្រែន។ឧត្តមសេនីយ៍Dvornikovអាយុ៦០ឆ្នាំគឺជាមេបញ្ជាការនៃស្រុកយោធាភាគខាងត្បូងនៃប្រទេសរុស្ស៊ី។លោក​មាន​បទពិសោធន៍​ក្នុង​សមរភូមិ​ច្រើន​ពេល​លោកជា​មេបញ្ជាការ​នៃ​យុទ្ធនាការ​យោធា​រុស្ស៊ី​នៅ​ស៊ីរី។ កាលពីខែកញ្ញាឆ្នាំ២០១៥រុស្ស៊ីបានបញ្ជូនកងកម្លាំងយោធាទៅកាន់ប្រទេសស៊ីរីតាមសំណើរបស់ប្រធានាធិបតីស៊ីរី Bashar al-Assad ដើម្បីជួយក្នុងការប្រយុទ្ធប្រឆាំងនឹងក្រុមភេរវករនិងអង្គការជ្រុលនិយម។ Dvornikov បានដឹកនាំប្រតិបត្តិការនៅទីនោះពីខែកញ្ញា២០១៥ដល់ខែមិថុនា២០១៦។ ក្រោមការបញ្ជារបស់ឧត្តមសេនីយ Dvornikov យន្តហោះរុស្ស៊ីបានជួយកងទ័ពស៊ីរី និងសម្ព័ន្ធមិត្តក្នុងការឡោមព័ទ្ធនិងដណ្តើមកាន់កាប់ទីក្រុងAleppo វិញក្នុងខែធ្នូ ឆ្នាំ ២០១៦។យោងតាមមន្ត្រីលោកខាងលិចប្រទេសរុស្ស៊ីបានជំនួសមេបញ្ជាការប្រតិបត្តិការនៅអ៊ុយក្រែន បន្ទាប់ពីបានកែសម្រួលយុទ្ធសាស្ត្ររបស់ខ្លួនដោយផ្តោតលើអ៊ុយក្រែនភាគខាងកើតជំនួសឱ្យការរីករាលដាលនៅលើរណសិរ្សផ្សេងៗគ្នាជាច្រើនក្នុងពេលតែមួយ។ការតែងតាំងមេបញ្ជាការថ្មីអាចជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ទីក្រុងម៉ូស្គូដើម្បីបង្កើតយុទ្ធសាស្ត្រស្អិតរមួតបន្ថែមទៀតក្នុងចំណោមអង្គភាពប្រយុទ្ធ។ប្រទេសរុស្ស៊ីបានចាប់ផ្តើមប្រតិបត្តិការយោធានៅក្នុងប្រទេសអ៊ុយក្រែនកាលពីថ្ងៃទី២៤ខែកុម្ភៈជាមួយនឹងសេចក្តីថ្លែងការណ៍ថាខ្លួនបានវាយប្រហារតែគោលដៅយោធាអ៊ុយក្រែនជាមួយនឹងអាវុធដែលមានភាពជាក់លាក់ខ្ពស់ក្នុងគោលបំណង “គ្មានយោធា”និង “ផ្តាច់ការហ្វាស៊ីសនិយម” ប្រទេសជិតខាង។ជាងមួយខែចាប់តាំងពីការចាប់ផ្តើមនៃប្រតិបត្តិការនេះក្រសួងការពារជាតិរុស្ស៊ីនៅចុងខែមីនាបានប្រកាសថាខ្លួនបានបញ្ចប់ប្រតិបត្តិការដំណាក់កាលទី១ ហើយបានផ្លាស់ប្តូរការយកចិត្តទុកដាក់របស់ខ្លួនទៅ “រំដោះ” តំបន់ផ្តាច់ខ្លួនDonbassនៅភាគខាងកើត។រុស្ស៊ីបានដកកងកម្លាំងរបស់ខ្លួនទាំងអស់ចេញពីតំបន់ក្បែររដ្ឋធានីគៀវខណៈពេលដែលចាប់ផ្តើមប្រមូលផ្តុំកម្លាំង និងកម្លាំងបាញ់របស់ខ្លួននៅក្នុងតំបន់ភាគខាងកើត។មន្ត្រីអ៊ុយក្រែនក៏ដូចជាយោធាលោកខាងលិច បាននិយាយថាអ៊ុយក្រែនភាគខាងកើត នឹងក្លាយជារណសិរ្សដ៏កាចសាហាវថ្មីមួយបន្ទាប់ពីទីក្រុងម៉ូស្គូបរាជ័យក្នុងការសម្រេចបាននូវគោលដៅរបស់ខ្លួនក្នុងការគ្រប់គ្រងរដ្ឋធានីគៀវ។ អ្នកខ្លះប្រកែកថាការដកខ្លួនរបស់រុស្ស៊ីចេញពីតំបន់ក្បែរទីក្រុងគៀវ អាចគ្រាន់តែជាការបណ្ដោះអាសន្នដើម្បីងាយស្រួលធ្វើសេចក្តីប្រកាសជ័យជម្នះផ្នែកយោធា មុនពេលខួបនៃជ័យជំនះលើទិវាណាស៊ីនិយមនៅថ្ងៃទី០៩ឧសភា។វិមានក្រឹមឡាំងនៅសប្តាហ៍នេះបានគូសបញ្ជាក់អំពីសេណារីយ៉ូដែលប្រតិបត្តិការយោធាក្នុងប្រទេសអ៊ុយក្រែនអាចបញ្ចប់ក្នុងប៉ុន្មានថ្ងៃខាងមុខ ដោយសាររុស្ស៊ីសម្រេចបាននូវគោលដៅរបស់ខ្លួនឬតាមរយៈការចរចារវាងភាគីទាំង២។ខាងអ៊ុយក្រែន ប្រធានាធិបតីVolodymyrZelenskyកាលពីម្សិលមិញក៏បានថ្លែងថាក្រុងកៀវតែងតែបើកចំហចំពោះការចរចាហើយចាត់ទុកនេះជាជម្រើសតែមួយគត់ដើម្បីដោះស្រាយជម្លោះបច្ចុប្បន្នជាមួយរុស្ស៊ី។ ម៉្យាងវិញទៀតលោកបានសង្កត់ធ្ងន់ថាអ៊ុយក្រែនក៏ត្រៀមខ្លួនជាស្រេចសម្រាប់ការប្រឈមមុខនឹងបញ្ហានៅបូព៌ានាពេលខាងមុខ។លោកZelenskyបាននិយាយថា”ថ្ងៃនេះអ៊ុយក្រែនគ្មានជម្រើសអ្វីក្រៅពីអង្គុយនៅតុចរចា…៕យោងតាមHill

ប្រធានាធិបតីរុស្ស៊ីPutin(ឆ្វេង) និងឧត្តមសេនីយ Alexander Dvornikov ក្នុងព្រឹត្តិការណ៍មួយនៅវិមានក្រឹមឡាំងឆ្នាំ ២០១៦។ រូបថត៖ AP។