
ករណីឆ្លងថ្មី៣៣នាក់ជាប្រភេទអូមីក្រុងទាំងអស់ជាសះស្បើយថ្មី២២នាក់និងមិនមានករណីស្លាប់ថ្មី
ថ្ងៃចេញផ្សាយៈ April 10, 2022
រហូតដល់ថ្ងៃទី១០មេសា២០២២យើងរកឃើញករណីជំងឺកូវីដ-១៩សរុបចំនួន៣៣នាក់(ឆ្លងសហគមន៌: ៣៣នាំចូល០នាក់)និងមានជាសះស្បើយ២២នាក់ ។ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកើន១៣៥៩៤៧ និងចំនួនជាសះស្បើយសរុបកើន១៣២៦១៨នាក់និងស្លាប់ថ្មី០នាក់ (មិនបានចាក់វ៉ាក់សាំង០នាក់)សរុបស្លាប់៣០៥៥នាក់ ។សូមបន្តអនុវត្តន៍៣កុំ៣ការពារនិងទោះបានចាក់វ៉ាក់សាំងគ្រប់ដូសឬដូសជំរុញក៏ដោយ ។សូមបញ្ជាក់ថាប្រទេសយើងរកឃើញករណីជំងឺកូវីដ-១៩ដំបូងបំផុតនៅថ្ងៃទី ២៧ មករា ២០២០ ។
ព័ត៌មានបន្ថែមសូមទាក់ទងលេខ១១៥