
លោកហ៊ុនម៉ានី៖ថ្ងៃនេះខ្ញុំសូមជូនកម្រងសំណួរជូនបងប្អូនប្រជាពលរដ្ឋខ្មែរដើម្បីត្រិះរិះពិចារណា
តើកម្ពុជាធ្លាប់ត្រូវបានគេប៉ុនប៉ងរៀបចំបដិវត្តន៍ពណ៌ដែរឬទេ? តើបដិវត្តន៍ពណ៌ជាអ្វី? តើអ្នកណាជាអ្នកប៉ុនប៉ងធ្វើបដិវត្តន៍ពណ៌ទាំងនោះ? តើនរណាដែលនៅពីក្រោយ ឬសម្របសម្រួលបរិយាកាសឲ្យមានបដិវត្តន៍ពណ៌នៅកម្ពុជា? តើមានអំណះអំណាងអ្វីខ្លះដែលបង្ហាញច្បាស់ៗ ស្តែងៗពីគម្រោងធ្វើបដិវត្តន៍ពណ៌នៅកម្ពុជាដែរឬទេ?តើអង្គការចាត់តាំងរបស់បដិវត្តន៍ពណ៌នៅមានបន្តនៅកម្ពុជាទៀតដែរឬទេ? កម្ពុជាធ្លាប់ត្រូវបានគេសាកល្បង ញុះញង់ គ្រប់បែបគ្រប់សណ្ឋាន រួមទាំងការប៉ុនប៉ងធ្វើបដិវត្តន៍ពណ៌ជាច្រើនលើកច្រើនសារទៀតផង។ រហូតមកទល់ពេលនេះ ក៏នៅតែមានការប៉ុនប៉ងនានាក្នុងន័យជ្រៀតចូលឲ្យបានក្នុងកិច្ចការដឹកនាំប្រទេសបង្កការចលាចល ឬផ្តួលរំលំប្រទេសជាដើមមិនថាក្នុងរូបភាពជាគណបក្សប្រឆាំងក្តី ជាកម្លាំងសហគមនានាក្តី ជាកម្លាំងសារព័ត៌មានក្តី ឬតាមរូបភាពជាអង្គការសមាគមក្តី។ កម្ពុជាមានបទពិសោធន៍នៃមេរៀនជូរចត់ រងគ្រោះច្រើនពេកហើយចេញពីការជ្រៀតជ្រែកទាំងអស់នេះ។យើងនឹងមិនអនុញាតិអោយប្រជាជនរងទុក្ខលំបាកដូចអតីតកាលដ៏ជូរចត់កាលពីមុននោះទេ។កម្មវិធីសំណេះសំណាលជាមួយរចនាសម្ព័ន្ធគណៈចលនាមហាជនខេត្តស្ទឹងត្រែង