លោកហ៊ុនម៉ានី៖“…ឯកឧត្តម​ឈរទៅ​មុខតែ​ប​ន្តិចទៀតទៅ​បានម្លប់ត្រ​ជាក់​ហើយ…”

ខ្ញុំថាសម្រាប់ខ្ញុំ ប្រសិនបើពុក ម៉ែ មា មីង បងប្អូនអាចនៅក្រោមពន្លឺថ្ងៃបាន ខ្ញុំក៏អាចនៅជាមួយគ្នាបានដែរ។ ថ្ងៃនេះ ខ្ញុំទៅវិញទេដែលមានកិត្តិយស មានឱកាស និងមានក្តីសោមនស្សរីករាយដែលបានជួបជាមួយ លោកយាយ លោកតា ពុក ម៉ែ មា មីង បងប្អូននៅខេត្តក្រចេះនាព្រឹកនេះ។
ឆ្លៀតឱកាស​នេះ​ ខ្ញុំសូមអរគុណក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ដែលបានសហការជាមួយអាជ្ញាធរខេត្តក្រចេះដើម្បីរៀបចំកម្មវិធីពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃនៅខេត្តក្រចេះដែលជានិច្ចកាលក្រុមការងារគ្រូពេទ្យយើងតែងតែចុះពិនិត្យព្យាបាលប្រជាពលរដ្ឋរាល់ពេលសម្រាកចុងសប្តាហ៍តាមបណ្តារាជធានីខេត្ត មិនថាជិត ឬឆ្ងាយ ដែលសរុបមកមិនតិចជាង៥៥០ ដងនោះទេ។ ខ្ញុំពិតជាសូមកោតសរសើរ និងសូមថ្លែងអំណរគុណចំពោះ ការលះបង់ ការចែករំលែក ការខ្វល់ខ្វាយពីសុខទុក្ខនិងសុខុមាលភាពរបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស។ពួកយើងទាំងអស់គ្នាមិនដែលទៅណាចោលប្រជាជនទេ។ កាលៈទេសៈកាន់តែលំបាក ពួកយើងកាន់តែនៅក្បែរជាមួយពុក ម៉ែ មា មីង បងប្អូន៕សហការី