ហេតុផល​ដែល​អាល្លឺម៉ង់ស្ទាក់ស្ទើរក្នុងកា​រផ្តល់ឱ្យអ៊ុយ​​ក្រែននូវរ​ថក្រោះទំនើ​បចំនួន​១០០

អធិការបតីអាល្លឺម៉ង់OlafScholzបានពន្យល់ពីមូលហេតុដែលអាល្លឺម៉ង់ពន្យារពេលធ្វើការសម្រេចចិត្តបរិច្ចាគរថក្រោះចំនួន១០០ដល់អ៊ុយក្រែនក្នុងអំឡុងពេលសង្រ្គាមជាមួយរុស្ស៊ី។Politicoបានរាយការណ៍ថាអធិការបតីអាល្លឺម៉ង់Scholzកំពុងពន្យារពេលការសម្រេចចិត្តដើម្បីជួយរថក្រោះទំនើបដល់អ៊ុយក្រែនក្នុងបរិបទនៃសង្រ្គាមរវាងគៀវនិងរុស្ស៊ីដែលឈានចូលដល់សប្តាហ៍ទី០៧របស់ខ្លួន។ផែនការនេះត្រូវបានលើកកម្ពស់ដោយអធិការបតីរងនិងជារដ្ឋមន្ត្រីសេដ្ឋកិច្ចអាល្លឺម៉ង់ Robert Habeck និងរដ្ឋមន្ត្រីការបរទេស Annalena Baerbock ។ សមាជិក​គណបក្ស​បៃតង​២នាក់​នៃ​សម្ព័ន្ធ​កាន់​អំណាច​របស់​លោក Scholz បាន​អំពាវនាវ​សុំ​ជំនួយ​ដល់​អ៊ុយក្រែន​​ជាមួយ​នឹង​រថក្រោះ​ចំនួន១០០។ការសម្រេចចិត្តចុងក្រោយលើជំនួយត្រូវបានគេរំពឹងថានឹងធ្វើឡើងនៅសប្តាហ៍នេះ ចំពេលមានការរំពឹងទុកដោយប្រទេសអាល្លឺម៉ង់និងលោកខាងលិចថាយុទ្ធនាការយោធារបស់រុស្ស៊ីនៅអ៊ុយក្រែនអាចអូសបន្លាយរយៈពេលជាច្រើនខែឬរាប់ឆ្នាំ។ទោះបីជាយ៉ាងណាក៏ដោយ លោក Scholz បាននិយាយថា ប្រទេសអាល្លឺម៉ង់ចាំបាច់ត្រូវឈានដល់ការឯកភាពជាមួយសម្ព័ន្ធមិត្តលោកខាងលិចរបស់ខ្លួនលើបញ្ហានេះ មុនពេលផ្តល់ឧបករណ៍យោធាធុនធ្ងន់បែបនេះដល់អ៊ុយក្រែន។អធិការបតី Scholz បានប្រាប់សភាអាល្លឺម៉ង់ នៅពេលសួរអំពីការប្រគល់រថក្រោះថា”យើងកំពុងរៀបចំអ្វីៗគ្រប់យ៉ាងឱ្យបានត្រឹមត្រូវនិងសមហេតុផល” ។ លោកបានបន្ថែមថាវាជារឿងសំខាន់សម្រាប់អាល្លឺម៉ង់ក្នុងការធ្វើការជាមួយដៃគូសហភាពអឺរ៉ុប និងអង្គការណាតូរបស់យើងដើម្បីធានាថា”ជំនួយយោធារបស់យើងអនុវត្តតាមយន្តការដូចគ្នា ហើយថាគ្មាននរណាម្នាក់ប្រញាប់ប្រញាល់ឆ្ពោះទៅមុខនោះទេរួមទាំងប្រទេសអាល្លឺម៉ង់ផងដែរ”។លោកបាននិយាយថា”ខ្ញុំជឿថាអាល្លឺម៉ង់នឹងធ្វើកំហុសយ៉ាងធ្ងន់ធ្ងរក្នុងការទទួលយកតួនាទីពិសេសមួយ ហើយដើរលើផ្លូវពិសេសមួយ(ទាក់ទងនឹងសង្រ្គាមរុស្ស៊ី-អ៊ុយក្រែន)”។មុននេះ មន្ត្រីអាល្លឺម៉ង់បានច្រានចោលជម្រើសនៃការផ្តល់ឧបករណ៍យោធាដ៏ស្មុគស្មាញរបស់អ៊ុយក្រែនដូចជារថក្រោះ ដល់ទីក្រុងគៀវបើទោះបីជាពួកគេធ្លាប់បានធ្វើការផ្លាស់ប្តូរជាប្រវត្តិសាស្ត្រនៃការផ្ទេរកាំជ្រួចប្រឆាំងរថក្រោះ និងកាំជ្រួចប្រឆាំងយន្តហោះទៅកាន់អ៊ុយក្រែនក៏ដោយ។អាល្លឺម៉ង់ជឿជាក់ថាជាមួយនឹងឧបករណ៍ដូចជារថក្រោះវានឹងចំណាយពេលច្រើនសប្តាហ៍ឬច្រើនខែដើម្បីបណ្តុះបណ្តាលទាហានអ៊ុយក្រែនឱ្យប្រើពួកគេ។ដោយមើលឃើញថាសង្រ្គាមអាចអូសបន្លាយយូរជាងនេះទៅទៀតលោកខាងលិចបានចាប់ផ្តើមពិចារណាផ្តល់អាវុធដល់អ៊ុយក្រែនដែលអាចប្រើក្នុងដំណាក់កាលក្រោយនៃអរិភាព។ការ​ស្ទាក់​ស្ទើរ​របស់​លោក Scholz ហាក់​ទទួល​រង​ការ​រិះគន់​ពី​ភាគី​ក្នុង​សម្ព័ន្ធ​កាន់​អំណាច។ ពួកគេ​ប្រកែក​ថាអាល្លឺម៉ង់​ត្រូវ​បង្ហាញ​ភាព​ជា​អ្នកដឹកនាំ​ក្នុង​សហភាព​អឺរ៉ុប និង​អង្គការ​ណាតូហើយ​មិន​គួរ​ដើរ​ក្រោយ​ប្រទេស​ដទៃ​ទៀត​ទេ។ខណៈពេលដែលរដ្ឋាភិបាលឆេកត្រូវបានគេជឿថាបានបញ្ជូនរថក្រោះសម័យសូវៀតដែលធ្លាប់ស្គាល់ជាមួយយោធាអ៊ុយក្រែននោះរថក្រោះអាល្លឺម៉ង់ប្រសិនបើមានជំនួយនោះនឹងបង្ហាញពីកម្រិតនៃអាវុធធុនធ្ងន់ដែលលោកខាងលិចបានផ្លាស់ប្តូរទៅកាន់អ៊ុយក្រែន។អាល្លឺម៉ង់ត្រូវបានគេនិយាយថាកំពុងពិចារណាផ្ទេររថក្រោះធុនស្រាល Marderនិងរថពាសដែកដែលបំពាក់ដោយកាំជ្រួចប្រឆាំងរថក្រោះ។ លើសពីនេះ រថក្រោះលំដាប់ពិភពលោក ដូចជា Leopard ក៏ស្ថិតក្រោមការពិចារណាផងដែរ។ទោះបីជាយ៉ាងណាក៏ដោយ បញ្ហាមួយសម្រាប់ប្រទេសអាល្លឺម៉ង់ ប្រសិនបើខ្លួនសម្រេចចិត្តផ្ទេរអាវុធធុនធ្ងន់ ដូចជារថក្រោះ នឹងត្រូវបណ្តុះបណ្តាលទាហានអ៊ុយក្រែនឱ្យប្រើប្រាស់វា បណ្តុះបណ្តាលបុគ្គលិកបច្ចេកទេសដើម្បីថែទាំអាវុធ និងធានាការផ្គត់ផ្គង់គ្រាប់រំសេវ និងគ្រឿងបន្លាស់សម្រាប់រថក្រោះក្នុងរយៈពេលយូរ។ .នេះពិតជាបញ្ហាប្រឈមខាងផ្នែកភស្តុភារ ព្រោះថាវាមិនអាចទៅរួចនៅលើទឹកដីអ៊ុយក្រែន ដោយសារអាល្លឺម៉ង់មិនចង់ក្លាយជាភាគីនៃសង្រ្គាមដោយចៃដន្យ៕យោងតាមPolitico

អធិការបតីអាល្លឺម៉ង់OlafScholz។រូបភាព POOL / AFP