លោក​ហ៊ុនម៉ានីចូលរួ​មក្នុងពិធីបុណ្យដារលា​នប្រពៃណីកសិ​ករខ្មែរ

កំពង់ឆ្នាំង៖លោកហ៊ុនម៉ានីតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ស្ពឺនិងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅថ្ងៃទី១០ខែមេសាឆ្នាំ២០២២បានថ្លែងថ្ងៃនេះខ្ញុំមានសេចក្តីរីករាយដែលបានចូលរួមក្នុងពិធីបុណ្យដារលានប្រពៃណីកសិករខ្មែរដែលបានសម្របសម្រួលរៀបចំដោយអាជ្ញាធរខេត្តនិងវេទិកាសន្តិភាពកម្ពុជា នៅស្រុកកំពុងលែង ខេត្តកំពង់ឆ្នាំង។លោកបន្តថាក្រៅពីបានចូលរួមអបអរសាទរដល់ប្រជាពលរដ្ឋយើង ដែលបានប្រមូលទិន្នផលជាទីគាប់ចិត្តនាពេលនោះ ខ្ញុំក៏បានចូលរួមស្វាគមន៍យ៉ាងកក់ក្តៅចំពោះសមាជិក សមាជិកានៃវេទិកាសន្តិភាពកម្ពុជា ដែលបានសហការនិងចូលរួមជាមួយអាជ្ញាធរមូលដ្ឋានក្នុងការរៀបចំពិធី ដ៏មានអត្ថន័យនេះ ដើម្បីត្រៀមអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខ។ ដូចដែលយើងទាំងអស់គ្នាបានដឹងហើយថា គណបក្សប្រជាជនកម្ពុជា ជាពិសេសសម្តេចប្រធានគណបក្ស តែងបើកចិត្តទូលាយឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរគ្រប់និន្នាការដែលមានឆន្ទ:ស្មោះត្រង់ចូលរួមតាមគ្រប់លទ្ធភាពក្នុងការអភិវឌ្ឍជាតិនិងមាតុភូមិដែលស្មារតីនេះបានឆ្លុះបញ្ចាំងពីបុព្វហេតុរបស់គណបក្សក្នុងការបង្រួបបង្រួមជាតិ ច្បាមឲ្យខាងតែបាននូវសន្តិភាព ដែលយើងទាំងអស់គ្នា បាន និងកំពុងទទួលផល។ តទៅមុខ យើងទាំងអស់គ្នា មិនថា មាននិន្នាការអ្វី ត្រូវរួមគ្នាឲ្យតម្លៃ និងការពារជាដាច់ខាតនូវសន្តិភាព ដែលយើងកំពុងតែមាននេះ។ ការរួមគ្នា ជាមួយនឹងបុព្វហេតុដ៏ថ្លៃថ្លានេះ ជាវិធីតែមួយគត់ ដែលយើងត្រូវបន្តទៅថ្ងៃអនាគត៕សហការី