សាក្សីរូបនេះបានប្រាប់ពីពេលដែលស្ថានីយ៍រថភ្លើងអ៊ុយក្រែនត្រូវគ្រាប់រ៉ុក្កែត
គ្រាប់រ៉ុក្កែតបានធ្លាក់ខណៈដែលស្ថានីយ៍ Kramatorskប្រមូលផ្តុំទៅដោយមនុស្សរង់ចាំជម្លៀស ដោយបានសម្លាប់មនុស្សជាង៥០នាក់និងបង្កភាពចលាចល។Nathan Mookបុគ្គលិកជំនួយមកពីWorld Central Kitchen កំពុងចែកអាហារដល់ប្រជាជនដែលកំពុងរង់ចាំការជម្លៀសនៅព្រឹកថ្ងៃទី០៨ ខែមេសានៅស្ថានីយ៍ Kramatorsk ក្នុងទីក្រុងដែលមានឈ្មោះដូចគ្នាក្នុងតំបន់Donetsk ភាគខាងកើតអ៊ុយក្រែននៅពេលដែលគាត់ស្រាប់តែលឺសម្លេងដ៏ធំ។លោក Mook បាននិយាយថា៖ «គ្រាន់តែ២នាទីបន្ទាប់ពីបើករថយន្តកាត់កន្លែងនោះខ្ញុំមានអារម្មណ៍ភ្ញាក់ផ្អើលបន្ទាប់មកមានការផ្ទុះ។ “បុគ្គលិកម្នាក់នៃក្រុមរបស់ខ្ញុំដែលឈរនៅឃ្លាំងបាននិយាយថាគាត់បានឃើញប្រព័ន្ធការពារដែនអាកាសអ៊ុយក្រែនស្ទាក់ចាប់កាំជ្រួច”។លោក Oleksandr Honcharenk អភិបាលក្រុង Kramatorsk បាននិយាយថាគ្រាប់រ៉ុក្កែតផ្សេងទៀតបានចុះចតនៅទីលាននៅស្ថានីយ៍ Kramatorsk នៅម៉ោងប្រហែល ១០:៣០ព្រឹក។ហ្វូងមនុស្សប្រហែល៤,០០០នាក់កំពុងរង់ចាំរថភ្លើងដំបូងដើម្បីជម្លៀសទៅកាន់កន្លែងមានសុវត្ថិភាពនៅភាគកណ្តាលនិងភាគខាងលិចអ៊ុយក្រែនដោយភ័យខ្លាចថាកងកម្លាំងរុស្ស៊ីរៀបនឹងបើកការវាយលុកដ៏ធំមួយនៅភាគខាងកើត។ មនុស្សយ៉ាងតិច៥២នាក់បានស្លាប់ និងជិត១០០នាក់រងរបួសក្នុងការវាយប្រហារនេះ។ពេលដែលស្ថានីយ៍រថភ្លើងKramatorskត្រូវបានវាយប្រហារដោយរ៉ុក្កែតមនុស្សជាច្រើនដែលមានវត្តមានគិតថាវាជាសុបិនអាក្រក់។Nastyaបាននិយាយថា”ខ្ញុំគ្រាន់តែចាំថាមានសម្លេងឮខ្លាំងនិងមានអ្វីមួយធ្លាក់ដូចជាគ្រាប់ផ្លោងឬគ្រាប់រ៉ុក្កែតមនុស្សក្រាបនៅលើដី។ នោះហើយជាអ្វីដែលខ្ញុំចាំបានថាវាជាសុបិនអាក្រក់”Nastya អាយុ១៧ឆ្នាំកំពុងរង់ចាំរថភ្លើងនៅ Kramatorskស្ថានីយ៍ដើម្បីទៅគៀវបានរៀបរាប់។ “អ្វីៗបានចាប់ផ្តើមឆេះគ្រប់គ្នាភ័យស្លន់ស្លោ។”ស្ត្រីម្នាក់ឈ្មោះ Ludmila បាននិយាយថា នាងភ័យខ្លាចដោយការវាយប្រហារហើយមិនចង់ចាំពេលនោះទៀតទេ។ Nastyaបាននិយាយថា”មនុស្សបានយំហើយមិនដឹងថាត្រូវរត់ឬលាក់ខ្លួននៅឯណា”។”មានរថយន្តពន្លត់អគ្គីភ័យជាច្រើនគ្រឿងរថយន្តសង្គ្រោះ។កន្លែងកើតហេតុមានភាពវឹកវរមានមនុស្សរត់គ្រប់ទិសទី។ នៅជិតច្រកចូលស្ថានីយ៍រថយន្តត្រូវបានភ្លើងឆេះហើយហាក់ដូចជាមាននរណាម្នាក់បានស្លាប់នៅទីនោះ។ ពួកគេមិនមានពេលវេលាគ្រប់គ្រាន់ទេ។ បុរសម្នាក់ឈ្មោះ Oleksandr Kachura ដែលបានមកដល់ស្ថានីយ៍រថភ្លើង Kramatorsk ភ្លាមៗបន្ទាប់ពីរ៉ុក្កែតបានធ្លាក់។ដោយឮអំពីការវាយប្រហារ មនុស្សជាច្រើនបានទៅស្ថានីយ៍រថភ្លើងKramatorskដោយព្យាយាមទាក់ទងអ្នកគ្រប់គ្រងដើម្បីស្វែងរកព័ត៌មានអំពីមនុស្សជាទីស្រឡាញ់របស់ពួកគេ។ បុរសម្នាក់បាននិយាយថាគាត់បានឃើញអីវ៉ាន់ម្តាយគាត់ក្នុងវ៉ាលីក្នុងបន្ទប់ទទួលភ្ញៀវ។ប៉ុន្តែរកមិនទាន់ឃើញម្តាយនៅឡើយទេ។បុរសម្នាក់នេះបាននិយាយថា៖ «ម៉ាក់មិនលើកទូរស័ព្ទទេ។ ខ្ញុំកំពុងព្យាយាមហៅទៅ។ប៉ុន្តែមិនមានចម្លើយទេ»។ជនរងគ្រោះដែលរងរបួសបន្ទាប់ពីការបំផ្ទុះគ្រាប់បែកនៅស្ថានីយរថភ្លើង Kramatorsk ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យក្នុងស្រុកនិងមន្ទីរពេទ្យក្រុងលេខ៣។សាច់ញាតិជាច្រើននាក់ក៏បានប្រមូលផ្តុំគ្នានៅទីនេះដើម្បីរង់ចាំដំណឹង។ ស្ត្រីម្នាក់បាននិយាយថាកូនប្រុសរបស់គាត់បានរងរបួសក្នុងការវាយប្រហារនេះហើយកំពុងរង់ចាំការវះកាត់។ប្រធានាធិបតីអ៊ុយក្រែនលោកVolodymyrZelenskyបានចោទប្រកាន់កងកម្លាំងរុស្ស៊ីថាបានបាញ់មីស៊ីលផ្លោងយុទ្ធសាស្ត្រ Tochka-U ចំនួន២នៅស្ថានីយ៍ Kramatorsk ដោយពណ៌នាថាវាជា “ឧក្រិដ្ឋកម្មសង្គ្រាម”និងទាមទារឱ្យមានការឆ្លើយតបយ៉ាងខ្លាំងពីពិភពលោក។វិមានក្រឹមឡាំងបានបដិសេធការចោទប្រកាន់នេះដោយនិយាយថាយោធារុស្ស៊ីមិនមានគម្រោងធ្វើសង្គ្រាមនៅទីក្រុង Kramatorsk នៅថ្ងៃទី០៨ខែមេសានោះទេ។ ក្រសួងការពារជាតិរុស្ស៊ីក៏បានចេញសេចក្តីថ្លែងការណ៍មួយដោយបញ្ជាក់ថា កងកម្លាំងរបស់ខ្លួនមិនបានអនុវត្តការវាយឆ្មក់នោះទេ។រុស្ស៊ីបានបញ្ជាក់ម្តងហើយម្តងទៀតថា ខ្លួនមិនវាយប្រហារលើគោលដៅជនស៊ីវិលទេគឺផ្តោតតែលើការបំផ្លាញទីតាំងយោធាអ៊ុយក្រែនក្នុងអំឡុងពេលប្រតិបត្តិការប៉ុណ្ណោះ៕យោងតាម Sky News, BBC
ទាហានអ៊ុយក្រែនដឹកសាកសពបន្ទាប់ពីការបាញ់ផ្លោងរបស់រុស្ស៊ីនៅស្ថានីយរថភ្លើងក្នុងក្រុង Kramatorsk ប្រទេសអ៊ុយក្រែន នៅថ្ងៃសុក្រ ទី០៨ ខែមេសា ឆ្នាំ២០២២។ (AP/Andriy Andriyenko)