ថ្នាក់​ដឹក​​​​នាំខេត្តព្រៃវែ​ង​ទទួលស្វា​គម​ន៍​គណៈប្រតិ​ភូខេត្តដុ​ងថាប់នៃប្រទេសវៀតណាមចូលជួបស​ម្តែងការគួរ​​សមនិង​ជូនពរនាឱកា​សបុណ្យចូ​ល​ឆ្នាំថ្មីប្រពៃ​ណីជា​តិខ្មែរ

រសៀលថ្ងៃព្រហស្បតិ៍ ទី៧ ខែមេសា ឆ្នាំ២០២២​ នៅសាលប្រជុំ(A)​ នៃសាលាខេត្តព្រៃវែង​ ឯកឧត្ដម​ ជា​ សុមេធី​ អភិបាលខេត្តព្រៃវែង​ និងឯកឧត្តម អ៊ុំ ប៊ុនឡេង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត បានទទួលសម្តែងការគួរសម និងស្វាគមន៍យ៉ាងកក់ក្តៅ ជាមួយឯកឧត្តម ឡេគួកផូង ប្រធានគណៈកម្មាធិការបក្សខេត្តនិងឯកឧត្តមផាមធៀនងៀប្រធានគណៈកម្មាធិការប្រជាជនខេត្តដុងថាប់នៃសាធារណរដ្ឋសង្គមនិយមវៀតណាមក្នុងពិធីជូនពរចូលឆ្នាំប្រពៃណីជាតិខ្មែរនិងពិធីចុះហត្ថលេខាលើកំណត់ហេតុកិច្ចសហប្រតិបត្តិការឆ្នាំ២០២២ រវាងខេត្តព្រៃវែង (ព្រះរាជាណាចក្រកម្ពុជា) និងខេត្តដុងថាប់ (សាធារណរដ្ឋសង្គមនិយមវៀតណាម) ដើម្បីពង្រឹងទំនាក់ទំនងមិត្តភាព ប្រពៃណី និងកិច្ចសហប្រតិបត្តិការល្អ រវាងរដ្ឋបាលខេត្តព្រៃវែង និងខេត្តដុងថាប់។ឯកឧត្ដម​ អភិបាល​ខេត្ត​ បានថ្លែងក្នុងពិធីនេះ នូវការសប្បាយចិត្តជាពន់ពេក ដែលកន្លងមករដ្ឋបាលខេត្តព្រៃវែង និងខេត្តដុងថាប់ បានមានទំនាក់ទំនងល្អ ក្នុងការជម្រុញទំនាក់ទំនងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការល្អ រវាងសាធារណរដ្ឋសង្គមនិយមវៀតណាម និងព្រះរាជាណាចក្រកម្ពុជា ដោយភាគីទាំងពីរ បានជូនការដូរគ្នាទៅវិញទៅមកជាអនុស្សាវរីយផងដែរ។
សារជាថ្មីម្តងទៀត ឯកឧត្ដម​ អភិបាល​ខេត្ត​ ក៏សូមជូនពរ ដល់ឯកឧត្តម ឡេ គួកផូង និងឯកឧត្តម ផាម ធៀនងៀ ព្រមទាំងគណៈប្រតិភូអមដំណើរទាំងអស់ និងសហការី សូមទទួលបានជោគជ័យគ្រប់ភារកិច្ច និងទទួលបានពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លាងឃ្លាតឡើយ និងសូមឱ្យជៀសផុតពីជំងឺកូវីដ១៩ទាំងអស់គ្នា៕
ប្រភព៖ រដ្ឋបាលខេត្តព្រៃវែង